Monday, November 25, 2024
Homeតារាខ្មែរពេជ្រ សោភា មិនព្រមផ្សះផ្សាស្នេហ៍ចាស់

ពេជ្រ សោភា មិនព្រមផ្សះផ្សាស្នេហ៍ចាស់

ពេជ្រ សោភា ដែលបង្ហាញឱ្យគេឃើញពីភាពស្អិតល្មួតជាមួយប្រុសក្មេងឆឹម សក្កដា ដូចគូសង្សារនោះ នៅតែនិយាយច្បាស់់ៗថា ទំនាក់ទំនងរវាងនាងនិងសក្កដា មិនមែនជាការលេងបិទពួនឡើយ គឺជាស្នេហ៍ស្មោះចេញពីបេះដូង ដែលពេលនេះក្រុមគ្រួសានាងពេញចិត្តបុរសនោះជាខ្លាំង តែនាងគ្មានគម្រោងរៀបការឆាប់ៗឡើយ។

ពេជ្រ សោភា និងអតីស្វាមី ឡៅ ឆលី

ការអះអាងរបស់សោភា នាពេលនេះ គឺរឹតតែធ្វើឱ្យអ្នកដែលស្គាល់លោកសក្កដា ច្បាស់ មានតែហួសចិត្ត ព្រោះតែប្រុសនោះត្រូវគេនិយាយថា មិនដែលស្រលាញ់ស្រីភេទឡើយ គឺចូលចិត្តប្រុសៗជាងស្រីទៅវិញ។

ដោយឡែកថ្មីៗនេះ មានព័ត៌មានគួរឱ្យចាប់អារម្មណ៍ថា សោភា ដែលឡើងកូដជាថ្មីនោះ ស្រាប់តែត្រូវអតីតប្តីដែលជាអាណិកជនខ្មែរ នៅអាមេរិក លោកឡៅ ឆលី សុំផ្សះផ្សាស្នេហ៍ជាថ្មី ហើយសន្យាថា នឹងព្រមមើលថែនាងលុះក្សិណក្ស័យ លែងដើរចោលពេលនាងធ្លាក់ខ្លួនឈឺដូចមុនទៀតផង។

ពេជ្រ សោភា និងប្រុសក្មេង ឆឹម សក្កដា

ក្នុងជំនួបជាមួយពេជ្រ សោភា កាលពីពេលថ្មីៗនេះ តារារូបនេះនៅតែអះអាងថា ស្នេហានាងជាមួយលោកសក្កដា ជាស្នេហាពិត គ្មានអ្វីត្រូវសម្តែងក្លែងក្លាយដូចគេថាឡើយ តែរឿងអ្នកណាចង់ជួបវិញអីនោះ គឺនាងមិនចង់ដឹងមិនចង់ឮឡើយ។

 

សោភា ថ្លែងមួយៗថា “រឿងខ្ញុំជាមួយសក្កដា ហ្នឹងជារឿងពិត មិនមានអីសម្តែងបំភ័ន្តភ្នែកអ្នកណាទេ។ ឥឡូវម៉ាក់ខ្ញុំអីគាត់ពេញចិត្តសក្កដា ហ្នឹងខ្លាំងដែរតើ តែបើថា រឿងភ្ជាប់ពាក្យ រៀបការអី គឺនៅមិនទាន់គិតទេ ព្រោះយើងចង់សិក្សាចិត្តគ្នាឱ្យបានច្បាស់លាស់សិន ខ្ញុំធ្លាប់មានប្តី លែងប្តីអីដែរអីចឹង មិនចេះតែប្រថុយៗបានទៀតទេ។ ចំពោះរឿងថាអ្នកណា (ប្តី) ចង់ជួបជុំវិញអី ខ្ញុំមិនដឹងទេ ហើយក៏គ្មានគម្រោងទៅរកត្រូវរ៉ូវជាមួយអ្នកណាវិញដែរ ព្រោះពួកយើងចប់គ្នាអស់ទៅហើយ”។

ការតាំងចិត្តរបស់ពេជ្រ សោភា នៅពេលនេះ បញ្ជាក់ថា នាងមិនចង់វិលត្រឡប់ទៅផ្សារភ្ជាប់ស្នេហ៍ជាមួយលោកឡៅ ឆលី ជាលើកទី២នោះទេ ព្រោះខ្លាចដំបៅបេះដូងសាជាថ្មីម្តងទៀត ហើយពេជ្រ សោភា ចង់ប្រាប់ថា ពេលនេះបេះដូងនាង បានប្រគល់ទៅឱ្យប្រុសក្មេងឆឹម សក្កដា អស់ទៅហើយ គឺមានតែប្រុសម្នាក់នេះទេ ដែលនាងអាចផ្ញើប្រាណបាន បើទោះជាអ្នកណានិយាយថា សក្កដា គ្មានអារម្មណ៍ជាមួយនារីភេទ ក៏នាងមិនខ្វល់ឡើយ។

ពេជ្រ សោភា ដែលទាត់ចោលសំណើផ្សះផ្សាស្នេហ៍ជាមួយអតីតប្តីនោះ មានប្រុសៗមួយចំនួនទៀត ក្រៅពីលោកសក្កដា នោះ ក៏តាមញ៉ែអ្នកមេម៉ាយក្តៅហុយហុយរូបនេះដែរ តែប្រុសខ្លះហាក់មិនចង់ចូលស្តីសោភា ឡើយ ព្រោះតែខ្លាចនាងមិនទាន់លែងប្តីដាច់ស្រេច តែពេលនេះ សោភា ចេញមកបញ្ជាក់ច្បាស់ហើយថា រវាងនាងនិងអតីតប្តី គ្មានអ្វីនៅពាក់ព័ន្ធគ្នាទៀតឡើយ។

ពេជ្រ សោភា ដែល មានរាសីឡើងខ្ពស់ ដោយសារតែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយកបទចម្រៀងនាង “ឆ្កែរត់បុក ប៉ោត” ទៅរាំនៅអង្គរសង្ក្រាន្ត ទើបគេឮបទសោភា នៅតាមវត្តអារាមនានា ចាក់ជាហូរហែ គ្រប់កន្លែង មិនចាញ់បទល្បី “រាំញីកែងជើង” និងបទ “រាំអីចេះ” នោះឡើយ…៕

RELATED ARTICLES