Monday, January 20, 2025
Homeព័ត៌មានជាតិធ្វើដូចម្តេចឱ្យការហាត់ប្រាណក្លាយជាទម្លាប់ប្រចាំជីវិត?

ធ្វើដូចម្តេចឱ្យការហាត់ប្រាណក្លាយជាទម្លាប់ប្រចាំជីវិត?

ការហាត់ប្រាណទៀងទាត់ មានប្រសិទ្ធភាពជួយកែលម្អសុខភាពបេះដូង។ យោងតាមសមាគមជំងឺបេះដូងអាមេរិក ឱ្យដឹងថា ជំងឺបេះដូង គឺជាបុព្វហេតុនាំមុខនៃការស្លាប់នៅ ទូទាំងពិភពលោក។ ដូចនេះ ដើម្បីឱ្យការហាត់ប្រាណក្លាយជាទម្លាប់ប្រចាំថ្ងៃ   ចូរសាកល្បងអនុវត្តតាមការណែនាំដូចខាងក្រោម ៖

១-ផ្សាំទម្លាប់ដោយហាត់បន្តិចបន្តួច

ការហាត់តាមចំនួនកំណត់១៥០នាទីក្នុងមួយសប្តាហ៍ ហាក់ដូចជាច្រើនពេក ដូច្នេះ សម្រាប់អ្នកទើបចាប់ផ្តើមដំបូង អាចបំបែកជាចំនួនតូចៗ ត្រឹម១០នាទីម្តង។

២-សាកល្បងដើរ

ដើរគឺជាមធ្យោបាយល្អជាងគេ ជំរុញឱ្យរាងកាយមានសកម្មភាព។ ចូរដើរឱ្យបាន៣០នាទីក្នុងមួយថ្ងៃ នោះនឹងទទួលបានសុខភាពបេះដូងដ៏ល្អប្រសើរ។ វា ជាវិធីហាត់ប្រាណងាយជាងគេ និងថែមទាំងជួយឱ្យសាច់ដុំ រឹងមាំទៀតផង។

៣-ផ្តល់ពេលឱ្យខ្លួនឯងនិងកំណត់គោលដៅច្បាស់លាស់

មិនគួរបាក់ទឹកចិត្តឬព្រួយបារម្ភ និងបោះបង់ចោល ការហាត់ឡើយ ក្នុងករណីខកខាន ដោយបញ្ហារវល់ ម្តងម្កាល។ គួរកំណត់គោលដៅក្នុងខ្លួនថា នៅពេលទំនេរ នឹងចាប់ផ្តើមធ្វើការហាត់ឡើងវិញ។

៤-ប្រែក្លាយការហាត់ប្រាណ ជាផ្នែកមួយនៃការងារប្រចាំថ្ងៃ

បើទោះជាលោកអ្នក បានបញ្ចូលការហាត់ប្រាណជាផ្នែកមួយនៃការងារ ប្រចាំថ្ងៃក៏ដោយ ប៉ុន្តែ វាមិនមែនមានន័យថា ត្រូវបោះចោលការងារផ្សេងទៀតនោះទេ។ ចូរលៃលកពេលវេលាដែលសមគួរ ឬជំនួសដោយសកម្មភាពផ្សេង តួយ៉ាង    ធ្វើការងារផ្ទះ ដើរចុះឡើង និងឡើងចុះជណ្តើរជាដើម៕

RELATED ARTICLES