Thursday, March 28, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើងបាញ់ មីស៊ីល៣គ្រាប់ផ្លោង ចូលសមុទ្រ

កូរ៉េខាងជើងបាញ់ មីស៊ីល៣គ្រាប់ផ្លោង ចូលសមុទ្រ

ឧបទ្វីបកូរ៉េ៖ យោងតាម យោធាកូរ៉េខាងត្បូងឲ្យដឹងថា ប្រទេសកូរ៉េខាង ជើងបានបាញ់មីស៊ីល ផ្លោងចំនួន៣គ្រាប់ ចេញពីឆ្នេរសមុទ្រ ខាងកើត របស់ខ្លួនកាល ពីព្រឹកថ្ងៃអង្គារនេះ។

តាមសេចក្តីថ្លែងការណ៍ ពីអង្គភាពគ្រប់គ្រងបុគ្គលិករួមកូរ៉េខាងត្បូង ឲ្យដឹងថា មីស៊ីលទាំងនោះបានបាញ់ចេញនៅ ចន្លោះម៉ោង៥និង៤៥នាទី ព្រឹកនិងម៉ោង៦និង៤០នាទីម៉ោង ក្នុងស្រុក ហើយបានបាញ់ចេញពីខេត្ត North Hwanghae ក្នុងផ្នែកមួយ នៃភាគខាងលិចរបស់ កូរ៉េខាងជើងនិងបានហោះ ផ្លោងនៅចន្លោះ៥០០និង៦០០គីឡូម៉ែត្រ។

អ្នកនាំពាក្យស្ថាប័ន ខាងលើលោក Jeon Ha-gyu បានថ្លែងថាមីស៊ីលនេះ ត្រូវបានគេ ជឿជាក់ថា ជាប្រភេទ បាញ់បាន រយៈចម្ងាយខ្លីម៉ូដែល Scud ឬ Rodong និងហោះបានក្នុងរង្វង់ ៥០០ទៅ៦០០គីឡូម៉ែត្រ។ក្នុងសេចក្តីថ្លែង ការណ៍នោះ ក៏បានកត់សម្គាល់ថា រយៈចម្ងាយដែល មីស៊ីលនោះ បាញ់ដល់គឺស្ថិតក្នុងរង្វង់ បរិវេណតំបន់ទាំង អស់របស់កូរ៉េខាងត្បូងដែលរាប់បញ្ចូល កំពង់ផែ Busan នៅកន្ទុយតំបន់ភាគ ខាងត្បូងរបស់កូរ៉េខាងត្បូង។

គួរកត់សម្គាល់ថា ការបាញ់សាកល្បងមីស៊ីល លើកនេះធ្វើឡើងត្រឹមតែ៦ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាង ត្បូងបាន ប្រកាសថាខ្លួន នឹងដាក់ពង្រាយប្រព័ន្ធការពារ គ្រាប់មីស៊ីលដ៏ ទំនើបរបស់សហរដ្ឋអាមេរិក ប្រភេទ THAAD នៅក្រុង Seongju ដែលស្ថិតនៅចម្ងាយប្រមាណជា២៥០គីឡូម៉ែត្រពី ភាគអាគ្នេយ៍ទីក្រុងសេអ៊ូល។នៅពេលដែលវាធ្វើសកម្មភាព ប្រព័ន្ធនេះក៏គួរតែអាច ការពារពីរភាគបីនៃប្រទេស កូរ៉េខាងត្បូង ពីការវាយប្រហារដោយ អ្នកក្បែរខាងរបស់ខ្លួនគឺកូរ៉េខាងជើង។

សូមបញ្ជាក់ថាវា មិនមែនជាលើកទី១ ឡើយនៃការបាញ់ សាកល្បងមីស៊ីល របស់កូរ៉េខាងត្បូងក្នុងខែនេះ ពោលគឺ កាលពីថ្ងៃ៩ កក្កដា កូរ៉េខាងជើងបានបាញ់ មីស៊ីលផ្លោងមួយគ្រាប់ ចេញពីនាវាមុជទឹកមួយ គ្រឿងនៅឆ្នេរសមុទ្រខាង កើតរបស់ខ្លួនផងដែរ។

 

 

 

 

 

RELATED ARTICLES