ភ្នំពេញៈ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំនេះ គោឧសភរាជ បានបរិភោគស្រូវ និងសណ្ដែក ៩០ភាគរយ ព្រមទាំងពោត បាន៩៥ភាគរយ ដែលបង្ហាញថា ទិន្នផលស្រូវ និងសណ្ដែករបស់ប្រជាកសិករ ន នៅក្នុងឆ្នាំនេះ បានតិចជាងទិន្នផលពោត ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំនេះ ត្រូវបានធ្វើឡើងក្នុងបរិវេណសកលវិទ្យាល័យ ជា ស៊ីម ស្រុកកំចាយ មារ ខេត្ត ព្រៃវែង កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហា ក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងមានការអញ្ជើ ញចូល រួមពីសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចហេង សំរិន ប្រធានរដ្ឋសភា សម្តេចស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបជាង ១ម៉ឺននាក់។
ស្ដេចមាឃ និងព្រះមេហួរ នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅខេត្តព្រៃវែង ឆ្នាំនេះ គឺលោកជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រីផល គុណ ។
ជាលទ្ឋផល ក្រោយបញ្ចប់ពិធីច្រត់ព្រះនង្គ័ល ឆ្នាំនេះ គោឧសភរាជ បរិភោគស្រូវបាន៩០% បរិភោគពោត បាន ៩៥% និងបរិភោគសណ្តែក បាន៩០% ។
គួរបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល កាលពីឆ្នាំ២០១៦ កន្លងទៅ បានប្រារព្ធធ្វើឡើង នៅទីលានជល់ដំរី ក្រុង អង្គរធំ ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីបុណ្យច្រត់ព្រះនង័្គល តែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ នៅវាលព្រះមេរុ ស្ថិត នៅខាងជើងព្រះបរមរាជវាំងសព្វថ្ងៃ និងឆ្នាំខ្លះ ធ្វើនៅតាមបណ្ដាខេត្ត ។ ព្រះរាជពិធីនេះមានប្រវត្តិដ៏យូរលង់ណា ស់មកហើយ ជាការបើករដូវភ្ជួរស្រែចម្ការមុនគេបង្អស់ ហើយក៏ជាការបង្ហាញនូវព្រះទ័យទុកដាក់យ៉ាងខ្លាំងក្លា រប ស់ព្រះមហាក្សត្រ លើវិស័យកសិកម្ម ដែលជាអាទិភាពចម្បងរបស់ជាតិ ។ លើសពីនេះ ព្រះរាជពិធីបុណ្យនេះ ត្រូ វបានប្រជារាស្រ្តខ្មែរ មានជំនឿពាក់ព័ន្ធនឹងការដាំដុះ បង្កបង្កើនផល ដែលជាប្រផ្នូលនាំមកនូវភោគផល ផ្ដល់នូវ ការលូតលាស់លើវិស័យកសិកម្ម ។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានចូលរួមរីករាយ ក្នុងថ្ងៃប្រារព្ធព្រះរាជពិធី ច្រត់ព្រះនង្គ័ល នេះដែរ ដោយសម្ដេចបានសរសេរនៅក្នុងហ្វេសប៊ុករបស់សម្ដេច នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៧ ថា “ថ្ងៃនេះ ជាព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើន ទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះបានធ្វើឡើងនៅខេត្តព្រៃវែង។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅ តាមការបរិ ភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើ ការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសចក្តីសុខ សំណាងល្អ និងពុទ្ឋពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីខាន នៅក្នុងថ្ងៃនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ” ៕