Friday, January 24, 2025
Homeព័ត៌មានជាតិឃាត់ខ្លួនយុវ​ជន​ម្នាក់​ យក​មក​សាក​សួរ​ក្រោយ​សមត្ថ​កិច្ច​ហៅ​ត្រួត​ពិនិត្យព្យាយាម​បើ​ក​ម៉ូតូ​រត់

ឃាត់ខ្លួនយុវ​ជន​ម្នាក់​ យក​មក​សាក​សួរ​ក្រោយ​សមត្ថ​កិច្ច​ហៅ​ត្រួត​ពិនិត្យព្យាយាម​បើ​ក​ម៉ូតូ​រត់

ភ្នំពេញ៖យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការសាកសួរខណះដែលសង្ស័យហៅអោយឈប់ដើម្បីធ្វើការត្រួតពិនិត្យស្រាប់តែព្យាយាមបើកម៉ូតូរត់។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង២១និង៣០នាទីយប់ថ្ងៃទី២២មេសា២០១៧នៅ

លើកំណាត់ផ្លូវសហព័ន្ធរុស្សីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

យុវជនខាងលើឈ្មោះ សុខ នីន អាយុ២២ឆ្នាំមុខរបរសន្តិសុខ

ស្នាក់នៅផ្ទះជួលភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិក្រាំងវែងឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិសាត់។

តាមសំដីសមត្ថកិច្ចបានប្រាន់ថាមុននាំខ្លួនយុវជនខាងលើសាកសួរខណះដែលសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានបានឃើញុយុវជនខាងលើជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌

ខ្មៅស្លាកលេខភ្នំពេញ1AE-0626 ដោយមានស្ពាយកាបូប

នៅខាងក្រោយក្នុងល្បឿនលឿនដោយសង្ស័យសមត្ថកិច្ចបានហៅអោយឈប់ដើម្បីត្រួតពិនិត្យប៉ុន្តែយុវជនខាងលើបែរជាជិះម៉ូតូព្យាយាមបើករត់ទៅវិញទើបសមត្ថកិច្ចដេញតាមរហូតឃាត់បានយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចយុវជនខាងលើបានប្រាប់មុនសមត្ថកិច្ចឃាត់ខ្លួនគាត់ទើបមកពីផឹកស៊ីជាមួយមិត្តភ័ត្ត្រហើយបានជិះម៉ូតូម្នាក់មួយគ្រឿងបើកប្រដេញគ្នាគោលបំណងជូនដំណើរមិត្តភ័ត្ត្រទៅផ្ទះនៅអូរឌឹមខណះមកដល់ចំណុចខាងលើស្រាប់តែមានសមត្ថកិច្ចជិះម៉ូតូតាមមកឃាត់តែម្តង។

ក្រោយពីឃាត់យកមកធ្វើការសាកសួរឃើញថាយុវជនខាងលើមិនមានពាក់ព័ន្ធនិងបទល្មើសអ្វីគ្រាន់តែធ្វើសាវតាទុកនិងអោយបងប្អូនមកធានាត្រឡប់ទៅផ្ទះវិញដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចដកហូតទុកបណ្តោះអាសន្នសិនពីព្រោះគ្មានឯកសារត្រឹមត្រូវ៕

RELATED ARTICLES