លោកយាយអាយុ៧៧ឆ្នាំភ្ជាប់និស្ស័យស្នេហ៍ជាមួយកំលោះ១៨ឆ្នាំក្រោយជួបគ្នាថ្ងៃបុណ្យសពកូនប្រុស
ដំណឹងប្លែកៗ៖ ហេតុតែនិស្ស័យ ស្នេហ៍ពីបុព្វេរឿងមួយដែលស្ទើរតែមិនគួរ ឲ្យជឿបានកើតឡើង ហើយគឺស្ត្រីនិវត្តន៍ជន ម្នាក់ ឈ្មោះ Almeda Errell អ្នកស្រុក Sevierville រដ្ឋTennessee សហរដ្ឋអាមេរិក បានជួបស្នេហ៍និង កំលោះ វ័យក្មេង ម្នាក់ក្នុង ពេលដែល គាត់បាន ទៅចូលរួមពិធីបញ្ចុះសព កូនប្រុសរបស់លោកស្រី។
តាមរយៈក្តីស្នេហ៍ដ៏រូមែនទិកលឿន ដូចភ្នែកបន្ទោលក្នុងរយៈពេលត្រឹមតែ ៣សប្តាហ៍នោះ លោកស្រីនិងកំលោះ Gary Hardwick ដែលមកទល់ នឹងពេលនេះមានវ័យតែ១៨ឆ្នាំបានផ្សារភ្ជាប់ ចំណងស្នេហ៍ជានិងគ្នា ជាមួយនិង អាពាហ៍ពិពាហ៍ ដែលចំណាយអស់ទឹកប្រាក់ត្រឹម តែ២០០ដុល្លារប៉ុណ្ណោះនិងប្រព្រឹត្តទៅក្នុងរ យៈពេល៦ថ្ងៃ។
ទោះជាយ៉ាងណា មានពាក្យចចាមអារាមថាអ្នកទាំងពីរហាក់ ដូចជាមិនស័ក្តិសមជាគូនឹងគ្នា ទាល់តែសោះព្រោះថាក្នុង ចំណោមម្នាក់នៃចៅ ប្រុសរបស់អ្នកស្រី Almeda គឺមានអាយុច្រើនជាងប្តីថ្មីរបស់ អ្នកស្រីដល់ទៅ ៣ឆ្នាំឯណោះ៕