Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិធ្លាក់ឧទ្ធម្ភាគចក្រនៅអង់គ្លេសរបួស៥នាក់

ធ្លាក់ឧទ្ធម្ភាគចក្រនៅអង់គ្លេសរបួស៥នាក់

អង់គ្លេស៖ សារព័ត៌មាន Sky News រាយការណ៍កាលពីថ្ងៃអាទិត្យថាយ៉ាងហោច ណាស់មានមនុស្ស៥នាក់បាន រងរបួសក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយក្នុងតំបន់ East Yorkshire ចក្រភពអង់គ្លេស។

យោងតាមប្រព័ន្ធផ្សព្វផ្សាយឲ្យដឹង ថាគ្រោះថ្នាក់នេះបានកើតឡើងនៅរង្វង់វេលា ម៉ោង៦ល្ងាច(ម៉ោងក្នុងស្រុក) នៅ លើចិញ្ចើមផ្លូវចុះចតនិងហោះឡើងក្រុមហ៊ុន អវកាស Breighton Aerodrome ។

សារព័ត៌មាន Sky News បានស្រង់ សម្តីមន្ត្រីប៉ូលិសថាមាន មនុស្សចំនួន៥នាក់បានរងរបួសក្នុង ឧប្បត្តិហេតុនោះនិងត្រូវ បានបញ្ជូន ទៅកាន់មន្ទីរពេទ្យផងដែរហើយរបួស របស់ពួកគេគឺស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរប៉ុន្តែគេមិនជឿជាក់ ថាវានឹងគំរាមកំហែង ដល់អាយុ ជីវិតឡើយ។

ទោះជាយ៉ាងណាសាខាទី ភ្នាក់ងារស៊ើបអង្កេត ពីគ្រោះថ្នាក់ដែនអាកាសបា នចាប់ផ្តើមបើកការស៊ើបអង្កេត ពីគ្រោះថ្នាក់នេះ ផងដែរ។

Helicopter crash

_90426864_48ccc7c7-a1f1-4954-9a43-5bc5ba7ab6f6

RELATED ARTICLES