ខេត្ដរតនគិរី៖ ស្ត្រីគ្រួសារក្រីក្រម្នាក់ ឈឺពោះសំរាលកូននៅលើចិញ្ចើមផ្លូវ ខណៈពេលធ្វើដំណើរទៅមន្ទីរពេទ្យ ដែលហេតុ
ប្រភពពីនគរបាលមូលដ្ឋានប្រាប់ឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ឈុំ សំអាត អាយុ ៣៧ឆ្នាំ និងប្តី(មិនស្គាល់អត្តសញាណ) គ្រួសារនេះក្រីក្រណាស់ ។
នាយកមន្ទីរពេទ្យបង្អែកខេត្តរតនគិរី លោក វេជ្ជបណ្ឌិត ហ៊ីង ផានសគន្ធា ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទូលព័ត៌មានពីប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានចុះអន្តរាគមន៌ជួយសង្គ្រោះដោយបញ្ជូនពេទ្យជំនាញទៅជួយសំរាល និងក្រោយពេលសំរាលរួច បានដឹកតាមរថយន្ដបន្ទីរពេទ្យបង្អែក យកមកសម្រាកព្យាបាលឲ្យរួចផុតគ្រោះថ្នាក់ទាំងកូន និងម្តាយ ។
បច្ចុប្បន្ន ស្ត្រីខាងលើផុតគ្រោះថ្នាក់ហើយ ដោយក្រុមគ្រូពេទ្យយកចិត្តដាក់ មើលថែរក្សា ដោយមិនគិតកំរៃសេវាអ្វីនោះទេ ៕
ជីវ៉ា