ការសិក្សាមួយបានអះអាងថា ការផឹកកាហ្វេ ៤ឬ ច្រើនពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការកើតមហារីកពោះវៀនធំ។
ក្នុងការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល មហារីក Datna-Farber ក្នុងក្រុងប៊ូស្តុន បានដាក់បញ្ចូលអ្នកជំងឺ ១ពាន់នាក់ ដែលបានទទួលការវះកាត់ និងការព្យាបាល ដោយប្រើគីមីសម្រាប់ជំងឺមហារីកពោះវៀនធំដំណាក់ កាលទីីី ៣។
ការសិក្សារកឃើញថា អ្នកជំងឺដែលផឹកកាហ្វេ ៤ ឬច្រើន ពែងក្នុងមួយថ្ងៃប្រហែល ៤៦០មីលីក្រាម នៃកាហ្វេអ៊ីន បានទទួលអត្ថប្រយោជន៍ដ៏មហាសាល ដោយបានកាត់បន្ថយពីការលាប់ឡើងវិញនៃមហារីកចំនួន ៤២% និងហានិភ័យនៃការស្លាប់ពីមហារីក និងមូលហេតុផ្សេងៗ ចំនួន ៣៣% បើធៀបនឹងអ្នកជំងឺមិនផឹកកាហ្វេ។
អ្នកស្រាវជ្រាវនិយាយថា អ្នកផឹកកាហ្វេ ២-៣ពែងក្នុង មួយថ្ងៃបានទទួលអត្ថប្រយោជន៍មធ្យម ហើយអ្នកផឹកមួយពែង ឬតិចជាងនេះ អត្ថប្រយោជន៍នៃការបង្ការ មានកាន់តែតិច។ ការកាត់បន្ថយហានិភ័យនៃការវិវត្ត និងការស្លាប់មានពាក់ព័ន្ធ ជាពិសេស ទៅនឹងជាតិកាហ្វេអ៊ីនក្នុងកាហ្វេ។
លោកឆាល ហ្វាច់ឆ៍ (Charles Fuchs) ជាអ្នកស្រាវជ្រាវមានប្រសាសន៍ថា អ្នកជំងឺដែលផឹកកាហ្វេ មានឱកាសវិវត្តន៍ត្រឡប់មកសភាពប្រសើរឡើងវិញ ប្រហែល ៣៥%៕