Friday, November 22, 2024
Homeព័ត៌មានអន្តរជាតិរញ្ជួយផែនដីទំហំ៥.០វិចទ័រនៅក្រុងតូក្យូ

រញ្ជួយផែនដីទំហំ៥.០វិចទ័រនៅក្រុងតូក្យូ

ជប៉ុន៖ ទីភ្នាក់ងារស្ទាប ស្ទង់ពីភូគព្ភសាស្ត្រសហរដ្ឋអាមេរិកឲ្យដឹងថា គ្រោះធម្មជាតិរញ្ជួយផែនដី ទំហំ៥.០វិចទ័របានកើត ឡើងនៅ ទីក្រុងតូក្យូនិងស្ថិត នៅតំបន់ភាគខាងកើតនៃប្រទេស ជប៉ុនកាលពីថ្ងៃអាទិត្យនេះ។

ចំណែកទីភ្នាក់ងារឧតុនិយម ជប៉ុនបានថ្លែងថាគ្រោះរញ្ជួយផែនដី បានវាយប្រហារកាលពីវេលាម៉ោង ១និង២៤នាទីក្នុងស្រុកដែលចំណុច កណ្តាលរបស់វាមាន ជម្រៅប្រមាណជា៤០គីឡូម៉ែត្រ ក្នុងទីក្រុងភាគឦសាន Ibaraki ។

ភ្លាមៗនោះមាន សេចក្តីរាយការណ៍ ថាឧប្បត្តិហេតុនេះពុំបណ្តាលឲ្យមានអ្នករងរបួសនិងខូចខាតអ្វីឡើយស្របពេល ដែលអគារជា ច្រើនក្នុងទីក្រុង តូក្យូត្រូវបានញ័ររញ្ជួយ យ៉ាងកក្រើក។

ប្រភពផ្លូវការក៏ដូចជាសារព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថាមជ្ឈមណ្ឌល ផ្តល់សេវាហ្វឹកហ្វឺនបាញ់ កាំភ្លើង Shinkansen ត្រូវបានបិទផ្អាកដំណើរការ បណ្តោះអាសន្នក្នុង តំបន់ ខណៈពុំអ្វីដែលខុសប្រក្រតីដែលត្រូវបានគេ ពិនិត្យនៅរោងចក្រថាម ពលនុយក្លេអែក្នុងតំបន់ Tokai ខេត្ត Ibaraki ។

គួរបញ្ជាក់ថារញ្ជួយផែនដី ក្រោមបាតសមុទ្រធ្ងន់ធ្ងរ មួយដែលបានវាយប្រហារ ជប៉ុនក្នុងខែមីនាឆ្នាំ២០១១ បាននាំមកនូវរលកយក្ស ស៊ូណាមិចូលទៅ ក្នុងឆ្នេរសមុទ្រភាគឦសាន របស់ប្រទេសជប៉ុនដែលបាន សម្លាប់មនុស្ស១៥.០០០នាក់ និងបាននាំ ឲ្យរ៉េអាក់ទ័រ ចំនួន៣ត្រូវរំលាយចូលក្នុងរោងចក្រនុយក្លេអែរហ្វូគូស៊ីម៉ា។

 

 

 

 

 

 

RELATED ARTICLES