Monday, December 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានដេក បុករះផ្ទះ៤ខ្នង របួសធ្ងន់១

បើកឡានដេក បុករះផ្ទះ៤ខ្នង របួសធ្ងន់១

ភ្នំពេញៈ បុរសម្នាក់បានបើកបររថយន្តធន់ធំសណ្តោងរ៉ឺម៉កដឹកទំនិញ១គ្រឿង ក្នុងល្បឿនលឿន សង្ស័យងងុយដេក ងោក១ភាំង ធ្វើឱ្យ រេចង្កូតជ្រុលទៅបុកផ្ទុបពីក្រោយរថយន្តដឹកកញ្ចក់១គ្រឿង ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ និងរុញទៅមុខបុករះចូលផ្ទះប្រជាពលរដ្ឋ៤ខ្នង ធ្វើឱ្យរងការខូចខាតសំភារៈមួយចំនួនធំ ព្រមទាំងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង កាលពីវេលាម៉ោង៣និង០៥នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅលើ កំណាត់មហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតក្នុងភូមិកប់ស្រូវធំសង្កាត់គោករការ ខណ្ឌព្រកព្នៅ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាចយ ពណ៌ស សណ្តោងស៊ឺមីររ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម ៤ៅ-០១៨៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។ ចំណែករថយន្តរងគ្រោះ (រថយន្តដឹកកញ្ចក់) ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣ជ-៣៧៩៨ បើកបរដោយឈ្មោះឡ អើយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។

ចំណែកផ្ទះប្រជាពលរដ្ឋទាំង៤ខ្នង ដែលរងការខូចខាត រួមមាន ម្ចាស់ផ្ទះទី១-ឈ្មោះឡុង ទិត្យ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ (ខូចទ្វារដែក២ កៅអីជ័រ៨ ចង្ក្រាន១ ទូតាំង១)។ ម្ចាស់ផ្ទះទី២-ឈ្មោះសេង សុភាព ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម (ខូចសំយ៉ាបផ្ទះ២ល្វែង តុ១០ កៅអីជ័រ៥០ ទូតាំង៣ ទូរទឹកកក១ ទ្វាររូតផ្ទះ១ របាំងការពារ២)។ ម្ចាស់ផ្ទះទី៣-ឈ្មោះប៉ាក់ សុវ៉ា ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅ ភូមិកប់ស្រូវធំ សង្កាត់គោកការ ខណ្ឌព្រែកព្នៅ (រងរបួសធ្ងន់) ខូចខាតទូរស័ព្ទ២ គ្រឿងទូកាហ្វេ៤ ទូខោអាវ៤ ទូ បាយ១ ម៉ូតូ១គ្រឿង។ ម្ចាស់ ផ្ទះទី៤-ឈ្មោះ អ៊ុន ស្រីមុំ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិបឹង ត្រើយ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម (ខូចម៉ូតូ ១គ្រឿង តុ១៦ កៅអីដែក៣០ សំយាបផ្ទះ១ល្វែង)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣ជ-៣៧៩៨ ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ដោយដឹកកញ្ចក់ពេ ញចេញពីភ្នំពេញ ឆ្ពោះទៅខេត្តត្បូងឃ្មុំ ដោយសារអ្នកបើកបរ ងងុយដេក ក៏បានឈប់អែបនៅលើចិញ្ចើមមហា វិថីឈ្នះ-ឈ្នះ ក្បែរផ្ទះកើតហេតុខាងលើ។ ក្រោយមកស្រាប់តែគេឃើញមានរថយន្តបង្ក ដឹកទំនិញធុនធំ១ គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម ៤ៅ-០១៨៦ បើកបរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅ កើតក្នុងល្បឿលឿន ដោយសារអ្នកបើកបរងងុយដេក ងោកមួយភាំង ធ្វើឱ្យរេចង្កូតជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តដឹកកញ្ចក់យ៉ាងពេញទំហឹង រួចក៏រុញបន្តបុរះចូលផ្ទះប្រជាពលរដ្ឋលកអីវ៉ាន់ចាប់ហួយ និងលក់បាយគុយទាវកាហ្វេចំនួន៤ខ្នង ជាបន្តបន្ទាប់ ធ្វើឱ្យរងការខូចខាតសំភារៈអស់ ជាច្រើន និងបណ្តាលឱ្យបុរសជាម្ចាស់ផ្ទះម្នាក់រងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វារចុះរត់ គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ បានចុះមកដល់ធ្វើការវាស់វែង រួចអូសយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ននៅការិយាល័យចរាចរណផ្លូវគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយជាមួយម្ចាស់ផ្ទះនៅពេល ក្រោយ៕

RELATED ARTICLES