Monday, November 25, 2024
Homeតារាខ្មែរច្បាស់ការហើយ!!! ឆាយ វីរៈយុទ្ធ រៀបការថ្ងៃទី២១ ខែឧសភា សុទ្ធតែតារាល្បីៗដែលត្រូវឆាយ វីរៈយុទ្ធ អញ្ជើញចូលរួម

ច្បាស់ការហើយ!!! ឆាយ វីរៈយុទ្ធ រៀបការថ្ងៃទី២១ ខែឧសភា សុទ្ធតែតារាល្បីៗដែលត្រូវឆាយ វីរៈយុទ្ធ អញ្ជើញចូលរួម

ឆាយ វីរៈយុទ្ធ ពិតជារៀបការនៅខែធ្លាក់ភ្លៀងនេះ ដូចការលេចឮមែន ដោយតាមសំបុត្រការដែលតារារូបនេះហៅភ្ញៀវជាតារាសិល្បៈរួមអាជីពនោះ គឺកំណត់ថ្ងៃចូលរោងការ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ហើយមានអ្នកសិល្បៈល្បីសឹងតែទាំងអស់ ដែលលោកឆោម ហៅឱ្យចូលរួម។ តាមរយៈធៀបការរបស់ឆាយ វីរៈយុទ្ធ បញ្ជាក់ថា កូនប្រុស ឆាយ វីរៈយុទ្ធ ជាគូនិងកូនស្រីនាងសែ ចាន់ឌី រៀបការនៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧ នៅគេហដ្ឋានខាងស្រី ផ្លូវជាតិលេខ៦ ចំណុចគីឡូម៉ែត្រលេខ៧១ ភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដោយឡែកឪពុកខាងកូនប្រុស គឺលោកឆយ គឹមឆាយ និងម្តាយ អ្នកស្រីគង់ ស៊ីង ខណៈដែលឪពុកខាងកូនស្រី លោកហាក់ សែ និងម្តាយ អ្នកស្រីគៀង ចិន្តា ។

ធៀបការរបស់លោកឆាយ វីរៈយុទ្ធ

តាមប្រភពបានឱ្យដឹងថា លោកឆោម បានអញ្ជើញ តារាល្បីៗជួរមុខទាំងអស់ក្នុងស្រុក ដែលក្នុងនោះ មាន ដូចជាលោកព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, ខាត់ ជែមស៍, សុខ ពិសី, មាស សុខសោភា, អ៊ីវ៉ា និងឱក សុគន្ធកញ្ញា ជាដើម ហើយគេរំពឹងថា មង្គលការនោះ នឹងកក្រើកទឹកដីតាសែន ខេត្តកំពង់ចាម នោះជាមិនខានឡើយ ខណៈដែលមហាជនបានលើកឡើងថា តើតារាច្រៀងល្បីឆាយ វីរៈយុទ្ធ រៀបការនេះ គឺនឹងធ្វើដោយរីករាយ ឬក៏ការទាំងប្រថុយបុកពោះទេ? ព្រោះតែកន្លងមកតែងលេចឮថា លោកឆោម មិនមែននៅទំនេរ ដែលអាចរៀបការជាមួយនារីណាម្នាក់ តាមចិត្តចង់បាននោះទេ ព្រោះលោកមានប្រពន្ធ និងកូន២នាក់ទៅហើយ។ មានអ្នកខ្លះថែមទាំងបានលើកឡើងទៀត បើឆាយ វីរៈយុទ្ធ រៀបការជាចំហនោះច្បាស់ជាផ្អើលរោងការជាមិនខាន ព្រោះប្រពន្ធដើមប្រាកដជាជាទៅអុកឡុកហើយ ព្រោះថា កាលមិនទាន់ល្បី ហេតុអីបានជាអាចរស់នៅកម្សត់កម្រជាមួយគ្នាបាន? តែពេលល្បី ម៉េចបានជារត់ចោលប្រពន្ធ ទៅរៀបការជាមួយស្រីថ្មីទៅវិញ?

ប៉ុន្តែយ៉ាងណា លោកឆោម ធ្លាប់និយាយខ្លីថា លោកត្រឹមត្រូវបរិសុទ្ធ មិនខ្លាចការលេចឮទាំងនោះឡើយ។

តាមព័ត៌មានថា ឆាយ វីរៈយុទ្ធ ត្រូវបានអនាគតភរិយាជួយជ្រោមជ្រែងច្រើន តាមរយៈការនិពន្ធបទចម្រៀងល្បីៗឱ្យច្រៀងជាបន្តបន្ទាប់ នៅសាន់ដេ ទើបក្រោយមក ទឹកដៃអ្នកនិពន្ធ ដែលជាប្អូនថៅកែម៉ាស៊ីនកិនស្រូវហាក់ សែ នោះ បានដោតចាក់ចំបេះដូងលោកឆោម មិនឱ្យដករួចឡើយ ហើយអ្នកនិពន្ធ និងអ្នកចម្រៀងក៏ចាប់ផ្តើមបញ្ឆោះភ្លើងស្នេហ៍ឡើង រួចក៏ដឹកដៃគ្នាចូលរោងការ នៅថ្ងៃទី២១ ខែឧសភា នេះតែម្តង បន្ទាប់ពីអ្នកទាំង២បានភ្ជាប់ពាក្យកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧។

