ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា យោងតាមការសង្កេត ពិនិត្យស្ថានភាពសីតុណ្ហភាព នៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុ ទ្រចិនខាងត្បូង ក្បែរអេក្វាទ័រ មានកម្រិតប្រហាក់ប្រហែលនឹងធម្យមច្រើនឆ្នាំ។ កត្តានេះនឹងធ្វើឲ្យព្រះរាជាណា ចក្រកម្ពុជា ទទួលរងនូវឥទ្ធិពល ENSO Neutral Conditon ។ ភ្លៀងអាចនឹងមានកម្រិតពីមធ្យមទៅច្រើន ទាំងនៅ ក្នុងអាងទន្លេមេគង្គ ទាំងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះកម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នា វដូវវស្សា ឆ្នាំនេះ មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ពោលគឺអាចឡើងដល់៩,៨ម៉ែត្រ ដែលចាត់ទុកជា ប្រភេទជំនន់មធ្យម ៕
ក្រសួងធនធានទឹក ព្យាករថា កម្ពស់ទឹកទន្លេឆ្នាំនេះ នឹងឡើងដល់ជិត១០ម៉ែត្រ
RELATED ARTICLES