Monday, January 20, 2025
Homeព័ត៌មានជាតិទឹកក្រូចឆ្មារ អាចការពារនិងព្យាបាលជំងឺបេះដូង

ទឹកក្រូចឆ្មារ អាចការពារនិងព្យាបាលជំងឺបេះដូង

ពិតមែនក្រូចឆ្មារមានរសជាតិជូរ ប៉ុន្តែផ្តល់ប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ដែលគេនិយមយកមកផ្សំគ្រឿងធ្វើម្ហូប ដើម្បីបំប៉នដល់សុខភាព ។

-ពិសាទឹកក្រូចឆ្មាររាល់ថ្ងៃ ជួយការពារភាពវៃឆ្លាត ព្រោះមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលចូលទៅបន្ថយជាតិពុលក្នុងសរសៃឈាមខួរក្បាល។ លុះឈាមទៅចិញ្ចឹមខួរក្បាលបានស្រួល នាំឱ្យខួរក្បាលនិងសរសៃប្រសាទបរិវេណនោះ ធ្វើការបានល្អ ពុំមានបញ្ហាខ្សោយការចងចាំ ទោះបីអាយុច្រើនហើយក្តី។

-វីតាមីន C និងអាស៊ីដស៊ីទ្រីកក្នុងក្រូចឆ្មារ ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ បន្ថយសម្ពាធឈាម ជួយរំលាយជាតិខ្លាញ់ក្នុងឈាម ធ្វើឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ ថែមទាំងជួយឱ្យរាងកាយ ផលិតឈាមថ្មីៗមកជំនួសឈាមចាស់ទៀតផង។

-ទឹកក្រូចឆ្មារ អាចការពារនិងព្យាបាលជំងឺបេះដូងបាន។ នេះជាចំណុចដ៏អស្ចារ្យមួយ ព្រោះអាស៊ីដស៊ីទ្រីក អាចការពារការឡើងរឹងរបស់សរសៃឈាម នាំឱ្យបេះដូងមានឈាមមកចិញ្ចឹមជាប់លាប់ ទើបចៀសវាងបានពីជំងឺបេះដូង និងបន្ថយឱកាសកើតជំងឺខ្សោយបេះដូងផង។

-ខណៈពេលមានផ្តាសាយ បើបានពិសាទឹកក្តៅឧណ្ហៗ លាយជាមួយក្រូចឆ្មារ ពីកន្លះលីត្រ ដល់ ១លីត្រ ទឹកសម្បោរនឹងថយចុះ បន្ថយបញ្ហាតឹងច្រមុះ ពិបាកដកដង្ហើម។

-ពេលត្រូវការជាតិកាល់ស្យូម អ្នកតែងតែនឹកគិតដល់ទឹកដោះគោ។ ប៉ុន្តែតាមពិតទឹកក្រូចឆ្មារក៏មានជាតិកាល់ស្យូមខ្ពស់ដែរ ហើយអាចទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីកមួយចំនួន បានទៀតផង។

-បើអ្នកត្រូវឈរចំទើតលើស្បែកជើងកែងខ្ពស់ពេញមួយថ្ងៃ រហូតដល់រួយជើង វិធីបន្ថយភាពចុករួយជើងងាយៗគឺ ច្របាច់ ក្រូចឆ្មារ ១-២ផ្លែ ដាក់ក្នុងចានដែកដាក់ទឹកក្តៅឧណ្ហៗ រួចដាក់ជើង ចូលត្រាំកន្លះម៉ោង។ ក្រូចឆ្មារនឹងជួយឱ្យសាច់ដុំ ដែលកំពុងប្រឹង ធូរស្រាលជាងមុន។ ចំណែកទឹកក្តៅឧណ្ហៗនឹងធ្វើឱ្យចរន្តឈាមរត់បានស្រួល ជួយឱ្យអ្នកអាចសម្រាកពេលយប់ លង់លក់បានយ៉ាង ស្រួលមិនខាន៕

RELATED ARTICLES