ក្នុងជំនួបជាមួយលោកឆាយ វីរៈយុទ្ធ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ លោកបានប្រាប់ថា លោកពិតជារៀបការនៅថ្ងៃទី២១ ខែឧសភា ប្រាកដមែន តាមគម្រោង លោកអញ្ជើញ ភ្ញៀវកិត្តិយសចំនួន១០០០នាក់ ស្មើ១០០តុ ហើយអ្នកសិល្បៈ ចំនួន២០០នាក់ និងគ្មានគម្រោងកាត់ចំណងដៃនៅភ្នំពេញ នោះទេ។

គេកត់សម្គាល់ថា ឆាយ វីរៈយុទ្ធ, ខេមរៈ សិរីមន្ត និងខាត់ ជែមស៍ ដែលជ្រកកោនក្រោម ដំបូលតែមួយនៅផលិតកម្មសាន់ដេនោះ សុទ្ធតែមានព័ត៌មានថា តារាទាំង៣មានប្រពន្ធកូន២នាក់ ដូចគ្នា តែក្នុងនោះ មានតែលោកជែមស៍ ម្នាក់គត់ដែលទទួលស្គាល់ថា លោកពិតជាមានដូចគេនិយាយ មែន ខណៈដែលលោកឆោម និងសិរីមន្ត ហៅប៊ុនថៃ បានច្រានចោលដូចគ្នា។ ក្រុមអ្នកសិល្បៈបានលើកឡើងថា ឆាយ វីរៈយុទ្ធ ប្រសិនបើអាចរៀបការដោយរលូន គ្មានអ្នកណាទៅអុកឡុកនោះ តារារូបនេះនឹងកាន់តែមានខ្លាំងជាងនេះ ថែមទៀត ជាមិនខាន ក្រោយរៀបការនោះ ព្រោះអ្នកនាង សែ ចាន់ឌី នឹងកាន់តែប្រឹងសរសេរបទល្បីៗឱ្យអនាគត ស្វាមីច្រៀងថែមទៀត ដើម្បីប្រជែងជាមួយខេមរៈ សិរីមន្ត កាន់តែខ្លាំងក្លានាពេលខាងមុខនេះ។

ប្រភពបានឱ្យដឹងថា ក្រៅពីអាជីពសិល្បៈ លោក ឆោម ច្បាស់ជានឹងត្រូវភរិយាជំរុញឱ្យធ្វើមុខជំនួញបន្ថែម ជាមិនខាន ព្រោះតែក្រុមគ្រួសារប្រពន្ធលោកឆោម គឺ សុទ្ធតែជាអ្នករកស៊ីមុខជំនួញធំៗជាច្រើននាក់។

ឆាយ វីរៈយុទ្ធ ខណៈត្រៀមរៀបការប្រពន្ធនេះ ក៏កំពុងសម្រុកថតរឿង “អាឡេវចូលក្រុង” របស់ផលិតកម្មសាន់ដេ ដែលលោកឆោម ជាតួឯកប៉ះជាមួយតារាសាច់សខ្ចី កញ្ញាសុខ ពិសី ទើបលោកឆោម មានការរំពឹងថា នៅពេលដែលភាពយន្តនោះ ដាក់បញ្ចាំង លោកកាន់តែល្បីថែមទៀត ជាមិនខានឡើយ ស្របពេលដែលភរិយាលោកជាអ្នកចូលចិត្តស្រលាញ់សិល្បៈ បានគាំទ្រយ៉ាងពេញទំហឹងចំពោះលោកឆោម ទាំងការច្រៀង និងសម្តែងភាពយន្ត។

តាមប្រភពថា លោកឆោម ប្រមូលបានលុយជាច្រើនម៉ឺនដុល្លារ នៅរដូវក្តៅនេះ ព្រោះតែ ការច្រៀង១កម្មវិធី ស៊ីថ្លៃជិត៣ពាន់ដុល្លារឯណោះ ហើយប្រាក់ដែលតារាសាន់ដេ រូបនេះ កើប បាននៅឆ្នាំនេះ គឺទុកសម្រាប់ការប្រពន្ធតែម្តង។

អ្នកសិល្បៈជាច្រើនបានសម្តែងការអបអរសាទរចំពោះលោកឆោម ដែលស្ងាត់ៗត្រៀមខ្លួន ចូលរោងការជាមួយក្រមុំខេត្តកំពង់ចាមនេះ ហើយគេថា តារាចម្រៀងរូបនេះ នឹងកាន់តែមានជីវភាព ធូរធារជាងនេះថែមទៀតជាមិនខាន ព្រោះប្រពន្ធលោកជាកូនអ្នកមានទ្រព្យស្តុកស្រាប់ ដូចនេះ ច្បាស់ជារៀបការហើយរស់នៅផ្ទះវីឡាយ៉ាងស្កឹមស្កៃ ដូចកែវ វាសនា ជាមិនខានឡើយ…៕

RELATED ARTICLES