ភ្នំពេញ ៖ មុននេះ ខណៈដែលលោកកឹម សុខា ប្រធានកណបក្សសង្គ្រោះជាតិ បានចាក- ចេញទៅក្រៅប្រទេសចំពិធីបុណ្យសពសម្តេច សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយលោកមិន បានទៅចូលរួមពិធីបុណ្យ ហើយឱ្យតំណាងរាស្ត្រ ជាកូនចៅទៅចូលរួមជំនួសនោះ ត្រូវបានជំនួយ ការផ្ទាល់របស់លោកអះអាងថា ដោយសារ លោកដល់ថ្ងៃណាត់ជួបវេជ្ជបណ្ឌិតនៅប្រទេស ថៃ ដើម្បីពិនិត្យសុខភាព។ ប៉ុន្តែពេលនេះ លោក កឹម សុខា បែរជាអះអាងខុសពីជំនួយការរបស់ លោកថា លោកទៅបំពេញបេសកកម្មការទូត ដោយបានជួបពីភាក្សាការងារជាមួយឯកអគ្គរាជទូតនៅក្រៅប្រទេសរយៈពេល១សប្តាហ៍។
លោកកឹម សុខា បានចាកចេញពីប្រទេស កម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ក្នុងដំណើរឆ្ពោះទៅប្រទេសជិតខាង គឺលោកបាន ចាកចេញមុនពេលដែលតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ទៅគោរពវិញ្ញាណក្ខន្ធសម្តេច សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈ- រដ្ឋមន្ត្រី និងជាសមាជិកសភា នៅថ្ងៃបូជាសព កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។
មូលហេតុនៃការចាកចេញរបស់លោក កឹម សុខា នៅពេលនោះ ត្រូវបានលោកមុត ចន្ថា នាយកខុទ្ទកាល័យ និងជាជំនួយការផ្ទាល់ របស់លោកកឹម សុខា ព្រមទាំងជាមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ជាការចាកចេញទៅពិនិត្យសុខភាពមាត់-ធ្មេញ នៅប្រទេស ថៃ ព្រោះលោកកឹម សុខា មានការណាត់ជាមួយ គ្រូពេទ្យ។ ដូច្នេះមិនមែន ជាការគេចវេះមិន ទៅចូលរួមបុណ្យសពនោះទេ។
ប៉ុន្តែកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ លោកកឹម សុខា បានបញ្ជាក់ក្នុងទំព័របណ្តាញ សង្គមហ្វេសប៊ុករបស់លោកថា លោកបានទៅ បំពេញបេសកកម្មការទូតរយៈពេលពេលមួយសប្តាហ៍ នៅទីក្រុងបាងកក ប្រទេសថៃ។
លោកកឹម សុខា បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក អមជាមួយរូបថត២សន្លឹក នៅថ្ងៃនោះថា “បេសកកម្មការទូតមួយសប្តាហ៍ របស់ខ្ញុំក្នុងទីក្រុងបាងកក ថ្ងៃនេះខ្ញុំបានជួបពិភា- ក្សាការងារជាមួយលោកប៊ែន ឃីង (Ben King) ជាឯកអគ្គរាជទូតនៃប្រទេសញូវហ្សេឡែនដ៍ (New Zealand) ប្រចាំ៣ប្រទេស គឺប្រទេសថៃ កម្ពុជា និងឡាវ ដែលមានស្ថានទូតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ”។
ទោះបីយ៉ាងណា លោកមុត ចន្ថា បញ្ជាក់ ថា ការជួបពិភាក្សាការងារជាមួយទូតបរទេស នោះ គ្រាន់តែជាការសល់ពេលដែលលោកកឹម សុខា ត្រូវពិនិត្យសុខភាពមាត់ធ្មេញនៅទីនោះ ប៉ុណ្ណោះ ហើយលោកកឹម សុខា នឹងវិលមកម្ពុជា វិញ នៅសប្តាហ៍នេះ។
