Saturday, January 25, 2025
Homeព័ត៌មានជាតិប្រពន្ធ​មិន​នៅ​ផ្ទះ ប្តី​ចាប់​រំលោភ​ប្អូន​ថ្លៃ

ប្រពន្ធ​មិន​នៅ​ផ្ទះ ប្តី​ចាប់​រំលោភ​ប្អូន​ថ្លៃ

ខេត្តកំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ ឆ្លៀតពេលប្រពន្ធមិននៅផ្ទះ ឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាព ចាប់រំលោភប្អូនថ្លៃស្រីរបស់ខ្លួន ដែលទើបនឹងមានអាយុ១១ឆ្នាំ រហូតដល់បាន សម្រេចដល់ទៅ២លើក លុះក្មេងស្រីរងគ្រោះ ទ្រាំមិនបាន ក៏ទូរស័ព្ទប្រាប់ម្តាយដាក់ពាក្យប្តឹង ឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន យកទៅចាត់ការតាម ច្បាប់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិ តាដែស ឃុំតាសាល ស្រុកឱរ៉ាល់។

ជនសង្ស័យដែលចាប់រំលោភប្អូនថ្លៃស្រី ចំនួន២ដង មានឈ្មោះយឹម ទន់ អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់។ ចំណែកក្មេងស្រីរងគ្រោះ ជាប្អូនថ្លៃមានឈ្មោះម.គ.ធ ហៅស.គ អាយុ ១១ឆ្នាំ ស្នាក់នៅជាមួយជនសង្ស័យ។

លោកប៊ុត ប៊ុនធឿន អធិការនគរបាល ស្រុកឱរ៉ាល់ បានបញ្ជាក់ឱ្យដឹងថា តាមសម្តី របស់ក្មេងស្រីរងគ្រោះ បាននិយាយថា កាលពី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ ជនសង្ស័យជាបងថ្លៃរូបនេះ ធ្លាប់បានចាប់នាង រំលោភម្តងរួចមកហើយ ហើយនាងក៏ធ្លាប់បាន ទូរស័ព្ទទៅប្រាប់ម្តាយ ដែលចេញទៅរកស៊ីនៅ ប៉ោយប៉ែតខេត្តបន្ទាយមានជ័យរួចហើយដែរ។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៧ ជនសង្ស័យក៏ធ្វើសកម្មភាពចាប់រំលោភ នាងម្តងទៀត ខណៈដែលបងស្រីរបស់នាង (ប្រពន្ធជនសង្ស័យ) មិននៅផ្ទះ ទើបនាងទូរស័ព្ទប្រាប់ម្តាយ ដាក់ពាក្យបណ្តឹងឱ្យនគរបាល ឃាត់ខ្លួនបងថ្លៃជើងល្អរូបនេះតែម្តង។

លោកអធិការបន្តថា តាមបណ្តឹងរបស់ ស្ត្រីឈ្មោះសៅ សារ៉េត អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិ៥ ឃុំព្រែកខ្សាយ ស្រុកពាមរ ខេត្តព្រៃវែង សព្វថ្ងៃចេញ ទៅរកស៊ីនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹង និងរាយការណ៍ថា ដោយសារតែគាត់ ត្រូវចេញទៅរកស៊ី នៅឯខេត្តបន្ទាយមានជ័យ ហេតុនេះ គាត់បានទុកកូនស្រីបង្កើត (ក្មេងស្រី- រងគ្រោះ) ឱ្យនៅជាមួយបងស្រីរបស់នាង (ប្រពន្ធ- ជនសង្ស័យ) ដែលបានចេញទៅចាំចម្ការឱ្យគេ នៅចំណុចភូមិតាដែស ឃុំសង្កែសាទប ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ស្រាប់តែថ្ងៃទី០៥ មេសា កន្លងទៅ កូនស្រីបានទូរស័ព្ទប្រាប់គាត់ថា នាង ត្រូវបងថ្លៃចាប់រំលោភ តែគាត់មិនទាន់ជឿនៅ ឡើយនិងគិតថានឹងឡើងមកសួរនាំឱ្យបានច្បាស់លាស់ ស្រាប់តែមកដល់ព្រឹកថ្ងៃទី១៩ មេសា កូនស្រីក៏ទូរស័ព្ទមកប្រាប់គាត់ម្តងទៀតថា បងថ្លៃបានចាប់នាងរំលោភម្តងទៀតហើយ ទើបគាត់សម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះទៅ ដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ ជាបណ្តោះអាសន្ននាំយកមកសាកសួរនៅអធិ- ការដ្ឋាននគរបាលស្រុកឱរ៉ាល់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ព្យាយាមឆ្លើយបដិសេធថា រូបគេមិនបានប្រព្រឹត្ត ដូចអ្វីដែលក្មេងស្រីរងគ្រោះជាប្អូនថ្លៃប្តឹងចោទ ប្រកាន់នោះឡើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបាន រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅចាត់ការបន្តតាមនីតិវិធី៕ អ៊ុំ ណូន

 

RELATED ARTICLES