Tuesday, December 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សដេញកាប់គ្នាក្នុងសាលា ជាប់ខ្នោះ៤

សិស្សដេញកាប់គ្នាក្នុងសាលា ជាប់ខ្នោះ៤

ខេត្តព្រៃវែង សិស្សសាលាចំនួន២ក្រុម ប្រដាប់ដោយកាំបិតប៉័ងតោ និងកាំបិតផ្គាក់ បានបើកឆាកប្រយុទ្ធគ្នានៅក្នុងសាលា ធ្វើឱ្យ ផ្អើលទាំងគ្រូនិងសិស្សរត់ជាន់ជើងគ្នា លុះក្រោយមក ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់បានសិស្សសាលាចំនួន៤នាក់ នាំយកទៅ ចាត់ការតាមច្បាប់។

ករណីសិស្សសាលាដេញកាប់គ្នាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ក្នុងឃុំពាមរក៍ ស្រុកពាមរក៍។

តាមប្រភពព័ត៌មានពីសិស្សដែលបានឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ សិស្សទាំងអស់កំពុងដើរលេងក្នុង ម៉ោងចេញលេងសុខៗ ស្រាប់តែផ្អើលឆោឡោឡើង ដោយឃើញមានសិស្សប្រុស២ក្រុមកំពុងវាយតប់គ្នា។ បន្ទាប់មកគេឃើញសិស្សប្រុស ២នាក់ទៀត កាន់កាំបិតប៉័ងតោ និងកាំបិតផ្គាក់ រត់ចូលទៅដេញកាប់ភាគីម្ខាងទៀត តែកាប់មិនត្រូវ។ ចំណែកភាគីម្ខាងទៀត ដោយសារ ខ្លួនដៃទទេ គ្មានអាវុធ ទើបព្យាយាមរត់គេច តែភាគីម្ខាងទៀតនៅតែដេញតាមកាប់ ទើបធ្វើឱ្យផ្អើលពេញសាលាតែម្តង។

ចំណែកគ្រូៗ មិនហ៊ានចូលទៅឃាត់ទេ ព្រោះខ្លាចត្រូវសិស្សទាំងនោះកាប់ គឺបានត្រឹមទូរស័ព្ទហៅសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ ប៉ុណ្ណោះ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលស្រុកក៏បានទៅដល់សាលាភ្លាមដែរ និងចាប់ឃាត់ខ្លួនសិ ស្សដែលដេញកាប់គេបាន ចំនួន៤នាក់ យកទៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ និងម្នាក់ទៀតរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់។ ចំណែកមូលហេតុដែលវាយគ្នានេះ គឺដោយសារខឹងពេលជិះម៉ូតូមកសាលាជែង និងធាក់ម៉ូតូគ្នា៕

RELATED ARTICLES