ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លាន ពានរបស់ទាហានថៃ ដែលបានធ្វើការបាញ់ផ្លោង ទម្លាក់គ្រាប់បែក បំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ក៏ដូចជាប្រាសាទផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលទង្វើនេះ ពុំត្រឹមតែជាការបំផ្លិចបំផ្លាញរចនាសម្ព័ន្ធសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរំលោភបំពាននិងមាក់ ងាយយ៉ាងធ្ងន់ធ្ងរដល់ព្រលឹងបុព្វបុរសខ្មែរ និងមរតកសាសនា ដែលជាកេរដំណែលប្រវត្តិសាស្ត្ររបស់មនុស្សជាតិទាំងមូល។

សេចក្តីប្រកាសថ្កោលទោស សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចុះថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សូមសម្តែងនូវការសោកស្តាយជាពន់ពេក និងសូមថ្កោ លទោសយ៉ាងដាច់អហង្ការ ចំពោះការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ក៏ដូចជាប្រាសាទផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា បង្កឡើងដោយសកម្មភាពឈ្លានពានរបស់យោធាថៃ។

ការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក បានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់មរតកវប្បធម៌ វត្តអារាម បដិមាសាសនា ដែលពុំត្រឹមតែជាការបំផ្លិចបំផ្លាញរចនាសម្ព័ន្ធសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរំលោភបំពាននិងមាក់ ងាយយ៉ាងធ្ងន់ធ្ងរដល់ “ព្រលឹងបុព្វបុរសខ្មែរ” និង“មរតកសាសនា” ដែលជាកេរដំណែលប្រវត្តិសាស្ត្ររបស់មនុ ស្សជាតិទាំងមូល។

ស្នាមរបួសលើផ្ទាំងថ្មបុរាណ គឺជាការឈឺចាប់ដែលមិនអាចបំភ្លេចបាន របស់កូនខ្មែរ គ្រប់រូប ហើយនឹងត្រូវបានចារក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវយ៉ាងទទូច ដល់សហគមន៍អន្តរជាតិ អង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការនិងស្ថាប័នពាក់ព័ន្ធដទៃទៀត មេត្តាយកចិត្តទុកដាក់ពិនិត្យ និងដាក់ចេញនូវវិធានការចំពោះទង្វើអសីលធម៌ សាហាវព្រៃផ្សៃហួសពីសត្វតិរច្ឆាន របស់ភាគីថៃ ដើម្បីឱ្យពួកគេ ទទួលខុសត្រូវទាំងស្រុងចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តមកលើបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក របស់កម្ពុជា»។

សូមបញ្ជាក់ថា កន្លងទៅនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ក៏ដូចជាប្រាសាទផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា បង្កឡើងដោយសកម្មភាពឈ្លានពានរបស់យោធាថៃ។
ដោយឡែក កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃ លើបូរណភាពទឹកដី អធិបតេយ្យរបស់កម្ពុជា បំផ្លាញដោយអគតិ មកលើលំនៅឋានប្រជាជន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងតំបន់បេតិកភណ្ឌ (ប្រាសាទព្រះ វិហារ ទទួលរងការខូចខាតធ្ងន់ រីឯប្រាសាទតាក្របី ត្រូវបានបំផ្លាញទាំងស្រុង) គឺជាទង្វើដ៏ព្រៃផ្សៃ និងរំ លោភបំពានដល់សិទ្ធិមនុស្ស ច្បាប់អន្តរជាតិ ដោយរួមទាំងអនុសញ្ញានានា ស្តីពីកិច្ចការពារបេតិកភណ្ឌផងដែរ។
ញត្តិថ្កោលទោស របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃ លើបូរណភាពទឹកដី អធិបតេយ្យរបស់កម្ពុជា មានខ្លឹមសារទាំងស្រុងថា «យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរដ្ឋាភិបាល និងយោធាថៃ ដែលកាន់តែពង្រីកសកម្មភាពឈ្លានពានលើបូរណភាពទឹកដី អធិបតេយ្យរបស់កម្ពុជា ដែលគិតចាប់ពីថ្ងៃទី៧ រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សកម្មភាពបាញ់ផ្លោង ទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ទាំងជើងគោក ជើងអាកាស និងជើងទឹក ជាពិសេសការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 និង T-50TH នៅតាមតំបន់ជាច្រើន តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងចូលជ្រៅមកក្នុង ប្រទេសកម្ពុជា ជាង៩០គីឡូម៉ែត្រ ពីព្រំដែន បណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ បាត់បង់ជីវិត ៣០នាក់ និងរងរបួស ៨៧នាក់ រីឯជនភៀសសឹក បានកើនឡើងរហូតដល់ជាង ៦៣ម៉ឺននាក់ ក្នុងនោះស្ត្រីនិងកុមារ មានចំនួនជាង ៥០%។

