Saturday, July 19, 2025
Homeព័ត៌មានជាតិ​ឃាត់​សិស្ស​សាលា២​នាក់​ ​លេង​បាញ់​ទឹក​តាម​ផ្លូវ​សាធារណ:

​ឃាត់​សិស្ស​សាលា២​នាក់​ ​លេង​បាញ់​ទឹក​តាម​ផ្លូវ​សាធារណ:

នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់យុវសិស្សស្រី២នាក់និងម៉ូតូ២គ្រឿងព្រមទាំងស្នប់ជ័រ​សម្រាប់​បាញ់ទឹក២​និងប្រើថង់ច្រកទឹកគប់ដាក់​គ្នាតាមផ្លូវសាធារណៈ ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចមុខវិទ្យាល័យផ្សារដើមថ្កូវ តាមផ្លូវ១៦៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ​ ។

​នគរបាលប៉ុស្តិ៍​ផ្សារដើមថ្កូវ​បានប្រាប់ថា ដោយមានការរាយការណ៍ពីលោកនាយកសាលានិងប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈបានមកប្ដឹងអាជ្ញាធរមូដ្ឋានថាមានក្មេងៗសិស្សសាលាបានយកថង់ច្រកទឹក និងយកកាំភ្លើងជ័រ ឬក៏ស្នប់ជ័រដាក់ទឹកយកមកជិះម៉ូតូ ដេញបាញ់សិស្សដូចគ្នាលេងប្រសាចតាមផ្លូវ ដើម្បី​អបអររដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខដែលខិតជិតមកដល់ហើយ ធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវ ទើប​សមត្ថកិច្ចចុះទៅដល់មុខវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ឃើញមានសិស្សសាលាកំពុងតែនាំ​គ្នាលេងដូចប្រជាពលរដ្ឋនិងនាយកសាលាប្ដឹងមែន ដោយមានថង់ច្រកទឹករាយ ពេញមុខសាលារៀន ។

ក្នុងហេតុការណ៍គប់ទឹកគ្នានោះមានអ្នកដំណើរទូរស័ព្ទមកប្ដឹងថា ពេល​ដែលសិស្សគប់ទឹក ដាក់គ្នានោះ​​បែរជាគប់ចំ​គាត់ធ្វើអោយទទឹកសំលៀកបំពាក់គាត់ទៀតផងសូមអោយ សមត្ថកិច្ចឃាត់យកទៅធ្វើការអប់រំផង ។ ពេលសមត្ថកិច្ចចុះទៅដល់ឃាត់សិស្សស្រី២នាក់ ក៏ត្រូវសមត្ថកិច្ចប្រាប់ឲ្យសិស្សនោះឈប់​លេងទៀតនិងចាប់បានសិស្សស្រី២​នាក់ ​ស្នប់ជ័រ​សម្រាប់បាញ់ទឹកចំនួន២  និងម៉ូតូ២គ្រឿង ដែលសិស្សប្រុសរត់ចោលម៉ូតូ  ម៉ូតូទាំង២គ្រឿងម៉ាកស៊ុយសូគីនិច ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ១FE ០៤២៧ ជារបស់សិស្សប្រុស២នាក់​និងម៉ូតូម៉ាក ZOOMER.X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១FJ ០៤០៧ ជារបស់សិស្សស្រី២នាក់។

សិស្សស្រីដែលសមត្ថកិច្ចឃាត់បាន២នាក់នោះហៅឪពុកម្តាយអាណាព្យាបាលមកអប់រំ ណែនាំទើបឲ្យត្រឡប់ទៅផ្ទះវិញ ៕

RELATED ARTICLES