គុណសម្បត្តិផ្កាអញ្ជ័ន ជំនួយខ្សែភ្នែក ជួយប្រព័ន្ធឈាមរត់ ជួយសម្រួលចលនាឈាមបានល្អ ជួយប្រព័ន្ធសរសៃឈាមក្នុងខួរក្បាល សម្រួលតុល្យភាពរាងកាយប្រឆាំង នឹងរ៉ាឌីកាល់សេរី បង្កើនប្រព័ន្ធការពាររាងកាយ។ យកផ្កាអញ្ជ័ន ធ្វើជាទឹកភេសជ្ជៈជំនួយសុខភាព ដែលវិធីធ្វើ គឺ ៖
-ផ្កាអញ្ជ័នក្រៀម ឬស្រស់ ៣ ស្លាបព្រាបាយ
-ទឹកស្អាត ១ លីត្រកន្លះ
-ទឹកក្រូចឆ្មារ តាមចំណូលចិត្ត
-ស្ករស តាមចំណូលចិត្ត
វិធីធ្វើទឹកភេសជ្ជៈអញ្ជ័ន (Butterfly Pea Juice) ៖
-ដាំទឹកឱ្យពុះ ដាក់ផ្កាអញ្ជ័នចូល បន្ថយភ្លើងបន្តិច រម្ងាស់បន្ត ១០នាទី ទៀត។
-ដួសយកកាកចេញថែមស្ករស និងទឹកក្រូចឆ្មារតាមចំណូលចិត្ត អាច ទទួលទានបានទាំងបែបក្តៅ និងបែបត្រជាក់។
-បើសម្រាប់ប្រើក្នុងពិធីជប់លៀង អាចចាក់សូដាចូលទៅបន្តិច ដើម្បីឱ្យ ក្លាយជាភេសជ្ជៈម៉ក់ថែល ( Mocktail ) ជាភេសជ្ជៈគ្មានជាតិអាល់កុល។
សម្គាល់ ៖ អាចលាយជាមួយរុក្ខជាតិឱសថផ្សេងៗបានទៀត ដូចជា ដាក់ស្លឹកតើយចូលទៅ ដើម្បីបង្កើនក្លិនក្រអូប និងបង្កើនគុណប្រយោជន៍ផងដែរ ៕