សកម្មភាពឈ្លានពានរបស់ថៃ ដោយការប្រើប្រាស់យន្តហោះ F-16 និង T-50TH ទម្លាក់គ្រាប់បែកគ្រប់ទី កន្លែង បំផ្លាញដោយអគតិមកលើលំនៅឋានប្រជាជន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងតំបន់បេតិកភណ្ឌ (ប្រាសាទព្រះវិហារ ទទួលរងការខូចខាតធ្ងន់ធ្ងរ រីឯប្រាសាទតាក្របី ត្រូវបានបំផ្លាញទាំងស្រុង) គឺជាទង្វើដ៏ព្រៃផ្សៃ និងរំលោភបំពានដល់សិទ្ធិមនុស្ស ច្បាប់អន្តរជាតិ ដោយរួមទាំងអនុសញ្ញានានាស្តីពីកិច្ចការពារបេតិ កភណ្ឌផងដែរ។ យោធាថៃ បានបន្តចាញ់បំផ្លាញប្រាសាទព្រះវិហារ និងបានបន្តប្រើប្រាស់យន្តហោះ F-16 បំផ្លាញទីតាំងជាច្រើន ដោយក្នុងនោះ បណ្តាលឱ្យស្ថានបុរាណ (ស្ពានទ័ព) នៅស្រុកចុងកាល់ ខេត្តឧត្តរមាន ជ័យ ដែលបុរាណស្ថាននេះ ស្ថិតនៅចម្ងាយជាង ៧០គីឡូម៉ែត្រ ពីព្រំដែន ទទួលរងការខូចខាត និងកំពុងប្រ ឈមហានិភ័យខ្ពស់។ ការវាយបំផ្លាញបដិមាតំណាងព្រះនារាយណ៍ និងរូបសំណាកតាអ៊ុំ នៅតំបន់អានសេះ ខេត្តព្រះវិហារ ដែលជាបដិមាសម្រាប់ការគោរពបូជា គឺជាទង្វើគ្មានសីលធម៌ គ្មានសាសនា ដែលបញ្ជាក់ច្បាស់អំពីការយកវប្បធម៌ ជំនឿសាសនា ជាសត្រូវរបស់ខ្លួន។
យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់គ្រប់បណ្តាប្រទេសទាំងអស់ ដែលជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥៤ និង១៩៧២ និងបណ្តាសហគមន៍អន្តរជាតិ ចូលរួមថ្កោលទោសចំពោះសកម្មភាពឈ្លានពានដោយកំរោលរបស់យោធាថៃ មកលើបូរណភាពទឹកដី អធិបតេយ្យកម្ពុជា និងជួយជ្រោមជ្រែងជំរុញឱ្យភាគីថៃ បញ្ឈប់សកម្មភាពឈ្លានពាន សកម្មភាពបំផ្លិចបំផ្លាញបេតិកភណ្ឌកម្ពុជា និងងាកមករកដំណោះស្រាយដោយសន្តិវិធី តាមរយៈការគោរពសេចក្តី ប្រកាសរួមទីក្រុងកូឡាឡាំពួរ។

យើងខ្ញុំក៏សូមប្តេជ្ញាបន្តគាំទ្រដោយឥតងាករេ រាល់វិធានការនិងការសម្រេចចិត្តប្រកបដោយភាពចាស់ទុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី និងការការពារបូរណភាពទឹកដី អធិប តេយ្យ ព្រមទាំងអាយុជីវិតដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋកម្ពុជា ដ៏ស្លូតត្រង់»៕