Monday, November 25, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ រៀបការខែក្រោយ?

ឆាយ វីរៈយុទ្ធ រៀបការខែក្រោយ?

នៅសល់មិនដល់១ខែទៀតទេ តារាចម្រៀងល្បីរបស់ផលិតកម្ម សាន់ដេ លោកឆាយ វីរៈយុទ្ធ ហៅឆោម នឹងដឹកដៃម្ចាស់ចិត្តកំពូលស្នេហ៍ នាងសែ ចាន់ឌី ចូលរោងការតាមប្រពៃណីខ្មែរហើយ ព្រោះតាមប្រភពពីអ្នករៀបចំកម្មវិធីសិល្បៈម្នាក់ បានបង្ហើបឱ្យដឹងថា លោកឆោម នឹងរៀបការតាមប្រពៃណីខ្មែរ នៅដើមខែឧសភា ឆ្នាំ២០១៧។

ប្រភពបានឱ្យដឹងថា តារាចម្រៀងជួរមុខគេរបស់ផលិតកម្មសាន់ដេ រូបនេះ នឹងរៀបចំមង្គលការនៅផ្ទះគូដណ្តឹងលោក នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយសម្រាប់តារាសិល្បៈវិញ គឺមានតែអ្នកដែលជិតដិតបំផុត ដែលត្រូវបានអញ្ជើញឱ្យចូលរួម ព្រោះថា លោកឆោម ខ្លាចចិត្តអ្នកសិល្បៈដូចគ្នា។ ម៉្យាងឆាយ វីរៈយុទ្ធ នឹងដឹកដៃប្រពន្ធមកកាត់ចំណងដៃនៅភ្នំពេញ ម្តងទៀត នៅចុងខែឧសភា ហើយនឹងប្រមែប្រមូលតារាសិល្បៈល្បីៗរួមអាជីពទាំងអស់ឱ្យចូលរួមជាមិនខាន។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ លោកឆាយ វីរៈយុទ្ធ នៅតែព្យាយាមលាក់ថ្ងៃរៀបការដដែល តែទទួលស្គាល់ថា ពិតជាកាន់តែកៀកមែនទែនហើយ។

វីរៈយុទ្ធ ហៅចាន់ឆោម អះអាងថា “អូបង! សុំទោសរឿងហ្នឹងមិនទាន់អាចជម្រាបបានទេបង! ដូចជាមិនទាន់ចង់ប្រាប់នៅពេលនេះទេ តែរឿងហ្នឹង (រៀបការ) មិនយូរទេ គឺនឹងរៀបចំឆាប់ៗនេះហើយ។ កម្មវិធីនោះគ្មានអីអាថ៌កំបាំងទេ ហើយខ្ញុំសន្យាថា នឹងស្វាគមន៍ជានិច្ចរាល់អ្នកសារព័ត៌មានដែលចូលរួម”។

តាមព័ត៌មានថា ការដែលលោកឆាយ វីរៈយុទ្ធ មិនចង់ប្រាប់រឿងរៀបការនេះ ព្រោះតែតារាល្បីជួរមុខគេរបស់ផលិតកម្មសាន់ដេ រូបនេះខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ភ័យខ្លាចធ្លាក់កូដមកវិញ ទើបចេះតែព្យាយាមលាក់រឿងរៀបការនេះរហូត។ ប៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា លោកឆាយ ចាន់ឆោម មិនចង់ទម្លាយរឿងក្រាបផ្ទឹមនោះឱ្យបានច្បាស់លាស់ ព្រោះខ្លាចប្រពន្ធដើមនិងកូន២នាក់ តាមឆាឆៅរោងការ។

ឆាយ វីរៈយុទ្ធ បន្ថែមទៀតថា “អត់ទេបង! ខ្ញុំមិនខ្លាចប៉ះពាល់កេរ្តិ៍ឈ្មោះអីទេ តែខ្ញុំមិនទាន់ចង់ប្រាប់នៅពេលនេះ គឺចង់ឱ្យពេលណាពេលហ្នុងតែម្តងទៅ!”។

ឆាយ វីរៈយុទ្ធ អតីតតារាចម្រៀងផលិតកម្ម ពលុេ ឌិមានៀដ ្ប ្បំ ពីអៅំណ ធ្លាប់មាន ប្រភពថា អ្នកចម្រៀងកំពុងល្បីរូបនេះមិនទំនេរឡើយ គឺមានប្រពន្ធនិងកូន២នាក់ទៅហើយ ទើបធ្វើឱ្យមហាជនជាច្រើន បានឆ្ងល់ជាខ្លាំងថា តើលោកឆោម ទៅភ្ជាប់ពាក្យ និងរៀបការម៉េចទៅ បើលោកមិនមែននៅលីវ ផងហ្នឹង? តែវីរៈយុទ្ធ ធ្លាប់និយាយថា រូបលោកនៅស្អាតស្អំមិនមានពាក់ព័ន្ធជាមួយ អ្នកណាឡើយ។ ចំណែកអ្នកខ្លះទៀតបានរិះគន់ទៅលើលោកឆោម ថា ពិតជាសាវាមែន ពេលកម្សត់កម្រ មិនទាន់ល្បី ចេះរស់នៅជាមួយប្រពន្ធកូនបាន ដល់ពេលល្បីភ្លាម ក៏បោះបង់ចោលប្រពន្ធកូន ទៅភ្ជាប់ស្នេហ៍ថ្មីភ្លែតតែម្តងហើយ ខណៈដែលអ្នកខ្លះទៀត បានគាំទ្រលោកឆោម ថា ប្រសិនបើតារារូបនេះមានប្រពន្ធកូនអ៊ីចឹងមែន តើប្រពន្ធ ព្រមលែងទេ នៅពេលដែលលោកឆោម កំពុងល្បីត្រូវប៉ាន់កើបលុយបានរាប់សែន ដុល្លារ រដូវក្តៅនេះ?

តាមព័ត៌មានថា ក្រៅពីរកគូដណ្តឹងបានជាកូនអ្នកមានទ្រព្យស្តុកនោះ អនាគតភរិយារបស់លោកឆោម គឺនាងសែ ចាន់ឌី ក៏ជាអ្នកនិពន្ធល្បីឈ្មោះ ដែលធ្លាប់សរសេរបទចម្រៀងឱ្យតារារូបនេះជាច្រើនបទមកហើយ ទើបធ្វើឱ្យវីរៈយុទ្ធ លង់នឹងទឹកដៃដ៏ប៉ិនប្រសប់របស់ប្អូនថៅកែម៉ាស៊ីនកិនស្រូវ ហាក់ សែ នោះ រហូតដល់សុំភ្ជាប់និស្ស័យស្នេហ៍។

លោកព្រាប សុវត្ថិ និងលោឆាយ វីរៈយុទ្ធ

យ៉ាងណា មហាជនរង់ចាំមើលថា ក្រោយឆាយ វីរៈយុទ្ធ រៀបការហើយនៅខែឧសភា នោះ តើតារាចម្រៀងរូបនេះ នឹងនៅតែល្បីល្បាញដូចមុន ឬក៏ចុះខ្សោយ? ព្រោះតែមុននេះ ខេមរៈ សិរីមន្ត ល្បីមានប្រពន្ធកូន២ មិនហ៊ានរៀបការផង គឺសិរីមន្ត នៅតែល្បីដដែល ស្របពេលដែលព្រាប សុវត្ថិ មិនត្រឹមតែមិនលាក់រឿងប្រពន្ធកូនទេ ផ្ទុយទៅវិញ លោកស្នាយ ថែមទាំងយកកូនប្រុសទាំង៣មករាំអមពេញឆាកតន្ត្រី តែព្រាប សុវត្ថិ គឺនៅតែល្បីដដែល។ ដូចនេះគេជឿថា មិនយូរទេ លោកឆាយ ចាន់ឆោម នឹងលាតត្រដាងស្នេហ៍ លែងលាក់រឿង ថ្ងៃរៀបការប្រពន្ធជាក់ជាមិនខាន…៕

RELATED ARTICLES