ប្លែកៗ៖ កោះតៃវ៉ាន់ខិតជិតទៅដល់ការអនុវត្តបទបញ្ញត្តិដែលចែងថាអ្នកញ៉ាំសាច់ឆ្កែនិងឆ្មាជាអ្នកប្រព្រឹត្តខុសច្បាប់ ។
យោងតាមបណ្តាញព័ត៌មាន Focus Taiwan ឲ្យដឹងថាកាលពីថ្ងៃអង្គារនេះស្ថាប័ននីតិបញ្ញត្តិបានអនុវត្តនូវការធ្វើវិសោធនកម្មច្បាប់មួយស្តីពីការការពារច្បាប់សត្វរបស់កោះតៃវ៉ាន់ដោយបានចែងហាមប្រាមចំពោះការលក់ ទិញ ប្រើប្រាស់ឬបរិភោគសាច់ឆ្កែនិងឆ្មា ។ ហើយអ្នកធ្វើខុសឬល្មើសនឹងបទបញ្ញត្តិនេះនឹងប្រឈមនិងការបង់ប្រាក់ពិន័យចំនួន១.៦០០ដុល្លារទៅ៨.១០០ដុល្លារនិងថតរូបពួកគេដោយខ្លួនដាក់បង្ហាញជាសាធារណៈ។
ការធ្វើវិសោធនកម្មនៃច្បាប់នេះត្រូវបានគាំទ្រដោយសមាជិកសភាបក្ស Kuomintang លោក Wang Yu-min ដែលបានលើកឡើងថាការធ្វើនិយ័តកម្មថ្មីខាងលើគឺជាលើកដំបូងនៃបទបញ្ញត្តិប្រភេទនេះក្នុងតំបន់អាស៊ី ។ បើកងាកមើលឆ្នាំ២០០១កោះមួយនេះបានហាមប្រាមលើកដំបូងនៃការលក់សាច់ឆ្កែនិងឆ្មា។
ជាងនេះទៅទៀតស្ថាប័ននីតិបញ្ញត្តិកំពូលរបស់កោះតៃវ៉ាន់ក៏បានអនុម័តនូវការធ្វើវិសោធនកម្មច្បាប់មួយកាលពីថ្ងៃអង្គារនេះដែរ ដែលមានខ្លឹមសារបង្ក្រាបបុគ្គលណាម្នាក់ដែលប្រព្រឹត្តអំពើដ៏ឃោរឃៅលើសត្វ ដោយដាក់ទោសទណ្ឌលើអ្នកទាំងនោះឲ្យជាប់ពន្ធនាគារអតិបរមា២ឆ្នាំនិងពិន័យជាប្រាក់ចន្លោះពី១.៦០០ដុល្លារទៅ៦៥.០០០ដុល្លារ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា