ស្លឹកត្រចៀកក្រាញ់ មានប្រយោជន៍ជួយកែអាការជាំក្នុង និងផ្សះដំបៅ បន្ថយការចុះទ្រុឌទ្រោមនៃកោសិកា និងអវយវៈផ្សេងៗរបស់រាងកាយ។ ជួយឱ្យការចងចាំល្អឡើង បំប៉នប្រព័ន្ធប្រសាទ និងឈាម ជំរុញការផលិតខូលឡាចេន និងអ៊ីឡាស្ទីន។
គួរទទួលទានជាមួយបុកល្ហុង ឬកិនយកទឹកទុកពិសា។ តែការបរិភោគក្នុងមួយពេលច្រើនៗ ជាប់គ្នារយៈពេលយូរ ពុំទទួលបានផលល្អ ដូចជាការទទួលទានម្តង ២-៣ កែវ ១០-២០សន្លឹក នឹងនាំឱ្យតម្រងនោមធ្វើការធ្ងន់ និងស្លឹកត្រចៀកក្រាញ់ មានឬទ្ធីជាថ្នាំត្រជាក់ អាចធ្វើឱ្យធាតុក្នុងរាងកាយបាត់បង់តុល្យភាពបាននឹងបណ្តាលឱ្យកើត អាការស្ពឹកតាមដៃជើង៕