Tuesday, February 25, 2025
Homeព័ត៌មានជាតិពិសារទឹកក្រូចហ្គាស ប្រឈមជំងឺអ្វីខ្លះ ?

ពិសារទឹកក្រូចហ្គាស ប្រឈមជំងឺអ្វីខ្លះ ?

-ជំងឺខ្វះសារធាតុអាហារ ៖

ទឹកក្រូចពពួកនេះ មិនបានផ្តល់អ្វីឱ្យរាងកាយទេ ហើយភេសជ្ជៈប្រភេទនេះ ភាគច្រើនធ្វើពីស្ករស និងទឹកចម្រោះ ដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយទន់ខ្សោយ អាចមានគ្រោះថ្នាក់ជាច្រើន ពិសេសចំពោះក្មេងៗ។

-ជំងឺធាត់ និងជំងឺទឹកនោមផ្អែម ៖

មនុស្សភាគច្រើន ពុំសូវយកចិត្តទុកដាក់អំពីធាតុផ្សំ ដែលមានក្នុងទឹកក្រូចហ្គាសទេ។ ភាគច្រើនក្មេងៗ ចាប់ផ្តើមពិសាភេសជ្ជៈ រសជាតិផ្អែមលឿនពេក ទើបធ្វើឱ្យជួបប្រទះបញ្ហាទម្ងន់កើនឡើង។ ក្រៅពីនេះមានការប្រឈមក្នុងការកើតជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ ជាច្រើនទៀត។

-រោគធ្មេញ ៖

ស្ករមិនល្អចំពោះធ្មេញ ដូច្នេះ ប្រការដែលល្អគួរឈប់ទិញទឹកក្រុមហ្គាស ព្រោះវាបំផ្លាញសារធាតុស្រោបធ្មេញ និងបង្កឱ្យកើតបញ្ហាផ្សេងៗ ទាក់ទងធ្មេញ។

-រោគសារធាតុពុល ៖

ការសម្អាតរាងកាយដោយតែបៃតង និងភេសជ្ជៈលាងជាតិពុលផ្សេងៗ មិនស្មើការឈប់ពិសាភេសជ្ជៈរសជាតិផ្អែមទាំងនោះឡើយ ព្រោះសារធាតុផ្តល់ភាពផ្អែមដែលធ្វើពីសារធាតុគីមីផ្សេៗ នឹងនាំមកនូវភាពខ្វះខាតធ្ងន់ធ្ងរ ចំពោះរាងកាយ។ ដូច្នេះ អាចលាងសារធាតុពុលចេញពីរាងកាយ ដោយពិសាទឹករ៉ែជំនួសភេសជ្ជៈរសជាតិផ្អែម ៕

RELATED ARTICLES