លោកមុត ចន្ថា បានមានប្រសាសន៍ថា “ទេ! វាអត់ខុសអីទេ គាត់ទៅពិនិត្យសុខភាព គាត់ឆ្លៀតពេលជួប ព្រោះស្ថានទូតបរទេស ហ្នឹង ប្រចាំនៅបាងកក ហ្នឹង ហើយឆ្លៀតពេល ហ្នឹង គាត់ក៏ទៅសម្តែងការគួរសមជាមួយគ្នាទៅ ព្រោះអាហ្នឹងជាទំនាក់ទំនងមានស្រាប់ហើយ មិនមែនជាការបង្កើតទំនាក់ទំនងថ្មីឯណា”។
លោកមុត ចន្ថា មានប្រសាសន៍បន្តថា “គាត់ ទៅហ្នឹង ទៅពិនិត្យសុខភាព ដល់ពេលហើយ គាត់នៅសល់ពេល វាមិនមែនពិនិត្យមួយថ្ងៃ ឬពីរថ្ងៃនោះទេ គ្រាន់តែថា ទៅមួយអាទិត្យ ហ្នឹង គាត់ត្រូវជួបគ្រូពេទ្យក្នុងមួយអាទិត្យហ្នឹង ប៉ុន្តែមិនមែនមានន័យថា ក្នុងមួយថ្ងៃ គាត់ជួប ៨ម៉ោងហ្នឹងឯណា ហើយគាត់ឆ្លៀតពេលចន្លោះ ទំនេរពីការណាត់ជួបជាមួយគ្រូពេទ្យគាត់ទៅ ជួបជាមួយមិត្តបរទេសដែលមានចំណងទំនាក់ទំនងជាប្រពៃណីយូរមកហើយហ្នឹង។ ដូច្នេះ គាត់នឹងអញ្ជើញមកវិញ ក្នុងដើមសប្តាហ៍នេះ ហើយមិនលើសពីដើមសប្តាហ៍ហ្នឹងទេ យ៉ាង យូរត្រឹមថ្ងៃពុធ អីហ្នឹង គាត់ត្រឡប់មកវិញ ហើយ។
ចំពោះរបៀបវារៈដែលលើកមកពិភាក្សា ជាមួយអគ្គរាជទូតប្រទេសញូវហ្សឡែនដ៍នោះ លោកមុត ចន្ថា បញ្ជាក់ថា គឹបានជជែកផ្លាស់ប្តូរយោបល់គ្នាជុំវិញស្ថានការណ៍នយោបាយ នៅប្រទេសកម្ពុជា និងការបោះឆ្នោត នាពេល ខាងមុខ រួមទាំងការពង្រឹងទំនាក់ទំនងការទូត ផងដែរ ហើយពេលត្រឡប់មកដល់ក្នុងប្រទេស វិញ លោកកឹម សុខា នឹងមិនមានគម្រោងជួប ទូតណាទៀតទេ តែលោកនឹងបន្តចុះមូលដ្ឋាន ជួបជាមួយប្រជាពលរដ្ឋ ខណៈដែលការបោះ- ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែ កៀកជិតចូលមកដល់។
លោកមុត ចន្ថា មានប្រសាសន៍បន្តទៀត ថា “គាត់អត់មានគម្រោងអីទៀតទេ តែគាត់ ជួបគាត់នឹងផុសតាមហ្វេសប៊ុកគាត់ហើយ មិន មានការអាថ៌កំបាំងស្អីទៅជួបគ្នាសម្ងាត់អីអត់ មានទេ ហើយក៏មិនមានទៅជជែកគ្នារឿងអ្វី ដែលមិនល្អដែរ គឺនិយាយពីបញ្ហាពង្រឹងលទ្ធិប្រជាធិបតេយ្យការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ទៅខាងមុខហ្នឹង។ អាហ្នឹងទិសដៅគាត់ ជជែកគ្នាតែប៉ុណ្ណឹងទេ។ ប៉ុន្តែពេលគាត់អញ្ជើញ ត្រឡប់មកវិញ គាត់មានកម្មវិធីចុះមូលដ្ឋាន ជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ដែល ទើបនឹងដាក់ជាមួយនឹងគ.ជ.បហ្នឹង គាត់ទៅធ្វើ បទបង្ហាញ ផ្សព្វផ្សាយអំពីគោលនយោបាយ៥ ចំណុចហ្នឹង សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់”៕ កុលបុត្រ