ការសិក្សាស្រាវជ្រាវពីអ្នកដែលចូលរួមសាកល្បងទាំងប្រុស និងស្រី ដោយមិនទទួលទានអាហារហឹរសោះក្នុងមួយសប្តាហ៍ ជាមួយអ្នកដែលទទួលទានអាហារហឹរ ១-២ដងក្នុងមួយសប្តាហ៍ មានអត្រានៃការស្លាប់បាត់បង់ជីវិតថយថុះ ១០%។ ឯអ្នកទទួលទានហឹរ ៥-៧ដង ក្នុងមួយសប្តាហ៍ ការប្រឈមថយចុះដល់ ១៤%។ ដូច្នេះ អ្នកទទួលទានហឹរស្ទើររាល់ថ្ងៃ មានការប្រឈមនឹងការបាត់បង់ជីវិតតិចជាងអ្នកមិនទទួលទានអាហារហឹរ ហើយមិនពិសារគ្រឿងស្រវឹង។ ក្រៅពីនេះ ការទទួលទានហឹរ ក៏អាចបន្ថយការប្រឈមនឹងការស្លាប់ដោយសារជំងឺមហារីក ជំងឺបេះដូងខ្វះឈាម និងជំងឺប្រព័ន្ធផ្លូវអាហារដែរ ៕