គ្រាប់ឈូក ជាធញ្ញជាតិដែលមានគុណប្រយោជន៍ផ្នែកអាហារខ្ពស់។ ទទួលទានបានទាំងស្រស់ និងក្រៀម សម្បូរ វីតាមីន A, C និង E ហើយមានប្រូតេអីុនជាធាតុផ្សំប្រមាណ ២៣% និងមានរ៉ែខនិជ ផូស្វ័រ ថែមទាំងមានសារធាតុប្រឆាំង រ៉ាឌីកាល់សេរីខ្ពស់ ជួយបង្ការ និងបំប៉នថ្លើម បំប៉នឈាម ខួរក្បាល ប្រព័ន្ធប្រសាទ និងបំប៉នតម្រងនោម។
-ដើម្បីទទួលទានគ្រាប់ឈូកបំប៉នឈាម ត្រូវទទួលទានគ្រាប់ឈូកស្រស់ ព្រោះគ្រាប់ឈូកដែលកែច្នៃរួចហើយ មិន ទទួលបានលទ្ធផលឡើយ។
-ពន្លកខ្ចីក្នុងគ្រាប់ឈូក ឬពន្លកពណ៌បៃតងមានរសជាតិល្វីង មានប្រយោជន៍ច្រើន ជួយបំប៉នថង់ទឹកប្រមាត់ ជួយបង្កើនកម្លាំងច្របាច់ខ្លួនរបស់បេះដូង បំប៉នសរសៃឈាមបេះដូង និងបន្ថយសម្ពាធឈាម។
-អ្នកដែលមានអាការទល់លាមក ឆ្អល់ពោះ អាហារមិនរំលាយ គួរប្រយ័ត្នក្នុងការទទួលទាន៕