Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកវៀតណាម​ចាត់​វិធានការណ៍​ដោះស្រាយ​​ការផ្គត់ផ្គង់​សាច់​ជ្រូក​លើស

វៀតណាម​ចាត់​វិធានការណ៍​ដោះស្រាយ​​ការផ្គត់ផ្គង់​សាច់​ជ្រូក​លើស

វៀតណាម៖ ក្រសួង​​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​បាន​បើកកិច្ចប្រជុំ​ជាមួយ​និង​ក្រសួងពាក់ព័ន្ធមួយចំនួន​កាលពី​ថ្ងៃទី​២៨​ខែមេសា​ដើម្បី​​ពិភាក្សា​អំពីវិធានការ​ដោះស្រាយ​លើ​ការ​ផ្គត់ផ្គង់​សាច់​ជ្រូកលើស​ ដែលជាហេតុបណ្តាលឲ្យ​តម្លៃ​​ហាង​ឆេង​ធ្លាក់ចុះ​ក្នុងអំឡុងពេល​ប៉ុន្មានខែចុងក្រោយនេះ ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម​លោក Nguyen Xuan Cuong បានថ្លែអថា​ទិន្នផល​សាច់​របស់វៀតណាម​ជាពិសេស​សាច់ជ្រូក​បច្ចុប្បន្ន​គឺ​លើសពី​តម្រូវការ​ក្នុងស្រុក​ ដែល​នាំឲ្យ​តម្លៃ​ហាងឆេង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​មកដល់​១,២៣​ដុល្លារ​ក្នុងមួយគីឡូក្រាម​​មានន័យ​ថា​កសិករ​កំពុង​រងគ្រោះខាតបង់​៦៦ដុល្លារ​សម្រាប់​ជ្រូកមួយក្បាល ។

លោកបានព្រមានថា​ប្រសិន​បើ​កស្ថានភាពនេះ​នៅតែបន្តកើតឡើង​ អ្នក​ចិញ្ចឹម​ជ្រូក​រាប់ទាំង​អ្នកបើកកសិដ្ឋានធំៗ​នឹង​ក្ស័យធនជាមិនខានឡើយ​ ហើយ​វិស័យ​ចិញ្ចឹម​សត្វ​​​ ថែទាំសត្វ​ ​​​អាជីវកម្ម​សត្វឃាត​និង​សាច់​ជ្រូកនឹងរងគ្រោះ​​ជួប​ផលវិបាក​ជាមិនខាន ។

លោករដ្ឋមន្ត្រី​បានឲ្យ​ដឹងថា​ផលិតករ​​​ចំណីសត្វ​មួយចំនួន​បាន​បញ្ចុះ​តម្លៃ​ផលិត​ផល​របស់ពួកគេ​ ខណៈ​កសិករ​មួយចំនួន​បានបញ្ឈប់​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​បន្ថែម​ដើម្បី​បោះបង់​​ចោល​ផ្សារហ៊ុន​ខ្នាតតូច​ចោល ខណៈ​អ្នកលក់រាយ​អាហារ​មួយចំនួន​បានបង្កើនការទិញ​សាច់ជ្រូក​សម្រាប់​បង្កក ។

ក្នុង​ជំនួប​អន្តរក្រសួងនោះលោកឧបនាយករដ្ឋមន្ត្រី​​ Trinh Dinh Dung បាន​ស្នើ​ក្រសួងកសិកម្ម​និង​អភិវ​ឌ្ឍន៍ជនបទ​ ក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចកការ​បរ​ទេ​ស​ក្នុងការ​បង្កើនការ​ចរចា​ធ្វើយ៉ាងណា​ឲ្យ​សាច់ជ្រូកវៀតណាម​អាចត្រូវបាន​នាំចេញ ។

​​លោកថែមទាំងបាន​ជំរុញ​ឲ្យ​ក្រសួងពាក់ព័ន្ធនិងអាជ្ញាធរក្នុងស្រុក​ធ្វើកិច្ច​ការ​ជាមួយនិង​អតិថិជន​ធំ​ៗ​​ដូចជា​សួនឧស្សាហកម្មនិង​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​បង្កើនការប្រើប្រាស់​សាច់ជ្រូក ។

​ទន្ទឹមនិងនេះ​ធនាគាររដ្ឋវៀតណាម​ត្រូវបានគេស្នើ​ឲ្យ​ណែនាំ​ដល់​បណ្តាធនាគារ​ពាណិជ្ជ​នានា​​ក្នុងការពិចារណា​ពង្រីក​​កាលកំណត់នៃការ​បង់សង​បំណុល​​ឲ្យ​យូរ​បន្តិច​ហើយកាត់បន្ថយ​អត្រាការប្រាក់​ចំពោះ​បំណុលមាន​របស់​បញ្ចាំដើម្បី​ជួយ​ដ​ល់​អ្នក​បើកកសិដ្ឋានចិញ្ចឹមជ្រូក​​ក្នុងការ​ជួយ​ដោះស្រាយ​ដល់​វិបត្តិនេះ ។

ទោះជាយ៉ាងណា​ដើម្បី​​ចាត់វិធានាការ​ណ៍​ភ្លាមៗ​ក្នុងរយៈ​ពេល​យូរ​ ក្រសួង​គួរ​តែ​រៀបចំឡើងវិញ​នូវ​វិស័យ​ចិញ្ចឹមសត្វ​​ កាត់បន្ថយ​បរិមាណ​នៃកា​រផ្គត់ផ្គង់​សាច់ជ្រូក​និង​ការរឹតបន្តឹង​ការបង្កើត​រោងចក្រផលិកម្ម​ចំណីសត្វ​ថ្មី ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES