Monday, January 12, 2026
Homeព័ត៌មានជាតិពិសាទឹកដោះគោដូចម្តេចឲ្យទទួលបានប្រយោជន៍ខ្ពស់?

ពិសាទឹកដោះគោដូចម្តេចឲ្យទទួលបានប្រយោជន៍ខ្ពស់?

ស្ត្រីមានគភ៌ មនុស្សធំ និងមនុស្សចាស់ គួរពិសាទឹកដោះគោ១ថ្ងៃ ១-២កែវ។ ក្មេង មុនវ័យចូលរៀន និងវ័យជំទង់ គួរពិសាទឹកដោះគោ១ថ្ងៃ ២-៣កែវ គួបផ្សំនឹងការហាត់ប្រាណ ធ្វើឱ្យឆ្អឹងរឹងមាំ ដើម្បីពន្យារការប្រេះបែកឆ្អឹង។

ចំពោះចំណុចគួរប្រយ័ត្នគឺ មុនទិញទឹកដោះគោ គួរសង្កេតថ្ងៃខែឆ្នាំផលិត និងផុតសុពលភាពនៅលើប្រអប់ ឬកំប៉ុង។ គួរជ្រើសទឹកដោះគោដែលច្រកក្នុងប្រអប់ ឬកំប៉ុងដែលបិទជិត មិនលេចជ្រាប ឬមិនប៉ោង។ ទឹកដោះគោមួយចំនួន ដូចជា Milk Pasteurization ឬយ៉ាអួ ត្រូវក្លាស្សេក្នុងទូទឹកកកដែលមានសីតុណ្ហភាពមិនលើស ១០អង្សាសេ។

មនុស្សធំមួយចំនួន មិនអាចពិសាទឹកដោះគោបាន ព្រោះពិសាហើយកើតបញ្ហារាករូស ឬឆ្អល់ពោះ ដោយសាររាងកាយមិនអាចរំលាយស្ករលេកតូសក្នុងទឹកដោះគោបាន។ ដូច្នេះ គួរតែពិសាទឹកដោះគោម្តងតិចៗ ដូចជា កន្លះកែវ ហើយសឹមបន្ថែម ឬប្រើវិធីពិសាទឹកដោះគោក្រោយអាហារ ឬប្តូរជាយ៉ាអួ ដែលជួយបន្ថយបញ្ហារាករូស ឬឆ្អល់ពោះបាន។

ចំណែកទឹកសណ្តែកសៀង ជាផលិតផលដែលធ្វើពីសណ្តែកសៀង ផ្តល់ប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែដែលមានប្រយោជន៍ចំពោះរាងកាយ ពិសាបានជាប្រចាំដូចគ្នា​ ៕

RELATED ARTICLES