Monday, December 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឡានដឹកដី បុកឡានដឹកប្រេង ផ្ទុះឆេះខ្ទេច

 ឡានដឹកដី បុកឡានដឹកប្រេង ផ្ទុះឆេះខ្ទេច

ខេត្តស្វាយរៀង ៖ រថយន្តដឹកដី ១គ្រឿង បើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្តដឹកស៊ីទែនប្រេងឥន្ធនៈ ពេញទំហឹង បណ្តាលឱ្យផ្ទុះឆេះរថយន្តដឹកប្រេង រហូតសល់តែគ្រោងឆ្អឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខរោងចក្រស្ពានត្រាំ ស្ថិតក្នុងភូមិព្រែកទប់ ឃុំតាសួស ស្រុកស្វាយជ្រំ។

រថយន្តបង្កហេតុ ជាប្រភេទរថយន្តដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3A-5611។ ចំណែករថយន្តរងគ្រោះ ជាប្រ ភេទរថយន្តសណ្តោងស៊ីទែនដឹកប្រេងឥន្ធនៈ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកប្រេងឥន្ធនៈ ១គ្រឿង ឈប់នៅលើចិញ្ចើមថ្នល់ សង្ស័យរថយន្តខូច ស្រាប់តែបន្តិចក្រោយមក មានរថយន្តដឹកដី ១គ្រឿង បើកបរយ៉ាងលឿន មកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ រហូតសល់តែគ្រោងឆ្អឹង ទើបរថយន្តពន្លត់អគ្គិភ័យ មកដល់ និងបង្កឱ្យកកស្ទះចរាចរណ៍ ១ម៉ោង ដោយសារប្រេងហូរឆេះថ្នល់កៅស៊ូ រហូតដល់ម៉ោង៦ព្រឹក ថ្ងៃដដែល ទើបគ្រប់គ្រងស្ថានការណ៍បាន៕

RELATED ARTICLES