Saturday, December 28, 2024
Homeព័ត៌មានជាតិចេញពី​បន្ទប់​ទឹក ចុច​កុង​តាក់​បិទ​ភ្លើង ឆ្លង​ចរន្ត​ឆក់​ស្លាប់

ចេញពី​បន្ទប់​ទឹក ចុច​កុង​តាក់​បិទ​ភ្លើង ឆ្លង​ចរន្ត​ឆក់​ស្លាប់

ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ ទើបនឹងចេញ ពីងូតទឹកក្នុងបន្ទប់ទឹក បានយកដៃទៅចុចបិទ កុងតាក់ភ្លើងដែលនៅជាប់ជញ្ជាំង ស្រាប់តែឆ្លង ចរន្ត បណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម  ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង៧និង ៤០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ។

ស្ត្រីរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ ស្លាប់នោះ មានឈ្មោះទូច សុភ័ក្ត្រ អាយុ២៩ឆ្នាំ មានប្តីឈ្មោះចាន់ នី និងមានកូនម្នាក់ក្នុងបន្ទុក សព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹក លុះក្រោយពេលងូតទឹករួចរាល់ ចេញមកក្រៅ វិញ ស្ត្រីរងគ្រោះបានយកដៃទៅចុចបិទកុងតាក់ ភ្លើងដែលនៅជាប់ជញ្ជាំងមុខបន្ទប់ទឹក តែដោយសារដៃរបស់ស្ត្រីរងគ្រោះនៅសើម ទើបបណ្តាល ឱ្យឆ្លងចរន្តអគ្គិសនីឆក់ ដេកដួលនៅនឹងកន្លែង តែម្តង។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ ក្រុមគ្រួសារបានប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ដើម្បីសង្គ្រោះជិវិត ភ្លាមៗដែរ តែអកុសល ពេលដឹកបញ្ជូនទៅដល់ ត្រូវក្រុមគ្រូពេទ្យប្រាប់ថា ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកសពស្ត្រីរងគ្រោះត្រឡប់មកកាន់លំនៅឋានវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចុចុះពិនិត្យ ដល់ ទីតាំងកើតហេតុ។ លុះពេលពិនិត្យរួចរាល់ សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាត្រូវចរន្ត អគ្គិសនីឆក់ស្លាប់ប្រាកដមែន ដោយសារប្រើ ដៃ ដែលសើមចុចកុងតាក់ភ្លើងនោះ។ រីឯកុងតាក់នោះមានការតភ្ជាប់មិនបានត្រឹមត្រូវតាម បច្ចេកទេស ដោយមានលៀនក្បាលដែកគោល មកក្រៅផង ទើបងាយបណ្តាលឱ្យឆ្លងចរន្តអគ្គិសនី។ បន្ទាប់មកសមត្ថកិច្ច ក៏បានប្រគល់សពឱ្យ ក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES