Sunday, September 8, 2024
Homeតារាខ្មែរគន់ រៀមរតនៈ អ៊ុំប្រុសស្លាប់គ្មានប្រាក់ធ្វើបុណ្យ

គន់ រៀមរតនៈ អ៊ុំប្រុសស្លាប់គ្មានប្រាក់ធ្វើបុណ្យ

ថ្មីៗនេះ តារាសម្ដែងដែលត្រូវបានគេស្គាល់តាមរយៈតួអង្គភេទទី៣​ លោកគន់ រៀមរតនៈ មានទុក្ខជាទម្ងន់ ដោយសារតែអ៊ុំប្រុសបង្កើតរបស់លោកដែលបានបួសជាព្រះសង្ឃ បានទទួលមរណៈភាពនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងព្រះជន្មាយុជាង៩០ឆ្នាំ ដោយរោគាពាធ។ ប៉ុន្តែអ្វីដែលកាន់តែសង្វេគចិត្តទៀតនោះ លោករតនៈ បង្ហើបឲ្យដឹងថា លោកពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាត់ចែងពិធីបុណ្យ៧ថ្ងៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះទេ។

មួយរយៈចុងក្រោយនេះ តារាដែលមានឫកពាររួសរាយរាក់ទាក់ លោកគន់ រៀមរតនៈ បានជួបទុក្ខសោកផ្ទួនៗ ដែលក្រោយពេលលោកយាយបង្កើតរបស់លោកបានទទួលមរណៈភាពមិនបានប៉ុន្មានផង ថ្មីៗនេះ អ៊ុំប្រុសរបស់លោកក៏បានទទួលអនិច្ចកម្មទៅចោលរូបលោកទៀត ខណៈដែលចំពេលលោកមិនសូវមានប្រាក់។

លោកគន់ រៀមរតនៈ បានបង្ហើបឲ្យដឹងថា លោកមិនចង់ត្អូញត្អែររឿងអត់លុយធ្វើបុណ្យសពអ៊ុំប្រុសទេ ព្រោះលោកខ្លាចមតិមួយចំនួនយល់ថា លោកលេងស្ទីលកម្សត់ ចង់បានជំនួយពីសប្បុសជន។ ប៉ុន្តែភាពជាក់ស្ដែង ក្រុមគ្រួសារសាច់ញាតិរបស់លោក គឺសុទ្ធតែជាអ្នកក្រក្សត់ប្រាកដមែន។ ជាក់ស្តែងកាលលោកយាយរបស់លោកទទួលមរណៈភាពនាពេលកន្លងទៅ ត្រូវបានសប្បុរសជនមួយចំនួនបានចូលរួមជួយជ្រោមជ្រែងដើម្បីធ្វើបុណ្យ។

តារាដែលភាគច្រើនសម្ដែងតែជាតួអង្គភេទទី៣ រូបនេះបញ្ជាក់ថា អំឡុងពេលនេះ លោកមិនសូវមានថវិកាទេ ដោយសារតែពុំទទួលបានឱកាសសម្ដែងភាពយន្តដូចមុន ខណៈដែលការងារក្រៅពីអាជីពសិល្បៈក៏រកបានតិចតួច សម្រាប់តែការចំណាយប្រចាំថ្ងៃតែប៉ុណ្ណោះ។ លោកថា ពិធីបូជាសពអ៊ុំប្រុសរបស់លោកមានសប្បុរសជនមួយចំនួនបានចូលរួមចែករំលែករួចហើយ។ ប៉ុន្តែសម្រាប់ពិធីបុណ្យ៧ថ្ងៃ លោកប្រឈមការខ្វះខាតថវិការក្នុងការចាត់ចែងពិធីបុណ្យទាំងមូល។

លោកគន់ រៀមរតនៈ បានបង្ហោះសារថ្លែងអំណរគុណដល់សប្បុរសជនមួយចំនួនដែលបានចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំក្នុងពិធីបុណ្យបូជាសពអ៊ុំប្រុសរបស់លោក កាលពីថ្ងៃទី១០ ឧសភា កន្លងទៅ លោកសូមគោរពអរគុណដល់បង ប្អូន ញាតិមិត្ត នឹងសប្បុរសជនទាំងអស់ដែរបានចូលរួមចែករំលែកទុក្ខដ៍ក្រៀមក្រំនេះ មានបង ប្រុស Khim Heak ៤០០.០០០រៀល (ទិញមឈូស), បងស្រី Mao Sinat ៨០.០០០រៀល, លោក Son sophen ១០០.០០០រៀល, បង Sreymom Chan ៤០.០០០រៀល, Thavran Horn ៤០.០០០រៀល, HR Pannha Ratanak ៤០.០០០រៀល, បងស្រី Chan Mom Mom ៨០.០០០រៀល, Daravotey Khunchan  ៤០.០០០រៀល, មេការ ភាព អេកូ ២០.០០០រៀល, បងប្រុស Heng Loong ២០០.០០០រៀល, លោកស្រី  Thorn Dara ១២០.០០០រៀល, លោក Ket Sokhorn ៤០.០០០រៀល។


លោកថ្លែងថា បើបងប្អូន ញាតិមិត្តជាទីរាបអាន! មានបំណងចង់ចូលរួមចែករំលែកទុក្ខ ចូលបុណ្យក្នុងពិធីបុណ្យសពនេះ ក៍សូមគោរអញ្ជើញដោយក្តីរីករាយ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ព្រោះថា បងប្អូន កូន ក្មួយ ដែលជាសាច់ញាតិនៃសព គឺកំពុងតែជួបនូវភាពខ្វះខាតយ៉ាងខ្លាំងក្នុងពិធីបុណ្យសពនេះ។ លេខទូរស័ព្ទលោកគន់ រៀមរតនៈ( 011 68 68 79, 010 68 68 79)៕

RELATED ARTICLES