រថយន្ត Rolls-Royce ស៊េរី Black Badge នឹងបង្ហាញខ្លួនជាលើកដំបូងនៅអាស៊ីអាគ្នេយ៍
ក្រុមហ៊ុនរថយន្ត Rolls-Royceដែលជាក្រុមហ៊ុនផលិតផលប្រណីតឈានមុខគេរបស់ពិភពលោកនឹងនាំមកនូវភាពទំនើប និងទាន់សម័យមកកាន់កម្មវិធីពិព័រណ៍រថយន្តអន្តរជាតិក្រុងបាងកកលើកទី 38 ដោយនឹងនាំម៉ូដែលរថយន្តដែលមានកម្លាំងខ្លាំងបំផុតរបស់ក្រុមហ៊ុន មកបង្ហាញជាលើកដំបូងក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយនោះគឺម៉ូដែល Wraith Black Badge ដែលមានកម្លាំង 624bhp, 870Nmម៉ាស៊ីន V12ទែរបូភ្លោះ ។
ក្នុងនាមជាម៉ាកយីហោរថយន្តប្រណីតបំផុតដែលចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ ក្រុមហ៊ុននឹងផ្ដល់ឱកាសឲ្យមានការសម្ភាសន៍ពីអ្នកសារព័ត៌មានជាមួយនឹងអ្នករចនាម៉ូតបែប Bespokeរបស់រថយន្ត Rolls-RoyceមកពីGoodwoodដែលលោកធ្លាប់រ៉ាប់រងលើការងាររចនាម៉ូតរថយន្តតួវែង Kochamongkol Ghost រួចមកហើយ។
ជារថយន្តមួយបែបផ្សេងសម្រាប់ក្រុមអតិថិជនប្រភេទថ្មី
Black Badge បង្ហាញពីរបៀបរបបនៃការរស់នៅមួយបែប ហើយជាទិដ្ឋភាពថ្មីនៃរថយន្ត Rolls-Royce ដែលទាក់ទាញចំពោះមនុស្សនានាដែលមានអត្តចរិតពិបាកនឹងយល់ និងរឹងរូស អ្នកដែលហ៊ានប្រថុយ និងអ្នកពូកែរំខានដែលចូលចិត្តបំពានលើវិន័យ ហើយចូលចិត្តសើចក្អាកក្អាយក្នុងពិធីជួបជុំ ។
បើនិយាយពីបច្ចេកទេស និងសោភ័ណភាព រថយន្តស៊េរី Black Badgeគឺជាលក្ខណៈមួយបែបទៀតនៃរថយន្ត Rolls-Royceដែលមានពណ៌ខ្មៅជាងមុន និងមានកម្លាំងខ្លាំងជាងមុន ។ រថយន្ត Wraith Black Badgeដែលជាតឹកតាងមុតមាំបំផុតបង្ហាញឲ្យឃើញគំនិតថ្មី នឹងបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធីពិព័រណ៌រថយន្តអន្តរជាតិក្រុងបាងកក2017 លើកទី38 ចាប់ពីថ្ងៃទី 28មីនា ដល់ ទី 09 មេសា 2017។
រថយន្ត Rolls-Royce ជារថយន្តបែប Bespoke
ទិដ្ឋភាពនានានៃ Bespokeដែលផ្ដល់ជូនឲ្យអតិថិជនគ្រប់រូបអាចកុម្ម៉ង់រថយន្ត Rolls-Royce ណាមួយ មានន័យថា អតិថិជនអាចយកចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីបង្កើតបានជារថយន្តដែលមានលក្ខណៈផ្ទាល់ខ្លួនពិតៗ និងស័ក្តិសមបំផុតសម្រាប់ពួកគេផ្ទាល់ ។ ដោយឈរលើការសន្យានេះ ដូច្នេះហើយ បានជាសឹងតែគ្រប់រថយន្ត Rolls-Royce ទាំងអស់ដែលចេញពីរោងចក្រនៅ Goodwoodកាលពីឆ្នាំ2016គឺជារថយន្តBespoke។
លោក Victor Braun ដែលជាបុគ្គលមានទេពកោសល្យខាង Bespokeមកពី Goodwoodទទួលរ៉ាប់រងលើការរចនារថយន្តមួយគ្រឿងៗសម្រាប់អតិថិជន ហើយលោកនឹងមានវត្តមាននៅបញ្ជរពិព័រណ៌ ដើម្បីឆ្លើយសំណួរនានាស្តីពីរថយន្តបែប Bespoke ចាប់ពីថ្ងៃទី 28 ដល់ 29 មីនា ឆ្នាំ2017។ លោកក៏នឹងបង្ហាញអំពីស្នាដៃពីអតីតកាល និងពេលបច្ចុប្បន្ន រាប់បញ្ចូលទាំងរថយន្តបែប Bespokeដែលមានតែមួយគ្រឿងៗសម្រាប់ប្រទេសថៃនាពេលអនាគតដ៏ឆាប់នេះផងដែរ ។
-ចប់-