Tuesday, December 24, 2024
Homeប្លែកៗខឹងដេក​​ជាមួយ​កូនស្រី​​កាត់​​ពង​ស្វាស​និងខ្វេះ​ភ្នែក

ខឹងដេក​​ជាមួយ​កូនស្រី​​កាត់​​ពង​ស្វាស​និងខ្វេះ​ភ្នែក

ប្លែកៗ៖ ឪពុកកំណាចម្នាក់​បាន​កាត់​ពងស្វាស​និង​ខ្វេះយក​គ្រាប់​ភ្នែក​របស់​ក្មេងប្រុ​សអាយុ១៥ឆ្នាំ​ម្នាក់​ដោយសារតែ​គាត់​គិតថា​ក្មេងជំទង់​ម្នាក់នេះ​បាននិងកំពុង​ដេក​ជាមួយ​និងកូនស្រី​របស់លោក ។

ក្រុមគ្រួសាររបស់ក្មេងប្រុស​រូបនោះ​បាននិយាយថា​កូនប្រុស​គាត់​ត្រូវបាន​ចាប់​ពង្រត់​ដោយ​បុរស​វ័យចំណាស់​ម្នាក់​និង​មិត្ត​ភក្តិរបស់ក្មេងនោះ​៣នាក់​នៅក្រុង​ Lahore ប្រទេស​ប៉ាគីស្ថាន​មុននឹង​ក្មេងនោះត្រូវបាន​កាត់​អវយវៈ​ចេញ។

ក្មេងជំទង់រូបនោះ​ត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ​កងទ័ពដើម្បី​រៀបចំ​សង្គ្រោះ​ជីវិត​ ប៉ុន្តែរូបគេ​បាន​ខ្វះភ្នែកនិងពិការ ។

ហេតុការ​ណ៍នេះបានកើតឡើង​នៅ​ពេលថ្ងៃ​កាលពីថ្ងៃអង្គារ​ បន្ទាប់ពី​ក្រុម​គ្រួសារ​របស់ក្មេងប្រុស​បានអះអាងថា​គ្រួសារក្មេងស្រី​​ជាអ្នកទទួលខុសត្រូវ​ហើយ​ថែម​ទាំង​ទាមទារ​ឲ្យ​ចាត់វិធានការ​ប្រឆាំងនិងពួកគេទៀត​ផង ។

ចំណែក​ឳពុករបស់ក្មេងប្រុស​បានអះអាងថា​ឳពុកក្មេងស្រី​និង​អ្នក​​មួយចំនួន​អមដំណើរ​គាត់​បាន​ចាប់ពង្រត់​កូនប្រុសរបស់យើង​ពីសាលា​ដែលគេរៀន​ហើយ​យក​មក​​ឆ្នេរខ្សាច់​​ក្បែរទន្លេ Ravi ។ ក្រោយមក​ពួកគេ​បានកាត់​ពងស្វាស​របស់​កូន​ប្រុស​របស់លោក​ដ៏ឃោរឃៅបំផុត​ហើយ​ថែមទាំង​ខ្វេះភ្នែក​ចេញមកក្រៅ​ទៀត​ផង​ជាការ​សងសឹក​ ហើយក្រោយមក​ក៏​រត់គេចខ្លួនចេញពីកន្លែងនោះ​។

ដោយឡែកមន្ត្រីប៉ូលិសជាន់ខ្ពស់​លោក Haider Ashraf បាន​លើកឡើង​ថា​យើង​នឹង​ដាក់​របាយការណ៍​អំពីករណីនេះ​បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេតរួចរាល់ ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

 

RELATED ARTICLES