Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិតម្លៃ​​​ហាង​ឆេង​កៅស៊ូ​កម្ពុជា​ឡើង​ថ្លៃ​១៣២%

តម្លៃ​​​ហាង​ឆេង​កៅស៊ូ​កម្ពុជា​ឡើង​ថ្លៃ​១៣២%

កៅស៊ូ៖ មន្ត្រីកសិកម្ម​ម្នាក់បាន​ឲ្យ​ដឹង​ថា​​ការនាំចេញ​កៅស៊ូ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បានកើនឡើង​៣២% ខណៈ​តម្លៃ​ហាងឆេង​ឡើង​ ១៣២%​​ ​ក្នុង​អំឡុ​ង​ត្រី​មាស​​ដំបូងនៃ​ឆ្នាំ​២០១៧នេះ​ធៀបនឹង​អំឡុងពេល​ដូចគ្នា​កាលពីឆ្នាំទៅ​ ។

អគ្គនាយកនៃអគ្គនាយកដ្ឋាន​កៅស៊ូ​ក្រសួងកសិកម្ម​លោក Pol Sopha បាន​ថ្លែងថា​​ព្រះរាជាណាចក្រ​កម្ពុជា​បាននាំចេញ​កៅស៊ូ​ចំនួន​៣២.០០០​តោន​ក្នុង​អំឡុង​ត្រី​មា​ស​ទី១​នៃ​ឆ្នាំ​២០១៧ ជាមួយនិង​តម្លៃ​ហាងឆេង​ជាមធ្យម​២.០៣២ដុល្លារ​ក្នុង​មួយ​តោន ​ធៀបនឹង​បរិមាណ​៨៩០ដុល្លារ​​ក្នុង​រយៈ​ពេលដូចគ្នា​កាលពីឆ្នាំ​២០១៦ ។

លោកបន្ថែមថា​យើង​​ធ្វើបានហួស​ពីចំណុច​ស្មើដើម​ចំពោះ​កៅស៊ូ ហើយ​ខ្ញុំគិតថា​ផលិតករ​កៅស៊ូ​នឹងអាច​​​ចំណេញបានកាន់តែច្រើន​និងការបង្កើន​ផល​ប្រយោជន៍​របស់ពួកគេ​សម្រាប់​ខួបផលិតកម្ម​លើកក្រោយទៀតផង ។ ម្យ៉ាងទៀត​យើង​ព្យាករថា​តម្លៃកៅស៊ូនឹង​បន្ត​កើនឡើង​ក្នុងឆ្នាំនេះ​ដោយសារតែ​ការកើនឡើង​នៃ​តម្រូវការ​ពី​ទីផ្សារអន្តរជាតិ ។

លោក Sopha បន្តថា​កម្ពុជាបាន​នាំចេញ​កៅស៊ូទៅកាន់​ប្រទេស​វៀតណាម ចិន ម៉ាឡេស៊ី និង​សិង្ហបុរី ។ លោក​បានបន្ថែមថា​ផ្ទៃដីដាំដុះកៅស៊ូ​សរុប​របស់​កម្ពុជា​បាន​កើនឡើង​ដល់ទៅជាង​៤៣០.០០០ហិចតា​ជាមួយនិង​ការ​ប៉ាន់ប្រមាណ​ទុកថា​វានឹង​​ឈានដល់​៤៤០.០០០ហិចតា​នៅដំណាច់​ឆ្នាំនេះ ​បើទុក​ជា​ផ្ទៃដី​ផលិត​កៅស៊ូ​សកម្ម​​មានត្រឹមតែ​១៣០.០០០​ហិចតាយ៉ាងណាក្តី ។

មួយវិញទៀត​​បច្ចុប្បន្ន​យើង​​កំពុង​ស្វែងរក​ការពង្រីក​ឧស្សាហកម្ម​កៅស៊ូ​និង​ព្យាយាម​ស្វែងរក​វិនិយោគិន​ដែលនឹង​ផលិត​​​នូវ​ផលិតផល​សម្រេច​ជំនួស​វត្ថុធាតុ​​ដើម​​ដើម្បីនឹង​បង្កើន​​ទំហំ​ទឹកប្រាក់​ក្នុង​វិស័យនេះ ។

ដោយឡែក​លោក Heng Sreng អគ្គនាយកគ្រប់គ្រង​ក្រុមហ៊ុន​កៅស៊ូក្នុងស្រុក Long Sreng International បានថ្លែងថា​ឧស្សាហកម្ម​នេះ​ក៏មានការ​ប្រឈម​នឹង​ការប្រកួតប្រជែងនៃថ្លៃដើម​ភស្តុភារកម្រិតខ្ពស់​សម្រាប់តម្លៃដឹកជញ្ជូននិង​អគ្គិសនី​សម្រាប់​ផលិតកម្ម ។ យើង​បានប្រឈម​មុខ​នឹងការចំណាយ​ខ្ពស់​នៅក្នុង​ផលិតកម្ម ហើយ​គួបផ្សំនឹងការប្រកួត​ប្រជែង​ដ៏​ធំបំផុតរបស់យើង​ទៀតផង​ ។ បើប្រៀបធៀបនឹង​បណ្តាប្រទេសជិតខាង​ ពួកគេ​ផ្តល់នូវការ​លើកទឹកចិត្ត​ពន្ធ​​ប្រសើរជាង​ ដែលអនុញ្ញាត​ឲ្យ​វិស័យនេះរស់ឡើងវិញ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

RELATED ARTICLES