Thursday, March 6, 2025
Homeព័ត៌មានជាតិកម្មករ​សំណង់​ជក់​ថ្នាំញៀន​ក្នុង​ចេតិយ ប៉ូលិស​ចាប់​ខ្លួន​បាន​២​នាក់

កម្មករ​សំណង់​ជក់​ថ្នាំញៀន​ក្នុង​ចេតិយ ប៉ូលិស​ចាប់​ខ្លួន​បាន​២​នាក់

ភ្នំពេញ ៖ កម្មករសំណង់២នាក់ ខណៈដែលកំពុងធ្វើការងារសុខៗ បែកគំនិតចូលលុយគ្នាទិញថ្នាំញៀនទៅសង្ងំជក់នៅក្នុងចេតិយ លាក់មិនជិតពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនបាន២នាក់ ដកជក់១ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងចេតិយ ខាងក្រោយវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ អ៊ុន វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិ ត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ទី២ ឈ្មោះ កែវ ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិស្វាយជ្រុំ ឃុំពោធិរោង ស្រុកពារាំង ខេត្តព្រៃវែង ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នគរបាល បានរកឃើញតែ ដបសម្រាប់ជក់ថ្នាំញៀន ដែកកេះ តែប៉ុណ្ណោះ ថ្នាំញៀន ត្រូវបានជនសង្ស័យប្រើប្រាស់រួចអស់ មុនប៉ូលីសចុះទៅដល់ ។

តាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីមឭមានបងប្អូនប្រជាពលរដ្ឋ រាយការណ៍ពីសភាពការណ៍ ប្រព្រឹត្តល្មើស ជនសង្ស័យកំពុងប្រើប្រាស់ ជក់ថ្នាំញៀន ក្នុងចេតិយ ត្រង់ចំណុចខាងលើ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចុះទៅដល់ប្រទះឃើញ ជនសង្ស័យទាំង២នាក់ កំពុងសង្ងំពួកលាក់ខ្លួនជក់ថ្នាំញៀន ទើបចាប់ឃាត់ខ្លួនបាន២នាក់ ដបសម្រាប់ជក់គ្រឿងញៀនមួយ ។

តាមចម្លើយសារភាព ជនសង្ស័យបានប្រាប់ឲ្យដឹងថា ខណៈដែលពួកខ្លួនកំពុងធ្វើការងារសំណង់ ចេតិយ ក្នុងបរិវេណជ្រុងខាងក្រោយវត្ត នៅវេលាម៉ោងខាងលើ នឹកឃើញ ចូលលុយគ្នា ទិញបានថ្នាំញៀន១កញ្ចប់តូច ស្មើ២មុឺនរៀល យកមកជក់ក្នុង ចេតិយ ក្បែរសំណង់ខ្លួនធ្វើ លុះជក់អស់ហើយ រៀបនឹងចេញមកវិញ ស្រាប់តែប៉ូលីសទៅដល់ល្មម ទោះប្រកែកក៏មិនរួច ព្រោះ ដបសម្រាប់ជក់ថ្នាំញៀន នៅនឹងដៃនៅឡើយ ទើបប៉ូលីសឃាត់ខ្លួនបានទាំង២នាក់តែម្តង ។

ជនប្រើប្រាស់គ្រឿងញៀនទាំង២នាក់ ត្រូវបានឃត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ៕

RELATED ARTICLES