ភ្នំពេញ ៖ ស្រ្តីធ្លាក់ខ្លួនជាស្រីម៉េម៉ាយម្តងហើយ ស៊ូសុខចិត្តម៉េម៉ាយម្តងទៀត ក៏ដោយសារលោកប្តី បានលើកណាក៏ដូចលើកណា កាក់កបបានជួបតែប្តី វាយធ្វើបាប អស់ពីម្នាក់ ជួបម្នាក់ លើកទី២នេះ ទ្រាំលែងបាន សម្រេចចិត្តដោយឯកភាពគ្នា ផ្តិតមេដៃ ក៨ច្ចសន្យាចែកផ្លូវគ្នាដើររៀងខ្លួន តែអ្វីជាផ្លូវ សម្រាប់ភាគីខាងប្រពន្ធដើរ មិនទាន់ដឹង ឃើញកោះត្រើយផង បែជាលោកប្តីរូបនេះ លេចមុខចឹញមកគម្រាម វាយធ្វើបាប បង្កឲ្យភិតភ័យ ព្រួយបារម្មណ៍អំពីសុវត្តិភាពផ្លាល់ខ្លួន និងក្រុមគ្រួសារ ទើបនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ រួមដំណើរជាមួយសាច់ញាតិ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ រក្សាទុកជាមុន ។
ស្រ្តីខាងលើមានឈ្មោះ ហេង ឡៃហេន អាយុ៣១ ឆ្នាំ មុខរបរ កម្មការនីរោងចក្រ អតីតស្នាក់នៅ ផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ តែក្រោយពីលែងលះគ្នា នឭបានទៅរស់នៅឯស្រុកវិញ នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។ ចំណែកលោកប្តី ដែលបង្កបញ្ហាបន្ទាប់ពីចែកផ្លូវគ្នាហើយនោះ មានឈ្មោះ ទេស ចំរើន អាយុ៤១ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅផ្ទះលេខ៤៣ ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមការរៀបរាប់ពីស្រ្តីខាងលើបានឲ្យដឹងថា ក្រោយពីលែងលះជាមួយប្តីទី១ អស់រយៈពេល៥ឆ្នាំរួចមក ដោយសារការរស់នៅមិនចុះសម្រុងគ្នា ផឹកស្រវឹងវាយធ្វើបាប ស្ទើរស្លាប់ស្ទើររស់ ច្រើនលើកច្រើនគ្នា ទីបំផុត សម្រេចចែកផ្លូវគ្នា ដើរចេញរៀងខ្លួន បន្សល់ទុកកូនប្រុសចំនួន២នាក់ នៅខាងភរិយាជាអ្នកចិញ្ចឹម ។ ប្រភពបន្តទៀតថា ដាច់ស្រះ ចែកផ្លូវគ្នាដើរ រួចរាល់ហើយ មិនយូរប៉ុន្មាន រស់នៅជាស្រ្តីម៉េម៉ាយកូន២ មិនប្រកដថានៅជូរមាត់រហូតនោះទេ អ្វីដែលមនុស្សផងទាំងពួងពងនោះ គឺសេចក្តីសុខ ហើយស្រណុកកាយទៀត រួចក៏ជួបស្នេហ៍ទី២ ក្នុងអំឡុងឆ្នាំ២០១៤ ហើយយកប្តីជាលើកទី២នេះ ជាបុរសឈ្មោះ ទេស ចំរើន មុខរបរជាជាងសំណង់ ដោយយល់ឃើញថា នឹងកើតមានសេចក្តីក្នុងគ្រួសារ ជាក់ជាមិនខាន បានត្រឹមរៀបការបន្តិចបន្តួច បង្រ្គប់កិច្ច មានមេបាចាស់ទុំសងខាងដឹងឮ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ អស់រយៈពេលជាង៣ឆ្នាំ អភ័ព្វគ្មានកូនមួយគ្រាប់ភ្ជាប់ជាចំណងស្នេហ៍ឡើយ ។ ស្រ្តីដដែលបន្តឲ្យដឹងទៀតថា ថាបានប្តីលើកទី១ ជួបតែទុក្ខជួបតែព្រួយ លុះបានប្តីជាលើកទី២ វាគ្មានខុសប្លែកពីអ្នកទី១ឡើយ ថាយកប្តីឲ្យស្រណុកចិត្ត ផ្ទុយទៅវិញអ្វីដែលត្រូវគិត លើកជាបញ្ហាមកត្រដាងដាក់មុខ គឺភាពរងកម្ម ទី១ក៏កម្ម ទី២ក៏កម្ម ជាង៣ឆ្នាំរងកម្មរហូត ក៏ដោយសារ ផឹក វាយធ្វើបាបឥតស្វាង ញឹកញយដង ទ្រាំលែងបាន ទំនាស់បែកបាក់ក្នុងគ្រួសារ ទីបំផុត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧កន្លងតៅថ្មូៗនេះ ឯកភាបគ្នា គ្មានអ្នកណាបង្ខំចិត្តអ្នកណា នៅចំពោះមុខចាស់ទុំសងខាង អាជ្ញាធរ សម្រេចដោយសុច្ចចិត្ត ផ្តិតមេដៃ កិច្ចសន្យាជាលាយលក្ខអក្សរ លែងលះគ្នាដើរចេញរៀងខ្លួន តែភាគីខាងប្តី ស្នើសុំនូវទឹកប្រាក់ចំនួន៣១០០ដុល្លា ជាថ្នូរបញ្ចប់រ៌ងផ្តាច់សង្វាស់នឹងគ្នាទៀតហើយ ។
ក្រោយពីប្តីប្រពន្ធខាងលើ ចែកផ្លូវគ្នាដើររៀងខ្លួនទៅហើយ ថ្មីៗនេះ មិនទាន់ទាំងបាន១សប្តាហ៍ផង បែជាប្រុសបង អតីតលោកប្តីលេចមុខមក បង្កបញ្ហា គម្រាមវាយធ្វើបានជាបន្តទៀត ក្នុងហេតុផលមួយ តាមព្យាបាថមិនឲ្យអតីតប្រពន្ធ យក មានប្តី ជាលើកទី៣ មិនឲ្យ ស្រ្តីជាម៉េម៉ាយ២ដងរូបនេះ មានសេចក្តីសុខ សម្រាប់ជីវិតផ្ទាល់ខ្លួនឡើយ ទើបបង្កឲ្យស្រ្តីអតីតជាប្រពន្ធ ទទួលរង ការភ័យខ្លាចអំព៏សុវត្តិភាព ផ្ទាល់ខ្លួន ឬក្រុមគ្រួសារ រហូតដល់ ព្រឹកថ្ងៃទី២៣ ខែមេសា សម្រេចចិត្ត រត់ទៅប្តឹងរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅ៕