Monday, January 20, 2025
Homeព័ត៌មានជាតិរូបមន្តកម្ចាត់ជាតិពុលក្នុងពោះវៀន

រូបមន្តកម្ចាត់ជាតិពុលក្នុងពោះវៀន

អាហារដែលទទួលទានជាប្រចាំ អាចធ្វើឱ្យពោះវៀនដែលមានតួនាទីបឺតស្រូបសារធាតុបំប៉ននានានោះ ប្រមូលផ្តុំជាតិពុលម្តងបន្តិចៗ។ ដូចនេះ អ្នកគួរចំណាយពេលខ្លះ លាងសារធាតុពុល ចេញពីពោះវៀន ដោយទទួលទានអាហារមួយចំនួនដូចជា

-យ៉ាអួ ទឹកដោះគោឆៅ ទឹកឃ្មុំ និងទឹកក្រូចឆ្មារ ៖

ដោយលាយយ៉ាអួ មួយចានចង្កិះ ជាមួយទឹកដោះគោឆៅមួយកំប៉ុង ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារកន្លះផ្លែ កូរបញ្ចូលគ្នាហើយផឹកភ្លាមៗ បើបានមុនម៉ោង ៧ព្រឹកកាន់តែល្អ។ វាធ្វើឱ្យពោះវៀនដំណើរការបានល្អ ហើយជួយឱ្យក្បាលពោះរាបស្មើដែរ។

-ទឹកដោះគោឆៅ និងចេក ៖

ប្រើទឹកដោះគោឆៅ ២កំប៉ុងទទួលទានដោយផ្ទាល់ ឬកិនបញ្ចូលគ្នា យកមកពិសារពេលពោះទទេ ក្រោយភ្ញាក់ពីគេង បើបានមុនម៉ោង ៦ព្រឹកកាន់តែល្អ។ រូបមន្តនេះ ជំនួយដល់ការបន្ទោបង់កាន់តែងាយ និងទៀងទាត់។

-ទឹក និងគ្រាប់ជីរ ៖

ត្រៀមទឹកក្តៅ១កែវ ដាក់គ្រាប់ជីរ ២ស្លាបព្រា រង់ចាំ ៣០នាទី​ ដើម្បីឱ្យគ្រាប់ជីររីក។ គួរពិសារមុនគេង ព្រោះវាមានកាកអាហារច្រើន និងជាថ្នាំបញ្ចុះ ជួយកម្ចាត់កាកសំណល់សេសសល់ក្នុងពោះវៀនបានយ៉ាងល្អ។

-ទឹកក្រូចឆ្មារ និងអំបិល ៖

រូបមន្តនេះ ជួយឱ្យបន្ទោបង់ភ្លាមៗតែម្តង ដោយគ្រាន់តែត្រៀមទឹក ១លីត្រ ទឹកក្រូចឆ្មារច្របាច់រួច ២ផ្លែ និងអំបិល ២ស្លាបព្រាកាហ្វេ កូរបញ្ចូលគ្នា រួចផឹកឱ្យអស់ ក្នុងរយៈពេល ១០-២០នាទី។ នោះនឹងមានអារម្មណ៍ចង់ បត់ជើងភ្លាមៗ សម្អាតអស់ ជាតិពុលពីក្នុងពោះវៀន គួរធ្វើ ១សប្តាហ៍ម្តង៕

RELATED ARTICLES