Monday, November 25, 2024
Homeតារាខ្មែរឈិន សុធារី ឈឺចាប់សុវណ្ណ មករា លែងលះទៅយកស្រីថ្មី

ឈិន សុធារី ឈឺចាប់សុវណ្ណ មករា លែងលះទៅយកស្រីថ្មី

តាមរយៈសារដែលសុវណ្ណ មករា បង្ហោះកាលពីរាត្រីថ្ងៃទី២៧ មេសា ២០១៧ នោះ បញ្ជាក់ថា អ្នកនាងឈិន សុធារី បានលែងលះជាមួយសុវណ្ណ មករា ទៅហើយ ព្រោះលោកមករា បានហៅខ្លួនឯងថាជាអតីតប្តីសុធារី។

សុវណ្ណ មករា បានសរសេរថា “ជូនធារី អតីតឧត្តមភរិយាបង បងទទួលស្គាល់ថាបង មិនមែនជាប្តីល្អ មិនមែនជាឪពុកល្អទេ បងក្រីក្រ ហើយថែមទាំងផឹកស៊ី មានស្រីញីក្រៅផ្ទះទៀត តែអូនមិនដែលខឹងយកទោសអូសដំណើរនឹងបងឡើយ អូនថែមទាំងនៅស្រលាញ់បងដដែល កំហុសបងគរដូចភ្នំខ្សាច់ បងពិតជាខ្មាសអៀនអូនណាស់ គឺខ្មាសរហូតដល់ថ្នាក់បងត្រូវតែចាកចេញឱ្យឆ្ងាយពីជីវិតអូនជាដាច់ខាត ដើម្បីឱ្យអូនមានអនាគតត្រចះត្រចង់លើវិថីជីវិតថ្មីនៃ អូនចុះ។ ចំណែកបងវិញ សូមបន្តជីវិតពាលាដូចសព្វថ្ងៃរបស់បងបន្តទៀត ចំណែកកូនប្រុសស្រីយើងទាំងពីរ បងសូមចូលរួមអាហារកិច្ច ចិញ្ចឹមបីបាច់រហូតដល់កូនធំអាចចិញ្ចឹមជីវិតពួកគេដោយខ្លួនឯងបាន។ និស្ស័យស្នេហ៍យើងដល់វេលាដែលត្រូវតែចប់ហើយអូន គឺចប់ដោយស្នាមញញឹម ចប់ដោយសន្តិភាព យើងអាចរាប់អានគ្នាជាបងប្អូនណា៎អូន…”។

ក្រោយបញ្ចោញសារបែបនេះរបស់សុវណ្ណ មករា ស្រាប់តែមានអ្នកចូលទៅ ជៀមមនេត ជាច្រើនដោយរិះគន់សុវណ្ណ មករា រហូតមានអ្នក ខ្លះបានជេប្រទេចតារាសម្តែងរូបនេះទៀតផង។

ដោយឡែកអតីតតារាសម្តែង នាងគឹម លីហ្សា ក៏បានបញ្ចោញយោបល់ថា “វាជាលេសទៅរក អ្នកថ្មីមែនបងមករា? បើប្រើពាក្យថា អតីត អីចឹង មានន័យថាបងកំពុងមានបច្ចុប្បន្ន? ហ៊ឺ! កូនពីរហើយថាចង់ឱ្យរាប់គ្នាជាបងប្អូន? បើដឹងថាខ្លួនឯងពាលាអាវ៉ាសែអីចឹងដែរ ចុះមកបំផ្លាញអនាគតគេធ្វើអី? ឱ្យខាងស្រីដែលមានកូនពីរ ហើយទៅរកអនាគតថ្មីដែលល្អចឹង? បងនិយាយដូចជាងាយណាស់ និយាយមកចរិតបងមួយរយហ្មង ខ្ញុំសូមសរសើរហើយ! នេះទើបបានគេហៅថាអ្នកសម្តែងអាជីពមែន (ស្រលាញ់ឱ្យស្លាប់ចុះថ្លៃ) ឃើញហើយនៅស្រីៗទាំងអស់គ្នា គាត់ទទួលស្គាល់ហើយថា គាត់ជាមនុស្សបែបណាហើយ អីចឹងតិចច្រឡំលង់ជាមួយគាត់ណា៎ ដឹងតែទឹកភ្នែកជូតជាយសារុងហើយ”។

ដោយឡែក អ្នកនាងឈិន សុធារី វិញ បានសរសេរថាខ្លីនៅលើ Facebook ថា “ហេតុអ្វីប្រើពាក្យអតីត…? ខ្ញុំខុសអី?”។ ការបញ្ចោញសារបែបនេះមានន័យថា អ្នកនាងសុធារី កំពុងតែឈឺចាប់ខ្លាំងណាស់ជាមួយអតីតប្តីសុវណ្ណ មករា ដែលមានចិត្តសាវ៉ា ពេលមានកូន២នាក់ ក៏ងាកទៅផ្សារភ្ជាប់ជាមួយតារាស្រីថ្មី វ័យនៅខ្ចីល្ហក់ បញ្ឈឺចិត្តប្រពន្ធដែលបានរៀបការស្របច្បាប់។

 

ប្រភពបានឱ្យដឹងថា សុធារី ធ្លាប់តាមទាន់សុវណ្ណ មករា យកស្រីស្នេហ៍ទៅដេកនៅផ្ទះសំណាក់ទៀតផង ហើយពេលនោះនាងត្រូវអតីតប្តីរូបនេះប្រើអំពើហិង្សាលើរូបនាង រហូតមានស្លាកស្នាមរបួសទៀតផង។ តែទោះជាសុវណ្ណ មករា ធ្វើបាបទាំងចិត្តកាយលើរូបនាងបែបនេះហើយ ក៏សុធារី នៅមិនទាន់ច្បាស់ថា ត្រូវលែងប្តីនេះតាមប្រព័ន្ធតុលាការ ឬយ៉ាងណាឡើយ។

ឈិន សុធារី បានប្រាប់អ្នកកាសែតថា លោកសុវណ្ណ មករា បានយកគ្នាជាមួយតារាម៉ូដែលថ្មីម្នាក់ជាប្តីប្រពន្ធ ដោយប្រកាសជាចំហទៀតផង ក្រោយពេលដែលអ្នកនាងដឹងរឿង។ នារីដែលលោកមករា យកដោយបោះបង់នាង និងកូនភ្លោះចោលនោះ គឺជាស្រីម្នាក់ដែលនាងតាមទាន់ដល់ផ្ទះសំណាក់ ហើយលោកមករា បានប្រតាយប្រតប់គ្នាជាមួយអ្នកនាង តែលោកមករា កាន់ជើងនារីនោះ រហូតនាងមានរបួសពេញខ្លួនទៀតផង តែអ្នកនាងប្រាប់គេថារអិលជើងដួល ដើម្បីទុកមុខឱ្យប្តី តែពេលនេះ លោកមករា បានសុំបែកពីនាងដោយគ្មានថ្ងៃត្រឡប់ក្រោយឡើយ។ ដូច្នេះនាងលែងឃាត់ប្តីនេះទៀតហើយ ព្រោះស្រីថ្មីសុវណ្ណ មករា ប្រកាសថា នឹងយកប្តីនេះ បើទោះជាលោកមករា មានតែសម្បកខ្លួនក្តី។ ចំពោះរឿងត្រូវរ៉ូវគ្នាវិញ គឺគ្មានទេ ព្រោះម្តងនេះចាស់ទុំទាំងសងខាងបានដឹងឮអស់ហើយ តែអ្នកនាងមិនទាន់បានសម្រេចថាត្រូវលែងលះគ្នាតាមប្រព័ន្ធតុលាការនៅឡើយ។

អ្នកសិល្បៈនិងមហាជនជាច្រើនបានសម្តែងការអាណិតអាសូរដល់ឈិន សុធារី ជាខ្លាំងថា ជីវិតអតីតពិធីការិនីល្បីរបស់ប៉ុស្តិ៍លេខ៥ រូបនេះ គឺពិតជាអភ័ព្វមែន ព្រោះនាងបានប្រេះឆាជាមួយគូដណ្តឹងដែលស្រលាញ់គ្នា១១ឆ្នាំនោះ មកភ្ជាប់ស្នេហ៍ជាមួយសុវណ្ណ មករា ដែលសង្ឃឹមថា នឹងបានកក់ក្តៅបេះដូង តែទីបំផុតគឺលោកមករា សម្លាប់បេះដូងនាងទាំងរស់តែម្តង។

ឈិន សុធារី បានរៀបការជាមួយលោកសុវណ្ណ មករា កាលពីថ្ងៃទី២២ តុលា ២០១៥ និងធ្វើពិធីកាត់ចំណងដៃធំនៅសណ្ឋាគាកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៩ តុលា ២០១៥។ ចំណងស្នេហ៍តារាសិល្បៈ១គូនេះមានអាយុបានត្រឹមតែ១ឆ្នាំ៤ខែប៉ុណ្ណោះ ក៏ឈានដល់ចែកផ្លូវគ្នា ធ្វើឱ្យសុធារី ក្លាយជាមេម៉ាយកូន២គួរឱ្យអាណិត ចំណែកអតីតប្តីសុវណ្ណ មករា ដេកឱបស្រីក្មេង ធ្វើព្រងើយ៕

RELATED ARTICLES