Monday, January 20, 2025
Homeព័ត៌មានជាតិចេក ជួយព្យាបាលជំងឺ

ចេក ជួយព្យាបាលជំងឺ

ចេក ជាផ្លែឈើដែលមានគុណប្រយោជន៍ ជួយព្យាបាលជំងឺ និងអាចជួយថែបំប៉នស្បែកបានផងដែរ។ ដូចនេះ គួរទទួលទានចេកឲ្យបានច្រើន ដើម្បីសុខភាពល្អ។

-ជំងឺស្លេកស្លាំង

ចេក ជាផ្លែឈើមានសារធាតុដែកច្រើន ជួយឱ្យអ្នកដែលមានបញ្ហាខ្វះឈាម ត្រឡប់មកមានសុខភាពល្អដូចដើម។

-ជំងឺលើសឈាម

ចេក មានប៉ូតាសស្យូមខ្ពស់បំផុត ក្នុងបណ្តាផ្លែឈើដូចគ្នា ដែលអាចជួយបន្ថយសម្ពាធឈាមបានយ៉ាងល្អ។

-ទល់លាមក

កាកសរសៃពីផ្លែចេក ជួយសម្រួលក្នុងការបន្ទោបង់ និងជួយឱ្យមានសុខភាពល្អផងដែរ។

-ជំងឺក្រៀមក្រំ

អ្នកជំនាញបានបង្ហាញថា ចេកមានប្រូតេអ៊ីនឈ្មោះថា ទ្រីបតូហ្វេន ជំរុញឱ្យខួរក្បាល បញ្ចោញអ័រម៉ូន សេរ៉ូតូនីន ជួយកុំឱ្យមានអារម្មណ៍តានតឹង និងកាន់តែរីករាយ។

-អាការស្រវឹង       

ចេក កិនលាយជាមួយទឹកដោះគោ និងទឹកឃ្មុំ ជាថ្នាំកែអាការស្រវឹងល្អបំផុត។ ជួយឱ្យក្រពះស្ងប់ រីឯទឹកឃ្មុំ ជួយឱ្យកម្រិតជាតិស្ករក្នុងឈាមថេរ រីឯទឹកដោះគោជួយសម្រួលជាតិទឹកក្នុងរាងកាយធ្វើឱ្យធូរស្រាលខ្លួន។

-ចុកសៀតពោះ

ចេក អាចជួយបន្ថយអាស៊ីដតាមធម្មជាតិ។ ចុកពោះ ដោយសារតែមានអាស៊ីដច្រើនក្នុងក្រពះ។ ទទួលទានចេក ១ផ្លែ ក្នុងមួយថ្ងៃអាចជួយបន្ថយអាការនេះបាន។

-ដំបៅពោះវៀន

គ្រូពេទ្យណែនាំឱ្យទទួលទានចេក ព្រោះវាទន់ មិនបណ្តាលឱ្យក្រពះធ្វើការធ្ងន់ ហើយមានគុណសម្បត្តិ ជួយភ្នាសស្រោបពោះវៀន អាចព្យាបាលដំបៅឱ្យឆាប់ជាផងដែរ។

-បែកសរសៃឈាមឆ្មារ

ការសិក្សាដែលធ្វើឡើងនៅប្រទេសអង់គ្លេសបង្ហាញថា ការទទួលទានចេកជាប្រចាំ អាចបន្ថយអត្រាគ្រោះថ្នាក់ ដែលកើតពីអាការបែកសរសៃឈាមតូចឆ្មារៗនេះ បានរហូតដល់ 40%៕

RELATED ARTICLES