ភ្នំពេញ ៖ ប្រធានគណបក្សប្រឆាំង ដែល កំពុងនិរទេសខ្លួននៅក្រៅប្រទេស គឺលោកសម រង្ស៊ី ព្រមទាំងប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់ នៅក្នុងប្រទេសបារាំង បានរួមគ្នាប្រារឰពិធី បុណ្យគម្រប់ខួប7ថ្ងៃ ដើម្បីឧទ្ទិសកុសលជូន ដល់វិញ្ញាណក្ខន្ធសពលោកបណ្ឌិតកែម ឡី អ្នក វិភាគឯករាជ្យ កាលពីថ្ងៃទី17 ខែកក្កដា ឆ្នាំ 2016 នៅក្នុងបរិវេណវត្តធម្មរង្សី និងវត្ត ពោធិវង្ស ស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ- ជាតិ បានសរសេរសារខ្លីបង្ហោះក្នុងទំព័របណ្តាញ សង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី17 ខែកក្កដា ឆ្នាំ2016ថា “ថ្ងៃនេះ ខ្ញុំបានទៅចូល រួមពិធីបុណ្យសពលោកកែម ឡី គម្រប់7ថ្ងៃ នៅ វត្តធម្មរង្សី និងវត្តពោធិវង្ស នៅក្បែរទីក្រុង ប៉ារីស ប្រទេសបារាំង។ ប្រជាពលរដ្ឋខ្មែរនៅ ទូទាំងប្រទេសបារាំង រាប់ម៉ឺននាក់ បានប្រារឰពិធី ដូចគ្នាអ៊ីចឹងដែរ ដើម្បីគោរពស្នាដៃ និងវីរភាព លោកកែម ឡី ព្រមទាំងឧទ្ទិស បុណ្យកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធរបស់លោក”។
ដោយឡែក ក្រៅពីការធ្វើបុណ្យឧទ្ទិស កុសលជូនវិញ្ញាណក្ខន្ធសពលោកបណ្ឌិតកែម ឡី ក៏មានប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង មួយចំនួន បានប្រមូលផ្តុំគ្នានាបរិវេណទីលានទួរអេហូហ្វែល ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា រកយុត្តិធម៌ជូនលោកបណ្ឌិតកែម ឡី ដែលត្រូវ ខ្មាន់កាំភ្លើងដ៏សាហាវព្រៃផ្សៃ បាញ់សម្លាប់ កាល ពីថ្ងៃទី10 ខែកក្កដា ឆ្នាំ2016 នោះផងដែរ។
គួរបញ្ជាក់ថា នៅប៉ុន្មានម៉ោងក្រោយកើត មានករណីបាញ់សម្លាប់លោកកែម ឡី នៅក្នុង ស្តាម៉ាតស្ថានីយប្រេងឥន្ធន³កាល់តិច(ស្តុបបូក គោ) កាលពីថ្ងៃទី10 ខែកក្កដា ឆ្នាំ2016 លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាន បង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ថា “ខ្ញុំសូមលំឱនកាយគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ថ្ងៃនេះ នៅទីក្រុងភ្នំពេញ។ លោកកែម ឡី ជាកូនខ្មែរ ដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុង ការទាមទារលិទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ ជូនប្រជារាស្ត្រខ្មែរ។ លោកមានចំណេះវិជ្ជា ខ្ពង់ខ្ពស់ ហើយមានទេពកោសល្យ និងសក្តានុពលនយោបាយ គួរឱ្យកត់សម្គាល់។ ដោយសារតែលោកជាគ្រោះថ្នាក់នយោបាយសម្រាប់ ពួកគេម្ខាងទៀត បានជាពួកគេម្ខាងទៀតនោះ បានជួលឃាតករឱ្យសម្លាប់លោកកែម ឡី ដូច គេបានជួលឃាតករកាលពីអតីតកាលថ្មី²នេះ ឱ្យសម្លាប់លោកជា វិជ្ជា និងលោកឈុត វុទ្ធី ដែលជាកូនខ្មែរដ៏ឆ្នើមពីររូបទៀត ដែលបាន ចេញមុខការពារផលប្រយោជន៍ប្រជារាស្ត្រខ្មែរ ដូចលោកកែម ឡី អ៊ីចឹងដែរ។ ដូចចំពោះការ វាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃ30 មិនា 1997 នៅទីក្រុងភ្នំពេញ ហើយដូចចំពោះ ការបាញ់សម្លាប់កណ្តាលថ្ងៃ ក្រោយមកជា បន្តបន្ទាប់នូវអ្នកប្រឆាំងដទៃទៀត ដែលហ៊ាន ទិតៀនរដ្ឋាភិបាលអ៊ីចឹងដែរ ការបាញ់សម្លាប់ លោកកែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្មមួយ ទៀត រៀបចំដោយរដ្ឋអំណាច”។
ឆ្លើយតបទៅនឹងការលើកឡើងចោទប្រកាន់ របស់លោកសម រង្ស៊ី ដែលថា ករណីសម្លាប់ លោកកែម ឡី ត្រូវបានរៀបចំឡើងដោយរដ្ឋអំណាចនោះ លោកផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មឆ្លើយតបថា លោកសម រង្ស៊ី បានលាបពណ៌ធ្ងន់ធ្ងរមកលើ រាជរដ្ឋាភិបាល ហើយលោកផៃ ស៊ីផាន បាន ហៅទង្វើរបស់លោកសម រង្ស៊ី ថា ជាការប្រឌិត ភូតភរបំភ័ន្តមតិជាតិ និងអន្តរជាតិ ដើម្បីតែអំណាច ផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោកផៃ ស៊ីផាន បានបញ្ជាក់នៅលើទំព័រ ហ្វេសប៊ុករបស់លោក កាលពីរសៀលថ្ងៃទី13 ខែកក្កដា ឆ្នាំ2016ថា “ការសុំជួបចរចារបស់ គណបក្សប្រឆាំង ជណភ្រ ជាមួយនិង ជភភ ក្នុងគោលបំណងជជែកកុំឱ្យមានការលាបពណ៌ ទៅវិញទៅមកជុំវិញឃាតកម្មសម្លាប់លោក បណ្ឌិតក្បែ ឡី គឺជាបំណងចង់ការពារនៃការ ចោទប្រកាន់ជាសាធារណ³ តាមរយ³ ធាចេ- បៀកៀ របស់លោកសម រង្ស៊ី ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី10 ខែកក្កដា 2016. ការប្រឌិត បរិហារកេរ្តិ៍ដែលលោកសម រង្ស៊ី ធ្វើឡើង មិន ត្រឹមតែបំភ័ន្តមតិជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាទឡ្ហីករណ៍សម្រាប់សម្ព័ន្ធផ្សព្វផ្សាយ របស់ពួកគេ ក្នុងការដាក់ចូលក្នុងរបាយការណ៍ ក្នុងកិច្ចចោទប្រកាន់មកលើរាជរដ្ឋាភិបាល ជា ពិសេសសម្តេចតេជោ ដើម្បីផ្លូវច្បាប់តែប៉ុណ្ណោះ”។
លោកផៃ ស៊ីផាន បានសរសេរបន្តថា “លោក សម រង្ស៊ី ជាអ្នកនយោបាយមាត់ដាច ភូតភរ ដើម្បីស្វែងរកអំណាចផ្ទាល់ខ្លួន មិនរន្ធត់ក្នុងការ យកឈាមខ្មែរ ដើម្បីអំណាចផ្ទាល់នោះឡើយ ដែលលោកបានសរសេរថា “ការបាញ់សម្លាប់ លោកកែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្មមួយ ទៀត រៀបចំដោយរដ្ឋអំណាច” នេះ គឺជាការ ចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ដែលគ្មានមូលដ្ឋាន។ អាស្រ័យហេតុនេះ មានតែផ្លូវច្បាប់នោះទេ ដែលអាចការពារសេចក្តីថ្លៃថ្នូររបស់រដ្ឋអំណាច ក្នុងកិច្ចការពារ និងបម្រើប្រជាពលរដ្ឋ៕