Thursday, March 6, 2025
Homeព័ត៌មានជាតិនាំ​កូន​ស្រីគេ​ចូល​ផ្ទះ​សំណាក់ រួម​រ័ក៣​ដង ម៉ែ​ប្តឹង​ប៉ូលិស​ចាប់

នាំ​កូន​ស្រីគេ​ចូល​ផ្ទះ​សំណាក់ រួម​រ័ក៣​ដង ម៉ែ​ប្តឹង​ប៉ូលិស​ចាប់

ខេត្តកណ្តាល ៖ បុរសកំហូចម្នាក់ បានល្បួងក្មេងស្រីម្នាក់ ជិះម៉ូតូឌុបចេញពីផ្ទះ រួចបន្តនាំ មកភ្នំពេញ ចូលផ្ទះសំណាក់សម្ងំរួមរ័កមេត្រី រហូតដល់បានសម្រេចចំនួន៣ដង លុះម្តាយ ក្មេងស្រីរងគ្រោះស៊ើបសួរដឹងដំណឹង ក៏ប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ស្រាវជ្រាវតាមចាប់ ខ្លួនបាន កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅ ចំណុចភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល។

ជនសង្ស័យដែលល្បួងក្មេងស្រីឡើងផ្ទះ- សំណាក់ រួមរ័ករហូតបានសម្រេច៣ដងនោះ មានឈ្មោះផល វិត ហៅភេទ អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកបម្រើការនៅក្នុងភោជនីយ- ដ្ឋានតាថាង ស្ថិតក្នុងរាជធានីភ្នំពេញ និងមាន លំនៅក្នុងភូមិព្រែកក្របៅ១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ស.ល អាយុ១២ឆ្នាំ សព្វថ្ងៃ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុង ភូមិកើតហេតុខាងលើ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ផល វិត ហៅភេទ បានល្បួងនាំនាងឱ្យចេញ ទៅលេងភ្នំពេញ រួចក៏នាំគ្នាជិះម៉ូតូឌុបចេញពី ភូមិឆ្ពោះទៅកំពង់ចម្លងស្វាយជ្រំ បន្ទាប់មក ជន- សង្ស័យបាននាំនាងបន្តដំណើរចូលក្រុងភ្នំពេញ រួចក៏ចូលក្នុងផ្ទះសំណាក់មួយកន្លែង (មិនចាំ ឈ្មោះ) នៅម្តុំផ្សារសូរិយា។ លុះចូលដល់បន្ទប់ ផ្ទះសំណាក់ ជនសង្ស័យក៏លួងលោមសុំនាងរួមរ័ក រហូតដល់បានសម្រេចជាបន្តបន្ទាប់ ចំនួន៣ដង។ លុះដល់យប់ថ្ងៃដដែល ទើបជនសង្ស័យបាននាំ នាងចុះពីលើផ្ទះសំណាក់វិញ បំណងត្រឡប់ទៅ ផ្ទះវិញ ក៏ត្រូវម្តាយនាងប្តឹងប៉ូលិសចាប់តែម្តង។

តាមប្រភពពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពី វេលាម៉ោង៦ព្រលប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ គាត់បានតាមរកកូនស្រី តែរកមិនឃើញសោះ លុះដើរសួរអ្នកភូមិក៏បានជួបនឹងបុរសម្នាក់ឈ្មោះ តុប តឹម ប្រកបរបររត់ម៉ូតូឌុប និងបានប្រាប់ គាត់ថា កាលពីព្រឹកជនសង្ស័យឈ្មោះផល វិត បានហៅម៉ូតូឌុបគាត់ ជិះ២នាក់កូនស្រីរបស់គាត់ ក្នុងតម្លៃ៦០០០រៀល ក្នុងទិសដៅចេញពីភូមិ ឆ្ពោះទៅកំពង់ដរស្វាយជ្រំ លុះទៅដល់ពួកគេ ទាំង២នាក់ ក៏ឆ្លងដររួចបន្តដំណើរចូលក្រុង ភ្នំពេញបាត់ទៅ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបន្តថា នៅ ពេលស្តាប់ឮបែបនេះ ទើបគាត់ភ្ញាក់ខ្លួនថា កូន ស្រីរបស់គាត់ ត្រូវជនសង្ស័យល្បួងនាំចេញពីផ្ទះ ទើបប្រញាប់រត់ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ នគរបាលព្រែកអំបិល និងតាមទៅរកកូនស្រី ជាមួយសមត្ថកិច្ច រហូតដល់ទឹកដីក្រុងភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ នាំកូនស្រីគាត់ចុះពី លើផ្ទះសំណាក់ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួន ជនសង្ស័យនាំយកទៅសាកសួរតែម្តង។

តាមប្រភពពីសមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង ពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ច ស្រុកខ្សាច់កណ្តាល សហការជាមួយនឹងក្រុម- គ្រួសារក្មេងស្រីរងគ្រោះ បានតាមស្រាវជ្រាវ រហូតដល់ភូមិសាស្ត្ររាជធានីភ្នំពេញ និងឈាន ដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពី វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០១៧ ខណៈដែលជនសង្ស័យទើប នឹងដឹកដៃក្មេងស្រីរងគ្រោះចុះពីលើផ្ទះសំណាក់។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីសាកសួរ តាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ផល វិត ហៅភេទ បានសារភាពថា រវាងរូបគេ និងក្មេងស្រីរងគ្រោះបានលួចួទាក់ទងស្រលាញ់ គ្នាមួយរយៈមកហើយ លុះមកដល់រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ រូបគេបានណាត់ ជួបក្មេងស្រីរងគ្រោះ ដើម្បីនាំនាងទៅដើរ លេងនៅភ្នំពេញ រួចក៏បង្ហួសចូលផ្ទះសំណាក់ មួយកន្លែងម្តុំផ្សារសូរិយា។ លុះអំឡុងពេល នៅក្នុងបន្ទប់ផ្ទះសំណាក់តែ២នាក់ ពួកគេក៏ព្រម ព្រៀងគ្នារួមរ័ករហូតដល់បានសម្រេច ចំនួន ៣ដង ដោយមិនមែនជាការចាប់បង្ខំរំលោភអ្វី នោះទេ។

ជនសង្ស័យបន្តសារភាពថា លុះដល់វេលា រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៧ ខណៈដែលរូបគេដឹកដៃក្មេងស្រីរងគ្រោះ ជាសង្សារចុះពីផ្ទះសំណាក់ ក៏ត្រូវម្តាយនាងតាម រកឃើញ ប្តឹងប៉ូលិសចាប់ឃាត់ខ្លួនទាំងយប់តែ ម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿងចោទប្រកាន់ពីបទ “រួមភេទ ជាមួយអនីតិជន” រួចបញ្ជូនខ្លួនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ សិលា

RELATED ARTICLES