Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកអនុបាត​​បំណុល​ជាតិ​ធៀបនិង ​GDP ​​បន្ត​កើនឡើង

អនុបាត​​បំណុល​ជាតិ​ធៀបនិង ​GDP ​​បន្ត​កើនឡើង

GDP ទិន្នន័យរបស់រដ្ឋាភិបាល​បង្ហាញថា​បំណុលជាតិ​របស់​កូរ៉េខាងត្បូង​ដែល​ធៀប​នឹង​ផលិតផលក្នុងស្រុកសរុប​បានបន្ត​កើនឡើង​ដល់​៣៨,៣%​ក្នុង​ឆ្នាំ​២០១៦​ដោយសារតែ​កំណើននៅក្នុងការចំណាយ​​លើ​ពន្ធអាករ​​​​ដែលជា​​ចន្ទល់​ទប់​ទល់​នឹង​​ភាព​ស្ពឹកស្រពន់​នៃ​សេដ្ឋកិច្ច ។

យោងតាម​ក្រសួងយុទ្ធសាស្ត្រ​និង​ហិរញ្ញវត្ថុ​ បំណុល​ជាតិ​របស់កូរ៉េខាងត្បូង​ស្ថិតក្នុង​កម្រិត​ខ្ពស់​ប្រមាណជា៦២៧,១ទ្រីលានវ៉ុនឬស្មើនឹង​៥៦០​ប៊ីលានដុល្លារ​ក្នុងឆ្នាំ​២០១៦ កើនឡើង​​៣៥,៧ទ្រីលានវ៉ុនធៀបនឹង​ឆ្នាំមុន ។ កំណើន​ប្រចាំឆ្នាំ​​ដែល​ច្រើន​បំផុត​​នៃបំណុល​ជាតិ​ឬ​ទឹកប្រាក់​៣១,៨​ទ្រីលានវ៉ុន​គឺទទួលបានពី​ការ​បញ្ចេញ​ប័ណ្ណរតនាគារជាតិ(ប័ណ្ណបំណុល) តែម្តង។

ក្រសួងបាន​ថ្លែងថាខ្លួនបានទទួលនូវចំណារបញ្ជាក់ពី​ការអនុម័តយល់ស្របពី​គណៈ​រដ្ឋមន្ត្រី​លើ​​ការ​ទូទាត់​គណ​នី​ប្រចាំឆ្នាំ​២០១៦​របស់ខ្លួន ។ ម្យ៉ាង​វា​នឹង​មាន​ការ​ពិ​និត្យ​ឡើងវិញ​ដោយ​ក្រុមប្រឹក្សាភិបាល​សវនកម្ម​និង​អធិការកិច្ច​និងដាក់​វា​ស្នើទៅកាន់​សភាជាតិ​នៅ​ខែឧសភា ។

អនុបាតបំណុល​ជាតិ​៣៨,៣%​ដែលសមាមាត្រ​នឹង​ផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង​០,៥%​ធៀបនឹង​ឆ្នាំទៅ ។ អនុបាត​នេះ​បាន​កើនឡើង​យ៉ាង​រឹង​មាំ​ពី​កម្រិត​៣១​%​ដែល​បាន​ចុះបញ្ជីកាលពី​ឆ្នាំ​២០១០ ។

រដ្ឋាភិបាល​បាន​ផ្តល់ប្រាក់វិភោជន៍​ដែលជា​ថវិកា​បន្ថែម​ប្រមាណជា​១១​ទ្រី​លានវ៉ុន​កាលពីឆ្នាំមុន នៅពេល​ដែលសេដ្ឋកិច្ច​កើនឡើងត្រឹមតែ​២,៧%​​ ដោយសារតែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភាព​អវិជ្ជមាន​ទ្វេដង​នៃ​ការនាំចេញ​និង​​ភាព​ខ្សោយ​នៃតម្រូវការ​ក្នុងស្រុក ។

ប្រធាន​ការិយាល័យ​គ្រប់គ្រង​​ពន្ធអាករ​ក្រសួងយុទ្ធសាស្ត្រ​និង​ហិរញ្ញវត្ថុ​លោក Lee Seung chul បាន​ថ្លែងថា​ដោយសារតែផលលំបាក​នៃ​លក្ខខណ្ឌ​សេដ្ឋកិច្ច​កាលពី​ឆ្នាំទៅ​ យើង​បាន​ប្រើប្រាស់​ថវិកាបន្ថែម​​ដែល​ជាការ​សមាមាត្រ​ផ្ទុយ​ពីភាព​ត្រឹមត្រូវ​នៃ​ពន្ធ​អាករ​ ។ ប៉ុន្តែការវាយតម្លៃ​​ទាំងអម្បាលមាណ​នេះគឺ​យើង​ធ្វើ​ឡើង​ដើម្បី​ជា​កិច្ចការពារ​មួយប៉ុណ្ណោះ ។

ថ្វីត្បិតតែបំណុលជាតិ​មានការកើនឡើង​ក្តី ក៏មន្ត្រី​រដ្ឋាភិបាល​រូបនេះ​បាន​លើក​ឡើ​ង​ថា​កូរ៉េខាងត្បូង​គឺស្ថិតនៅក្នុង​តំណែងមួយ​ដ៏​ខ្លាំងក្លា​ក្នុង​ផ្នែក​ភាពត្រឹម​ត្រូវ​នៃ​ឆ្នាំ​សារពើពន្ធ ឬ​ពន្ធអាករ ធៀបនឹង​សមាជិក​នៃ​អង្គការ​អភិវឌ្ឍន៍​កិច្ច​សហប្រ​តិប​ត្តិ​ការ​សេដ្ឋកិច្ចដទៃទៀត ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES