Tuesday, May 21, 2024
Homeព័ត៌មានជាតិទើប​ទិញ​ម៉ូតូ​ថ្មី ​ចូល​ផឹក​កាហ្វេ​មើល​ស្រី​ស្អាត​ ចេញ​មក​វិញ ​ចោរ​យក​ទៅ​បាត់​ !​

ទើប​ទិញ​ម៉ូតូ​ថ្មី ​ចូល​ផឹក​កាហ្វេ​មើល​ស្រី​ស្អាត​ ចេញ​មក​វិញ ​ចោរ​យក​ទៅ​បាត់​ !​

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ ជិះម៉ូតូមួយគ្រឿងទើបនិងទិញថ្មី ទៅចូលហាងផឹកកាហ្វអង្គុយមើលស្រីស្អាត ស្រាប់តែចេញមកវិញបាត់រកម៉ូតូមិនឃើញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែ កក្ដដា ឆ្នាំ២០១៦ នៅចំណុចហាងកាហ្វ ហ័ង អាន់មិញ តាមផ្លូវ៤៣០ ស្ថិតនៅភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

បុរសជាម្ចាស់ម៉ូតូមានឈ្មោះ អោម សុខកៀន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់ ជួល ភូមិទួលសង្កែ ខណ្ឌរស្ស៊ីកែវ មានស្រុកកំណើតនៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស ខេត្ត កំពង់ចាមបានប្រាប់ថា មុនកើតហេតុគាត់ បានហូបបាយរួចក៏រាល់ដង ដល់ម៉ោង១២ថ្ងៃត្រង់ មកហាងកាហ្វេ ហ័ង អាន់មិញ ហើយបានជិះម៉ូតូម៉ាកហុងដាវ៉ៃវ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១១FW ៩៦៨០ សេរី២០១៦ ទើបនិងទិញក្នុងតំលៃ១១៣០ដុល្លារ ជិត១ខែ ហើយពេលចូលដល់ហាងកាហ្វកើតហេតុខាងលើ ក៏បានចាក់សោកត្រឹមត្រូវ ដោយសំអាងថាមានអ្នកយាមម៉ូតូត្រឹមត្រូវ លុះដល់ម៉ោង១ និង៣០នាទីរសៀលចេញមកវិញ រកម៉ូតូមិនឃើញ ក៏កើតការផ្អើល ថាត្រូវចោរលួចកាច់កយកទៅបាត់ហើយ ក៏ប្រញាប់មកដាក់ពាក្យបណ្ដឹង ខ្លាចជននោះយកទៅប្រព្រឹត្តបទល្មើសផ្សេងទៀត ។

dddgffda
ជនរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍

ប្រភពតព័ត៌មានពីសន្តិសុខឯកជនDPS ដែលយាមនៅហាងកាហ្វ បានប្រាប់អ្នកយកពត៍មានថា ពិតជាមានករណីចោរកាច់កម៉ូតូរបស់ភ្ញៀវចូលហាងមកផឹកកាហ្វពិតប្រាកដមែន ខណៈគាត់រវល់មិនបានមើលថា អ្នកណាជាអ្នកលួចទេដោយរវល់រៀបម៉ូតូផ្សេងទៀត ៕

គួន ចំរើន

 

RELATED ARTICLES