Thursday, April 18, 2024
Homeព័ត៌មានជាតិកម្មការីនី៨៨នាក់ បម្រើការងារក្នុងរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ ដួលសន្លប់

កម្មការីនី៨៨នាក់ បម្រើការងារក្នុងរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ ដួលសន្លប់

ខេត្ដកណ្តាល៖ កម្មការីនីចំនួន៨៨នាក់ ក្នុងចំណោមកម្មករ-កម្មការីនី១១០០ បម្រើការងារនៅក្នុងរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ បានដួលសន្លប់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ រោងចក្រខាងលើនេះមានទីតាំងស្ថិតនៅភូមិអង្គស្នួលទី១៣ ឃុំពើកស្រុកអង្គស្នួល ។

ពាក់ព័ន្ធករណីដួលសន្លប់នេះត្រូវបានកម្មការីនីរោងចក្រខាងលើនេះនាំគ្នាអះអាងថា បណ្តាលមកពីខ្មោចចូលទៅអុកឡុកក្នុងរោងចក្រ ទាមទារសំណែនផ្លែកឈើចំនួន៧មុខ ។ ដោយឡែកក្រុមគ្រូពេទ្យបញ្ជាក់ថា បណ្តាលមកពីកម្មការីនីហូបចុកមិនគ្រប់គ្រាន់ ទន់ខ្សោយ អស់កម្លាំងកំហែងទើបដួលសន្លប់តាមគ្នាយ៉ាងដូច្នេះ ។

dsgbvfhnf
សកម្មភាពបញ្ជូនកម្មការិនីទៅសង្រ្គោះនៅមន្ទីរពេទ្យ

មន្ត្រីនគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថា រោងចក្រខាងលើនេះមានកម្មករ-កម្មការីនីបម្រើការងារសរុបចំនួន ១១០០នាក់ ។ នៅមុនពេលកើតហេតុកម្មករ-កម្មការីនីទាំងអស់បាននាំគ្នាចូលទៅធ្វើការងារតាមកន្លែងរៀងៗខ្លួន ខណៈធ្វើការមិនទាន់បានប៉ុន្មាននាទីផងនោះក៏ស្រាប់តែមានកម្មការីនីចំនួន២នាក់ដួលសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងធ្វើឲ្យកម្មការីនីនៅក្បែរនោះដួលសន្លប់ជាបន្តបន្ទាប់ រហូតកើនឡើងដល់៨៨នាក់ ។

fdgbfgnfgvb
កម្មករ កម្មការិនី នាំគ្នាសម្រុកចេញពីរោងចក្រ

ក្រោយពីមានហេតុការណ៍កើតឡើងកម្មការីនី ដែលដួលសន្លប់ត្រូវបានរថយន្តដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកអង្គស្នួល និងមួយចំនួនទៀតទៅព្យាបាលនៅតាមគ្លីនិកឯកជន ។ ពាក់ព័ន្ធករណីនេះខាងតំណាងរោងចក្រមិនបានអនុញ្ញាតិឲ្យសមត្ថកិច្ចជំនាញចូលទៅពិនិត្យក្នុងទីតាំងរោងចក្រនោះទេនៅព្រឹកថ្ងៃដដែលនេះ ៕

សិលា

 

RELATED ARTICLES