Saturday, October 19, 2024
Homeតារាខ្មែរមាស សុខសោភា អន់ចិត្តថោន

មាស សុខសោភា អន់ចិត្តថោន

មាស សុខសោភា ថ្លែងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះថា នាងមិនយល់ឡើយថា ហេតុអីបានជាបទចម្រៀងចូលឆ្នាំខ្មែរ បានថតច្រើនដែរ តែមិនឃើញចេញនោះ គឺអត់យល់តែម្តង។

សុខសោភា ថ្លែងថា “ខ្ញុំបានថតបទចម្រៀងឱ្យថោន ឆ្នាំនេះច្រើនជាងមុន តែមិនដឹងម៉េចដែរ អត់ឃើញចេញផង”។

ការថ្លែងរបស់មាស សុខសោភា យ៉ាងស្រងូតស្រងាត់បែបនេះ ត្រូវបានគេសន្និដ្ឋានថា តារាចម្រៀងល្បីរូបនេះ ហាក់បាក់ទឹកចិត្តជាមួយថោន តាំងពីលោកករុណា ពេជ្រ ក្លាយជាអ្នកចាត់ការទូទៅនៅថោន ហើយបងប្រុសនាង លោករតនៈ អស់តំណែងនៅផលិតកម្មនោះមក សោភា ហាក់ដូចជាបាត់ដៃម្ខាងអីចឹង។

ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា មាស សុខសោភា ជាតារាល្បីនិងមានសមត្ថភាពខ្ពស់ជាងគេ នៅថោន ដូចនេះច្បាស់ជាមានផលិតកម្មជាច្រើន ដែលចាំត្រងទទួលយកនាងជាមិនខាន ប្រសិនបើតារារូបនេះមានបញ្ហាជាមួយថោន នោះ ពិសេស គឺផលិតកម្មហង្សមាស ដែលច្បាស់ណាស់ថា នឹងទទួលដៃពីរយកមាស សុខសោភា។

ក្រុមតារាចម្រៀងនៅផលិតកម្មថោន និយាយសុំមិនបញ្ចោញឈ្មោះថា មាស សុខសោភា នឹងនៅតែច្រៀងឱ្យថោន តទៅទៀត ប្រសិនបើអ្នកគ្រប់គ្រងថ្មី លោកករុណា ពេជ្រ ចេះបែងចែកបទចម្រៀងឱ្យនាងទៀងទាត់ កុំផ្អឹបបទនាងចោល ព្រោះតែរឿងផ្ទាល់ខ្លួននោះ។ ប៉ុន្តែ ប្រសិនបើលោកពេជ្រ មិនពេញចិត្តសោភា ដោយសារតែរឿងផ្ទាល់ខ្លួនពីមុននោះ ច្បាស់ណាស់ថា ថោន ប្រាកដជាបាត់តារាសំខាន់ម្នាក់នេះទៀត ដូចបាត់សុគន្ធ និសា ជាមិនខាន។

លោកករុណា ពេជ្រ ជាអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន បាននិយាយដោយរួសរាយថា ថោន មិនមែនលើកតារាលម្អៀងឡើយ គឺបទចម្រៀងធ្វើទៅតាមសមត្ថភាពតារាដែលមានទេពកោសល្យម៉្យាងៗម្នាក់ ហើយចំពោះមាស សុខសោភា វិញ គឺបទចម្រៀងនាងបានចេញនៅលើទីផ្សារអស់ទៅហើយ។

លោកករុណា ពេជ្រ បញ្ជាក់ថា “ថោន មិនមានបញ្ហាអីជាមួយសោភា ទេ គឺបទចម្រៀងគាត់វ៉ុលចូលឆ្នាំហ្នឹង បានចេញអស់ទៅហើយ តើមានទុកមិនចេញឯណា? ការដែលសោភា ថា បទគាត់មិនឃើញចេញហ្នឹង ប្រហែលជាគាត់រវល់ពេក មិនបានមើលតែម្តង ព្រោះអីយើងបានបញ្ចោញលក់នៅលើទីផ្សារតាមគម្រោងអស់ហើយ។ ឆ្នាំនេះ ថោន មានបទចម្រៀងគ្រប់រសជាតិ អីចឹងបទសោភា និងតារាផ្សេងៗទៀតរបស់ថោន គឺរំពឹងថា មានការនិយមច្រើននៅពេលចូលឆ្នាំខ្មែរយើងនេះ។ ចំពោះរឿងគេថា ខ្ញុំនិងអាភា មានបញ្ហាអីជាមួយគ្នានោះ មិនពិតទេ ពីព្រោះពីមុន ខ្ញុំច្រៀងជាមួយគាត់ល្បី ក៏ដោយសារតែគាត់ដែរ អីចឹងទៅមានរឿងអី? ខ្ញុំលែងច្រៀងជាមួយអាភា ដោយសារតែចង់ផ្តល់ឱកាសឱ្យប្អូនៗក្រោយបានច្រៀងជាមួយតារាល្បីៗឱ្យគ្នាមានឱកាសផង ព្រោះកាលណាតារាថ្មីម្នាក់ បានច្រៀងជាមួយតារាល្បី គឺគាត់ឆាប់ល្បីដែរ។ ចំពោះខ្ញុំវិញ នៅពេលនេះ គឺមិនគិតល្បី ឬមិនល្បីទៀតហើយ ព្រោះខ្ញុំចង់ឱ្យតារាថោន ទាំងអស់ល្បីដូចៗគ្នា ដូចជាពេលនេះគេថា ថោន កំពុងតែលើកផាន វីរ៉ាទី តែតាមពិតជាពេលវេលាអំណោយផលរបស់គាត់ទេ ព្រោះរ៉ាទី មានរូបសម្រស់ស្អាត ក្បាច់រាំល្អ សំឡេងនៅកណ្តាល មិនអន់ ក៏មិនខ្លាំងណាស់ដែរ ហើយយុវវ័យចូលចិត្តច្រើន។ ចំណែកស៊ីរីកា និងនីរ័ត្ន ក៏ម៉្យាងម្នាក់ដែរ និយាយទៅ ថោន មានតារាគ្រប់រសជាតិតែម្តង ពិសេសគឺសោភា បទគាត់មានច្រើនឆ្នាំហ្នឹង ហើយចេញអស់ហើយបទចូលឆ្នាំ មិនមានទុកទេ”…៕

RELATED ARTICLES