Friday, January 24, 2025
Homeព័ត៌មានជាតិខឹង​ស្តី​ដណ្តឹងកូន​មិន​ឲ្យ កាប់​ឪ​ពុក​ស្លាប់ ម្តាយ​របួស​ធ្ងន់

ខឹង​ស្តី​ដណ្តឹងកូន​មិន​ឲ្យ កាប់​ឪ​ពុក​ស្លាប់ ម្តាយ​របួស​ធ្ងន់

បុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រដាប់ដោយដំបងគ្រប់ដៃព័ទ្ធចាប់បានវាយរហូតស្លាប់ភ្លាមៗ បន្ទាប់ពីខឹងស្តីដណ្តឹងកូនស្រីមិនព្រមឲ្យបានលបចូលទៅកាប់ចិញ្រ្ចាំឪពុកស្លាប់និងកាប់ ម្តាយរងរបួសធ្ងន់ធ្ងរ បង្កឲ្យមាន​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ខែ មេសា ឆ្នាំ២០១៧ ត្រង់ចំនុចភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនដៃដល់ដែលស្លាប់មានឈ្មោះ ជាង អូន ហៅ វែង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងម៉ាស៊ីនក្នុង រោងចក្រ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនរងគ្រោះដែល​ស្លាប់មានឈ្មោះ លន់ ភេទប្រុស អាយុ​៦៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ  រីឯជនរងគ្រោះដែលរងរបួសធ្ងន់មាន ឈ្មោះ វ៉ រៃ ភេទស្រី អាយុ​៦០ឆ្នាំ មុខរបរកម្មការិនីរោងចក្រត្រូវជាប្រពន្ធ ។

តាមប្រភពព៌តមានពីចៅស្រីជនរងគ្រោះទាំងពីរនាក់ខាងលើមានឈ្មោះ លក្ខិណា អាយុ២០ឆ្នាំ មុខ របរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយជនរងគ្រោះ​ បានអោយដឹងថា កូនស្រី របស់ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ លន់ ណេម ​អាយុ២២ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានម្តាយធ្វើការរោង ចក្រជាមួយគ្នាដែរ និងបានធ្វើការជាមួយជនដៃដល់ដែលជាជាង ម៉ាស៊ីនដេរនៅក្នុងរោងចក្រ ។ មុនដំបូងជនដៃដល់បានទាក់ទងស្រឡាញ់គ្នាជាមួយកូនស្រី របស់ជនរងគ្រោះប្រមាណជា៣ឆ្នាំមកហើយដោយកុហកថារូបគេនៅកម្លោះ លុះ​ក្រោយ​​មក មិត្តភក្ដិ របស់កូនស្រីជនរងគ្រោះបានប្រាប់ថាជនដៃដល់មានប្រពន្ធនិងមានកូនម្នាក់រួច ទៅហើយនៅតែមកទាក់ទងកូនស្រីរបស់គាត់ ថែមទាំងបានឲ្យគេចូលស្តីដណ្តឹងកូនស្រី របស់គាត់ ចំនួនពីរដងរួចមក ​តែជនរងគ្រោះជាឪពុកម្តាយមិនព្រមអោយដោយគិតថាជនដៃដល់ជាមនុស្សមិនល្អខិលខូច មានប្រពន្ធកូនហើយបែរជាមកស្រលាញ់កូនស្រីគាត់ទៀត ហើយរឿងនេះក៍ធ្លាប់មានខាងសារពត៌មាន ហង្សមានបានផ្សាយម្ដងរួចមកដែរ ។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃកើតហេតុ ជនដៃដល់ ខាងលើបានទូរសព្ទ័ទៅកូនស្រីរបស់ជន​រងគ្រោះ​បាននិយាយគ្នារហូតបានមួយសន្ទុះក្រោយមកជនដៃដល់បានឈ្លោះប្រកែកគ្នាជាមួយនិងកូនស្រីរបស់ជនដៃដល់ហើយពេលនោះជនរងគ្រោះដែលជាឳពុកបានយកទូរសព្ទ័មកនិយាយជាមួយជនដៃដល់ម្ដងហើយបានឈ្លោះគ្នាជាមួយនិងជនដៃដល់ទៀតដោយសារតែជនដៃដល់បានដៀលកូនស្រីរបស់ជនរងគ្រោះនិងជេរប្រមាថរូបគាត់ថា ក្បាលកញ្ចាស់ប៉ុណ្ណឹងហើយមិនចេះប្រដៅកូនស្រីចឹង ហើយ ពេលនោះជនរងគ្រោះបានតបទៅវិញថា  អើបើហែងខ្លាំង ហែងមកល្ងាចនឹងមក ពេលនោះជនដៃ ដល់បានឆ្លើយតបភ្លាមវិញថា អើចាំអញទៅ  លុះដល់យប់ជ្រៅម៉ោងកើតហេតុខណៈពេលដែលជនរងគ្រោះកំពុងតែសំរាន្តលង់លក់យ៉ាងស្កប់ស្កល់នៅ លើគ្រែក្រោយផ្ទះទាំង២នាក់ប្តីប្រពន្ធ ព្រោះផ្ទះរបស់គាត់កំពុងតែធ្វើថ្មី ​ស្រាប់តែជនដៃដល់បានលបចូលទៅបើកមុងកាប់ចិញ្ច្រាំជនរងគ្រោះជាឪពុករបួសសុះពេញខ្លួនដាច់កដៃ បែក ក្បាលស្លាប់នៅក្នុងថ្លុកឈាម ចំណែកជនរងគ្រោះជាប្រពន្ធវិញត្រូវជនដៃដល់កាប់ធ្លាយ​ពោះវៀន ដាច់ស្លឹកត្រចៀកនិងដាច់ស្មាខាងស្ដាំថែមទៀតផង តែដោយសារតែប្រពន្ធរបស់គាត់បានព្យាយាមរត់គេចទៅផ្ទះអ្នកជិតខាងឲ្យជួយ ភ្លាមៗនោះជនដៃដល់បានរត់ចូលទៅពួនសំងំក្នុងបន្ទប់ចៅស្រីរបស់ជនរងគ្រោះដែលដេកនៅក្នុងផ្ទះ ធ្វើឲ្យអ្នកភូមិខឹងសម្បានិងទង្វើរបស់ជនដៃដល់ដែលកាប់សម្លាប់ជនរងគ្រោះក៏បាននាំគ្នាប្រដាប់ដោយដំបងគ្រប់ដៃ បានពទ្ធ័ផ្ទះជនរងគ្រោះចាប់បានជនដៃដល់ហើយ​នាំគ្នាវ៉ៃ​ជនដៃដល់និងដំបងម្នាក់ មួយដៃមួយជើងរហូតដល់ស្លាប់តែម្តង ។

បើតាមប្រភពបានបន្តថា ក្រោយពេលកើតហេតុសពជនរងគ្រោះដែលជាឳពុកត្រូវបានកំពុងរៀបចំតាមប្រពៃណីនៅផ្ទះ ហើយជនរងគ្រោះត្រូវជា​ម្ដាយនោះបានត្រូវដឹកតាមរថយន្តសង្គ្រោះបន្ទាន់មកកាន់ មន្ទីរពេទ្យព្រះកុសមះ រីឯសពជនដៃដល់ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យ និង ប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សោលវណ្ណៈ

RELATED ARTICLES