ការមិនលេងកីឡា និងផ្តោតតែលើអាហារខ្លាញ់ អាចបណ្តាលឱ្យរាងកាយពោរពេញដោយជាតិពុល។ ប៉ុន្តែ ការប្រកាន់ខ្ជាប់ឥរិយាបថល្អមួយចំនួន អាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និងជួយឱ្យមានសុខភាពល្អ អាយុយឺនយូរទៀតផង។
១.ហូបអាហារទៀងពេល
ព្យាយាមទទួលទានអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចនៅម៉ោងដដែលៗជាទៀងទាត់រៀងរាល់ថ្ងៃ កុំបង្អត់អាហារ និងចៀសវាងទទួលទានបន្ទាប់ពីម៉ោង១០យប់។ ការឆាប់ទទួលទានអាហារល្ងាចនឹងផ្តល់ឱ្យរាងកាយធ្វើការបានលឿន រហូតដល់ព្រឹកបន្ទាប់។
២.ផឹកទឹកច្រើន
ការផឹកទឹកមួយកែវធំក្នុងពេលព្រឹក ក្រោយពេលក្រោកពីដំណេក ជួយផ្តល់ជាតិទឹកឡើងវិញដល់រាងកាយ និងបណ្តេញជាតិពុលក្នុងខ្លួន។ ប៉ុន្តែមិនមែនផឹកតែមួយកែវហ្នឹងទេ ត្រូវបន្តផឹកពេញមួយថ្ងៃ រហូតដល់ ១,៥លីត្រ-២លីត្រ។
៣.កុំទទួលទានមុនចូលដេក
ព្រោះរាងកាយមិនត្រូវការថាមពលទេ មុនពេលចូលដេក។ មិនត្រូវហូបបាយ ឬអាហារសម្រន់ផ្សេងៗ ដែលជាការថែមបន្ទុកការបូអ៊ីដ្រាតដល់រាងកាយទេ មុនពេលចូលដេក ព្រោះរាងកាយនឹងស្តុកទុកថាមពលដែលលើសទាំងនេះ។
៤.កុំហូបផ្លែឈើជាមួយអាហារ
ផ្លែឈើ ជាអាហារពេលព្រឹកដ៏ល្អ ឬអាហារសម្រន់។ ប៉ុន្តែ នៅពេលហូបជាមួយអាហារ ធ្វើឱ្យវាឡើងជាតិស្ករដែលធ្វើឱ្យកើនឡើងបន្ទុកកាឡូរី។ លើសពីនេះ ជាតិអាស៊ីដ អាចបណ្តាលឱ្យមានបញ្ហារំលាយអាហារក្នុងពោះវៀនធំ សម្រាប់មនុស្សមួយចំនួន។
៥.ដេក៦ម៉ោងកន្លះ ដល់៨ម៉ោងក្នុងមួយយប់
វាមានសារសំខាន់ណាស់ ដែលត្រូវដេកឱ្យបានគ្រប់គ្រាន់ ប៉ុន្តែមិនមែនដេកច្រើនពេកទេ។ ដេក ជួយរក្សារាងកាយឱ្យមានសុខភាពល្អ និងមានតុល្យភាពជួយគ្រប់គ្រងដំណើរការដុតបំផ្លាញថាមពល និងការឃ្លាន អាហារ។
៦.ជ្រើសរើសប្រេងឆាដែលត្រឹមត្រូវ
គួរជ្រើសប្រេងដែលចម្រាញ់ចេញ ពីគ្រាប់ធញ្ញជាតិ ឬប្រេងអូលីវ ដែលសម្បូរ ដោយអាស៊ីដ ខ្លាញ់អូមេហ្គា-៣ ព្រោះថា មានសារធាតុប្រឆាំងអុកស៊ីដកម្ម។ ចៀសវាងប្រើប្រាស់ប្រេងឆាដែលចម្រាញ់ពីដូងប្រេង (Palm Oil) ព្រោះវាសម្បូរដោយខ្លាញ់មិនរលាយ និងប្រេងឈូករ័ត្ន (Sunflower Oil) ដែលភាគច្រើនផលិតពីអូមេហ្គា-៦៕