គ្រឿងផ្សំ ៖
-ភ្លៅកង្កែប ………………………………………………………១ ចានចង្កឹះ
-ខ្ទឹមសបុក ………………………………………………..៥ ស្លាបព្រាបាយ
-ម្រេចម៉ដ្ឋ ………………………………………………..១ ស្លាបព្រាកាហ្វេ
-ជីរវ៉ាន់ស៊ុយដំ ………………………………………………………២ ដើម
-អំបិល …………………………………………………..១ ស្លាបព្រាកាហ្វេ
-ប្រេងឆា ……………………………………………………..សម្រាប់បំពង
-បន្លែផ្សេងៗ ……………………………………………..តាមចំណូលចិត្ត។
វិធីធ្វើ ៖
-ប្រឡាក់ភ្លៅកង្កែបដោយអំបិល ជីរវ៉ាន់ស៊ុយ ខ្ទឹមស និងម្រេចបន្តិច រួចច្របល់បញ្ចូលគ្នា។ ខ្ទឹមសដែលសល់ ត្រូវ យកទៅបំពងឱ្យលឿង ស្រួយ ដើម្បីទុករោយពីលើ។
-បំពងភ្លៅកង្កែបឱ្យឆ្អិនល្អ។
-ដួសដាក់ចានរោយជីរវ៉ាន់ស៊ុយ និងខ្ទឹមបំពងពីលើមុន នឹងទទួលទានរួមជាមួយបន្លែស្រស់កាន់តែឆ្ងាញ់ជាប់មាត់៕
ភ្លៅកង្កែបបំពងខ្ទឹមស
RELATED ARTICLES