កិច្ចការជំនួញអន្តរជាតិ៖ អង្គការមូលនិធិរូបិយ វត្ថុអន្តរជាតិ(IMF) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៤៤សម្រាប់ជាប្រយោជន៍ ដល់ការជួយសម្រួលពាណិជ្ជកម្មអន្តរជាតិ។វត្ថុបំណងរបស់ស្ថាប័ននេះ គឺផ្តល់កម្ចីជាប្រាក់ទ្រង់ទ្រាយធំ ដល់រដ្ឋាភិបាលទាំងឡាយណា ដែលខិតខំពុះពារនិងមិនអាចបង់ទូទាត់ ចំពោះការនាំចូលទំនិញដែលចាំបាច់។ ម្យ៉ាងទៀតអង្គការនេះត្រូវបានផ្តល់ ហិរញ្ញវត្ថុយ៉ាងច្រើនលើសលុបដោយ បណ្តាធនាគារធំៗ ដែលជាសមាជិក ដូចជា ជប៉ុន សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។
ក/ភាពវិជ្ជមាន
តួនាទីក្នុងសេដ្ឋកិច្ចពិភពលោក
តាមបទបញ្ញត្តិក្រោម ទិសដៅរបស់ IMF មជ្ឈមណ្ឌលសិក្សា ផ្នែកហិរញ្ញវត្ថុបានដាក់ចេញគោល នយោបាយធំមួយក្នុងឆ្នាំ ២០០៩ ដោយអះអាង ថាបណ្តាប្រទេសនានា គួរតែបន្តខ្ចីប្រាក់ពី IMF ដោយសារតែឯកទេស និងបទពិសោធន៍របស់ស្ថាប័ន នេះនៅក្នុងសេដ្ឋកិច្ចអន្តរជាតិ។ IMF ជួយសង្គ្រោះដល់បណ្តា ប្រទេសក្រីក្រក្នុងការ កែទម្រង់សេដ្ឋកិច្ចរបស់ពួកគេក្នុង ការសម្រួលភាព ចាំបាច់នៃការវិនិយោគបរទេស។ IMF ដើរតួនាទី បម្រើការជាច្រកទ្វារ សម្រាប់ការវិនិយោគលើ ផែនដី ការផ្តល់នូវដំបូលន្មាន ចំពោះអតិថិជនរបស់ខ្លួននៅអ្វីដែលអាច ទទួលយកបាននិងមិនទទួល យកបាន។
ការកែទម្រង់និងហានិភ័យ
អង្គការឃ្លាំមើលសេដ្ឋកិច្ច(Journal) បានឲ្យដឹងថា IMF ជាបឋមបម្រើឲ្យការកាត់បន្ថយហានិភ័យនៃហិរញ្ញវត្ថុពិភពលោក។ អ្នកឃ្លាំមើលសេដ្ឋកិច្ចនេះបានចង្អុលបង្ហាញពីជោគជ័យរបស់ IMF ក្នុងប្រទេសប៉ូឡូញ សាធារណរដ្ឋឆេកនិងប្រទេសអាស៊ីជាច្រើន។ មួយវិញទៀតIMF បានជួយកែទម្រង់សេដ្ឋកិច្ចនិងធ្វើឲ្យបណ្តាប្រជាជាតិទាំងនោះ ឈានចូលទៅក្នុងភាពជោគជ័យយ៉ាងក្រាស់ក្រែល។ ហានិភ័យនៃការទុកឲ្យបណ្តាប្រទេសក្រីក្រមិនទទួលបានជោគជ័យគឺការប្រព្រឹត្តខុសសីលធម៌។
ខ/ភាពអវិជ្ជមាន
ការចាត់ចែងមិនល្អ
អ្នករៀបរៀងផ្នែកហិរញ្ញវត្ថុលោកស្រី Carolyn Lochhead លើកឡើងនៅក្នុង កម្មវិធី San Franciso Chronicle អំឡុងពេលនៃវិបត្តិអាស៊ីឆ្នាំ១៩៩៧ថា IMF អនុញ្ញាតឲ្យមានការរៀបចំមិនល្អ ដែលនាំឲ្យវាមិនមែនជាការកែទម្រង់នោះឡើយ។លោកស្រីបានគូសបញ្ជាក់ថាកំហុសរបស់ IMF ក្នុងប្រទេសប៉ាគីស្ថាន រុស្ស៊ី ឥណ្ឌូណេស៊ី និងថៃជាភស្តុតាងនៃការមិនបានធ្វើបំពេញលេញរបស់អង្គការនេះ។
ភាពតឹងរឹងនិងភាពក្រីក្រ
សេដ្ឋវិទូផ្នែកការងារអភិវឌ្ឍន៍ លោក John Cavanagh, Carol Welch និង Simon Retallack បានឲ្យបង្ហើបក្នុងអំឡុងឆ្នាំ២០០១ថា IMF ត្រូវការផ្លាស់ប្តូររចនាសម្ព័ន្ធ ក្នុងទម្រង់គោលនយោបាយតឹងរឹងដែលបង្កើតនូវភាពក្រីក្រឡើង។ប្រសិនជាអ្នកចង់ខ្ចីលុយពី IMF ត្រូវត្រៀមបោះបង់នូវអធិបតេយ្យភាពនិងឯករាជ្យភាព។ព្រោះអង្គការនេះទាមទារថាការចំណាយក្នុងសង្គមនឹងត្រូវកាត់បន្ថយ ប្រាក់ឈ្នួលត្រូវបង្កក វិស័យសាធារណៈចុះថ្លៃនិងសហគមត្រូវបាន លុបបំបាត់ ចោល។ទោះជាយ៉ាងណា IMF យកចិត្តទុកដាក់តែអំពីកំណើន GDP និងស្ថិរភាពប៉ុណ្ណោះ ដែលមិនមែនជាកម្មករធ្វើការល្អនោះឡើយ។