Wednesday, March 12, 2025
Homeព័ត៌មានជាតិខឹង​ស្រី​ស្នេហ៍​បែក​ចិត្ត អា​រ​ក​សម្លាប់ វះ​ពោះ​យក​គ្រឿង​ក្នុង

ខឹង​ស្រី​ស្នេហ៍​បែក​ចិត្ត អា​រ​ក​សម្លាប់ វះ​ពោះ​យក​គ្រឿង​ក្នុង

រូបថតចំនួន២សន្លឹក ត្រូវបានគេចែករំលែក Share តៗគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលពេញ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ខណៈ ដែលរូបថតទាំង២សន្លឹកនោះ មើលទៅមាន សភាពឃោរឃៅ និងគួរឱ្យរន្ធត់ចិត្តបំផុត ដោយ បង្ហាញពីសកម្មភាពសម្លាប់នារីរូបស្រស់ម្នាក់ វះយកគ្រឿងក្នុង និងត្រូវគេអះអាងថា ជា ករណីខឹងស្រីស្នេហ៍បែកចិត្ត ចាប់អារកសម្លាប់ វះពោះយកគ្រឿងក្នុង។

យ៉ាងណា រូបភាពនេះ មិនមានប្រភព ព័ត៌មានណាមួយអាចបញ្ជាក់បានថា កើតឡើង នៅក្នុងប្រទេសណា និងកើតតាំងពីពេលណា ឱ្យប្រាកដនោះទេ។

យោងតាមរូបភាពទី១ គេឃើញនារីវ័យ ក្មេងរូបស្រស់ ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ ទំនងជានារីបម្រើការតាមក្លឹបរាត្រី ត្រូវបាន គេចាប់ចងដៃជើងជាប់ រួចចាប់អារកសម្រក់ ឈាមដាក់ក្នុងចានដែកមួយ។ ចំណែករូបភាព ទី២ គេឃើញបុរស៣នាក់ បានធ្វើសកម្មភាព វះពោះទាញយកគ្រឿងក្នុងរបស់នារីរងគ្រោះ ដែលមើលទៅគួរឱ្យតក់ស្លុតរន្ធត់ចិត្តបំផុត។

ប្រភពព័ត៌មានមួយ បានដាក់ការសង្ស័យ ថា ករណីនេះអាចផ្តើមចេញពីរឿងស្នេហា ខណៈ ដែលខាងប្រុសខឹងសម្បានឹងស្រីស្នេហ៍របស់ខ្លួន បែកចិត្ត ទើបដាច់ចិត្តសម្លាប់ដោយអារកវះពោះយកគ្រឿងក្នុងយ៉ាងឃោរឃៅបែបនេះ។

ដោយឡែក ប្រភពមួយផ្សេងទៀត យល់ ថា នារីរងគ្រោះអាចជានារីបម្រើការងារតាម ក្លឹបរាត្រី និងត្រូវបានក្រុមជនសង្គមងងឹត ចាប់ វះពោះយកសរីរាង្គខាងក្នុង បំណងយកទៅលក់ នៅក្នុងទីផ្សារងងឹតតែម្តង។

គួរបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា កាល ពីថ្មីៗនេះ ក៏មានការភ្ញាក់ផ្អើលជុំវិញករណីវះពោះយកគ្រឿងក្នុងស្ត្រីមេម៉ាយកូន៣ម្នាក់ ផងដែរ ដោយករណីនេះ បានកើតឡើង កាល ពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុច ភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស។

ស្ត្រីរងគ្រោះដែលត្រូវឃាតករសម្លាប់វះ ពោះយ៉ាងសាហាវព្រៃផ្សៃ មានឈ្មោះសៅ លី អាយុ៤៤ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣នាក់ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បាន ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះ បានដើរចេញពីផ្ទះ បំណងទៅទិញប្រេងកាត សម្រាប់ដុតបំភ្លឺនៅពេលយប់ នៅផ្ទះក្មួយខាង ជើងផ្ទះរបស់ខ្លួន ចម្ងាយប្រហែលមួយគីឡូម៉ែត្រ បន្ទាប់មកក៏បាត់ខ្លួនរហូត មិនដឹងជាទៅទីណា នោះទេ ហើយនៅយប់ដដែលនោះ ក្រុមគ្រួសារ បានចេញដើររកស្ត្រីរងគ្រោះដែរ តែរកមិនឃើញ សោះ។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្រាប់តែមាន អ្នកភូមិបានប្រទះឃើញសពស្ត្រីរងគ្រាះ ត្រូវ ជនមិនស្គាល់មុខសម្លាប់នៅកណ្តាលវាលស្រែ តែម្តង។ ភ្លាមនោះ អ្នកភូមិក៏ប្រញាប់រត់ទៅ ប្រាប់ក្រុមគ្រួសារស្ត្រីរងគ្រាះ ផ្អើលនាំគ្នាមក ចោមរោមមើល និងសង្ស័យថា ស្ត្រីរងគ្រោះ ត្រូវឃាតករសម្លាប់វះពោះយកគ្រឿងក្នុងតែ ម្តង ព្រោះសាកសពមានស្នាមវះពោះ និងមាន ដាច់ពោះវៀន ជាកង់ៗទៀតផង>

RELATED ARTICLES